ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​រត់​បាតជើង​ស​ព្រាត​… ក្រោយផ្ទុះ​ iPad

5 ឆ្នាំ មុន

iPad មួយ​គ្រឿង​បាន​ផ្ទុះ​ឡើង​ក្នុង​ហាង Apple Store កាលពី​ចុង​ស​ប្តា​ហ៍​មុន បង្ក​ឲ្យ​មានការ​ជម្លៀស​អតិថិជន និង​បុគ្គលិក​ចេញពី​ហាង ទាំង​ព្រលឹង​ចុង​សក់ ។ ករណី​នេះ​កើតឡើង​នៅ​ហាង…

iPad មួយ​គ្រឿង​បាន​ផ្ទុះ​ឡើង​ក្នុង​ហាង Apple Store កាលពី​ចុង​ស​ប្តា​ហ៍​មុន បង្ក​ឲ្យ​មានការ​ជម្លៀស​អតិថិជន និង​បុគ្គលិក​ចេញពី​ហាង ទាំង​ព្រលឹង​ចុង​សក់ ។ ករណី​នេះ​កើតឡើង​នៅ​ហាង Apple Store មួយ​កន្លែង​ដែល​មា​នទី​តាំងនៅ Leidseplein Square ភាគ​និរតី​នៃ​ទីក្រុង អាំ​ស្ទែ​ដាំ ប្រទេស​ហូ​ឡង់ ។

យោង​តាម​សមាជិក​កង​ពន្លត់​អគ្គិភ័យ​នៅ​ក្នុង​តំបន់​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ផ្ទុះ​នេះ​កើត​ឡើង ព្រោះតែ​ការ​ឡើងក​ម្តៅ​ថ្ម ។ ពួក​គេ​និយាយ​ថា ៖« មិន​មាន​ភ្លើង និង​ផ្សែង​ចេញ​មក​ក្រៅ​ទេ ប៉ុន្តែ​មាន​បុគ្គលិក​៣​រូប​នៅ Apple Store ខាងលើ​បាន​និ​យ​យា​ថា ពួក​គេ​ពិបាក​ដកដង្ហើម »​។

សារព័ត៌មាន​ក្នុងស្រុក​របស់​ប្រទេស​នេះ បាន​ឲ្យ​ដឹង​ថា ការ​ជម្លៀស​មនុស្ស​ចេញពី​ហាង​នេះ​បាន​បង្ក​ឲ្យ​មាន​ចលាចល​ផង​ដែរ ។

កម្ទេចកម្ទី​ដែល​នៅ​សល់​ពី​iPad រួម​ទាំង​ថ្ម​របស់​វា​ត្រូវ​បាន​ដាក់​ក្នុង​ប្រអប់​ខ្សាច់ ហើយ​ផ្នែក​អគ្គិភ័យ​បាន​សម្រេច​ថា តំបន់​នេះ​មាន​សុវត្ថិភាព​សម្រាប់​ការ​ប្រកប​អាជីវកម្ម​វិញ ពេល​ដែល​ត្រូវ​បាន​សម្អាត​អស់​ជាតិពុល ។

ហាង Apple Store នេះ ក៏​បាន​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​ផង​ដែរ ។ ទោះ​យ៉ាងណា​ក្តី គេ​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ថា iPad​ដែល​បាន​ផ្ទុះ​នោះ​ជា iPad ដែល​ដាក់​តាំង​ក្នុង​ហាង ឬ iPad ដែល​កំពុង​ជួសជុល ។

ក្នុង​ឧបទ្ទវ​ហេតុនេះ មាន​តែ​បុគ្គលិក​ប៉ុណ្ណោះ​ដែល​ទទួល​រង​ការ​ប៉ះពាល់​ពី​ផ្សែង វា​អាច​បង្ហាញ​ថា iPad​ដែល​ផ្ទុះ​ឡើងជា iPad នៅ​កន្លែង​ជួសជុល ។

គួរ​បញ្ជាក់​ដែរ​ថា នេះ​ជា​ករណី​ទី​៣​ហើយ​ដែល​ផលិតផល Apple បាន​ផ្ទុះ​ឡើង ឬ​មាន​បញ្ហា​ថ្ម​ក្នុង​ហាង Apple Store ជុំវិញ​ពិភពលោក​នៅ​ឆ្នាំ​នេះ ។ កាលពី​ខែមករា ថ្ម iPhone មួយ​ត្រូវ​បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​ស្វ៊ី​ស ដែល​បង្ក​ឲ្យ​បុគ្គលិក​ទទួល​រង​របួស​ទៀត​ផង ។ បន្ទាប់​ពី​នោះ​គឺ​មាន​ថ្ម​iPhone មួយទៀត​ដែល​បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ