Manchester City ហៅ Aro Muric ត្រឡប់​មក​វិញ ដើម្បី​ជំនួស​Claudio Bravo


តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា ក្លិប​មេឃ​ខៀវ​បាន​ហៅ​អ្នកចាំទី​វ័យក្មេង​ជនជាតិ​ស្វី​ស Aro Muric ពី​ការ​ខ្ចី​ជើង​នៅ NEC Breda មក​កាន់​ក្លិប​វិញ ដើម្បី​ជំនួស​កន្លែង​របស់​អ្នកចាំទី Claudio Bravo ដែល​បាន​រង​របួស ។

Bravo បាន​រង​របួស​សរសៃ​កែងជើង​ខាងឆ្វេង ខណៈ​ដែល​ធ្វើការ​ហ្វឹកហាត់​នៅ​ដើម​ស​ប្តា​ហ៍​នេះ ។ ដោយសារ​តែ​ហេតុនេះ​រូបគេ​មិន​អាច​ចូល​ចាំទី​បាន​ទេ ហើយ​ត្រូវ​ទៅ​ពិនិត្យ​ព្យាបាល​នៅ Barcelona ។
កីឡាករ​វ័យក្មេង Muric បាន​ទើបតែ​ទៅ​ក្លិប Breda បាន​បី​ស​ប្តា​ហ៍​ប៉ុន្មាន​ក្នុង​តំណែង​ជា​កីឡាករ​ខ្ចី​ជើង​តែ​ក៏​ត្រូវ​ត្រឡប់​មក Man City វិញ ដើម្បី​ជំនួស Bravo ជា​បន្ទាន់ ។

នៅ​ខាង​ក្លិប​មេឃ​ខៀវ​កន្លង​មក​ថ្មី​ៗ​នេះ​បាន​លក់​អ្នកចាំទី Joe Hart ទៅ​ឲ្យ​ក្លិប Burnley និង​អ្នកចាំទី Angus Gunn ទៅ​ឲ្យ​ក្លិប Southampton ។ ការ​យក​កីឡាករ Muric មក​កាន់​ក្លិប​វិញ​បែប​នេះ គឺ​ពិតជា​ប៉ះពាល់​ដល់​ក្លិប Breda ជា​ខ្លាំង ដោយសារ​តែ​ក្លិប​នេះ​ចាត់​ទុក Muric ជា​អ្នកចាំទី​លំដាប់​មុខ​គេ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Muric មិន​ដែល​បាន​ឡើង​ចាំទី​នៅ Man City ក្រៅពី​ការ​ប្រកួត​ថ្នាក់​យុវជន​ទេ ។ រូបគេ​ធ្លាប់​លេង​នៅ​កម្រិត​ក្រោម​អាយុ​២៣​ឆ្នាំ និង​ក្រោម​១៨​ឆ្នាំ នៅ​២០១៥ បន្ទាប់​ចេញពី​ក្លិប​ស្វី​ស Grasshopper Zurich ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ