ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ចង់​ឲ្យ​កូនប្រុស​ក្លាយទៅជា​កីឡាករ​ដូច​ខ្លួន​ដែរ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo ចង់​ឲ្យ​កូនប្រុស​របស់​ខ្លួន​ឈ្មោះ Cristiano Jr…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo ចង់​ឲ្យ​កូនប្រុស​របស់​ខ្លួន​ឈ្មោះ Cristiano Jr ក្លាយទៅជា​កីឡាករ​បាល់ទាត់​ដូច​ខ្លួន​ដែរ ។ ការ​លើក​ឡើង​នេះ​ក៏​ដោយសារ​តែ Cristiano Jr មាន​ដុ​ង​ស្រាប់​ខាង​បាល់ទាត់​ដូច​ជា គ្រប់​គ្នា​បានឃើញ​ស្រាប់​នា​ពេល​កន្លង​មក ។

កូនច្បង​របស់ Ronaldo ដែល​ទើបតែ​គ្រប់​អាយុ​៨​ឆ្នាំ នៅ​កាលពី​ខែមិថុនា មាន​មនុស្ស​ជា​ច្រើន​សរសើរ​ពី​តាក់​តិច​ក្នុង​ការ​ទាត់​បាល់​ដែល​បាន​បង្ហាញ​តាម​រយៈ​វី​ឌី​អូ​បង្ហោះ​ក្នុង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ។

សម្រាប់ Ronaldo ផ្ទាល់​បាន​បកស្រាយ​ថា រូបគេ​ពិតជា​ចង់​ឲ្យ​កូនប្រុស​ក្លាយទៅជា​កីឡាករ​បាល់ទាត់ តែ​ក៏​មិន​ហ៊ាន​បង្ខំ​ដែរ ប្រសិនបើ​កូនប្រុស​មិន​ចង់​ធ្វើ ។

កីឡាករ​ក្លិប Juventus ម្នាក់​នេះ​បាន​ប្រាប់​ទៅ​កាន់ DAZN ថា​៖ «​គេ​(​កូនប្រុស​) ពិតជា​ចូល​ចិត្ត​ប្រកួតប្រជែង​ណាស់ ។ គេ​ដូច​ខ្ញុំ កាលពី​នៅ​ក្មេង​អ៊ីចឹង ។ គេ​មិន​ចូល​ចិត្តការ​ចាញ់​ឡើយ ។ គេ​នឹង​ក្លាយទៅជា​ដូច​ខ្ញុំ​ពេល​អនាគត ។ ខ្ញុំ​ច្បាស់​ណាស់ ។ ខ្ញុំ​ចង់​បង្ហាត់​គេ តែ​អាស្រ័យ​លើ​រូបគេ​ទេ​ថា ចង់​ធ្វើ​ជា​អ្វី ហើយ​ខ្ញុំ​នឹង​តាម​គាំទ្រ​គេ​រហូត​»​។

ជាមួយ​គ្នា​នេះ​ដែរ Ronaldo ក៏​បាន​បង្ហើប​ប្រាប់​ថា រូបគេ​ចង់​ឈ្នះ Champions League ជាមួយនឹង​ក្លិប​សេះបង្កង់ Juventus ។ គោលដៅ​របស់​គេ​នៅ​ក្លិប​នេះ គឺ​ចង់​ឈ្នះ League, Coppa Italia និង Champions League ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ