ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ចូល​មួយ​ភ្លែត​ឱ្យ​ស្រួលខ្លួន អស់​ជាង​៤០​ម៉ឺន​រៀល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​អា​កា​រៈ​មិនសូវ​ស្រួលខ្លួន​ក៏​បបួល​មិត្តភក្តិ​ឱ្យ​ជូន​ទៅ​ម៉ាស្សា​កោស​ជប់ ពេល​ចេញ​មក​វិញ​ក៏​ស្រាប់តែ​បាត់​លុយ​ដែល​នៅ​ក្នុង​កាបូប​ជាង​៤០​ម៉ឺន​រៀល បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ហាង​ម៉ាស្សា​កោស​ជប់​យីហោ ហេង​ហេង នៅ​ទល់មុខ​ស្ថានីយប្រេងឥន្ធនៈ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​អា​កា​រៈ​មិនសូវ​ស្រួលខ្លួន​ក៏​បបួល​មិត្តភក្តិ​ឱ្យ​ជូន​ទៅ​ម៉ាស្សា​កោស​ជប់ ពេល​ចេញ​មក​វិញ​ក៏​ស្រាប់តែ​បាត់​លុយ​ដែល​នៅ​ក្នុង​កាបូប​ជាង​៤០​ម៉ឺន​រៀល បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ហាង​ម៉ាស្សា​កោស​ជប់​យីហោ ហេង​ហេង នៅ​ទល់មុខ​ស្ថានីយប្រេងឥន្ធនៈ ​មួយ​កន្លែង​ តាម​បណ្តោយ​ផ្លូវ​២០០៤ ស្ថិត​ក្នុង​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

បុរសជា​​ភ្ញៀវ​រងគ្រោះ​ខាងលើ​ឈ្មោះ ម៉េ​ង ធី អាយុ​៣៥​ឆ្នាំ ជា​ជាងសំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​ក្បែរ​កន្លែង​កើតហេតុ​។

បើ​តាម​សម្តី​របស់​បុរសជា​ភ្ញៀវ​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ឱ្យ​​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​បបួល​មិត្តភក្តិ​ដែល​ធ្វើការ​ជាមួយ​គ្នា​ពីរ​នាក់​ទៀត​ឱ្យ​ជូន​ទៅ​រក​កន្លែង​ម៉ាស្សា​កោស​ជប់ ព្រោះ​គាត់​មាន​អ​កា​រៈ​មិនសូវ​ស្រួលខ្លួន ហើយ​ពួក​គាត់​ក៏​នាំ​គ្នា​ដើរ​ចេញពី​ការដ្ឋាន​ដែល​ស្នាក់​នៅ​នោះ​ទៅ​ហាង​កោស​ជប់​នៅ​កន្លែង​កើតហេតុ​ខាងលើ​ដើម្បី​ម៉ាស្សា និង​កោស​ជប់​។ ពេល​ទៅ​ដល់​ គាត់​ក៏​បាន​ចូល​ទៅ​ខាងក្នុង​ហាង​កើតហេតុ​នោះ​តែ​ម្នាក់ឯង ដោយឡែក​មិត្តភក្តិ​ពីរ​នាក់​ទៀត​អង្គុយ​ចាំ​នៅ​ខាងក្រៅ គាត់​ក៏​បាន​ចូល​ទៅ​ក្នុង​បន្ទប់​មួយ ដោយ​មាន​នារី​ម្នាក់​ចូល​ទៅ​ជាមួយ​ផង​ដែរ បន្ទាប់​មក​នារី​ម្នាក់​នោះ​ក៏​បាន​ឱ្យ​​គាត់​ដោះ​ខោអាវ​ចេញពី​ខ្លួន ហើយ​ដេក​ផ្កាប់មុខ​ទៅ​លើ​ពូក ដើម្បី​​កោសខ្យល់ ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​វេលា​កើតហេតុ ពេល​ដែល​កោសខ្យល់​រួចរាល់​ហើយ គាត់​ក៏​បាន​ដក​កាបូប​លុយ​ចេញពី​ក្នុង​ហោប៉ៅ​ខោ​យក​លុយ​ចំនួន​១​ម៉ឺន​រៀលឱ្យ​​ទៅ​នារី​ជា​អ្នក​កោសខ្យល់​នោះ​ក៏​ឃើញ​លុយ​ក្រដាស​៥​ម៉ឺន​រៀល​របស់​គាត់​មក​នៅ​ថត​ខាងក្រៅ​នៃ​កាបូប​លុយ ពេល​នោះ​គាត់​ក៏​ចាប់ផ្តើម​មានការ​ងឿងឆ្ងល់ ព្រោះ​នៅ​មុន​ពេល​ចូល​ទៅ​ម៉ាស្សា គាត់​មាន​លុយ​ក្នុង​កាបូប​ទាំងអស់​ចំនួន​ជាង​៦០​ម៉ឺន​រៀល ហើយ​លុយ​ក្រដាស​៥​ម៉ឺន​រៀល​ទាំងអស់​​គាត់​បាន​យក​ទៅ​ទុក​ក្នុង​ថត​កាបូប​មាន​រូត តែ​ពេល​ចេញពី​ម៉ាស្សា​កោស​ជប់​វិញ​ស្រាប់តែ​ឃើញ​លុយ​ក្រដាស​៥​ម៉ឺន​រៀល​នៅ​ថត​ខាងក្រៅ​នៃ​កាបូប​ទៅ​វិញ​។ ពេល​នោះ​គាត់​ក៏​បាន​រាប់​លុយ​ក្នុង​កាបូប​មើលឃើញ​នៅ​សល់​លុយ​តែ​ជិត​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ ទើប​ដឹង​ថា គាត់​បាន​បាត់​លុយ​អស់​ជាង​៤០​ម៉ឺន​រៀល​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​ទៅ​សួរនាំ​នារី​ដែល​បាន​កោសខ្យល់ឱ្យ​គាត់​ដែរ តែ​នារី​ម្នាក់​នោះ​បាន​ប្រកែក​ថា នាង​មិនដឹង និង​មិន​បាន​លួច​លុយ​របស់​គាត់​នោះ​ទេ ប៉ុន្តែ​បុរស​ជា​ភ្ញៀវ​រង​គ្រោះ​នៅ​តែ​ប្រាកដ​ក្នុង​ចិត្ត​ថា លុយ​របស់​គាត់​ដែល​បាត់​នោះ គឺ​ត្រូវ​នារី​ខាងលើ​នោះ​ជា​អ្នក​លួច ទើប​បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹងសរសៃករ​រវាង​បុរស​ជា​ភ្ញៀវ​ខាងលើ និង​នារី​ជា​អ្នក​កោសខ្យល់ បន្ទាប់​មក​ក៏​មាន​បុរស​ម្នាក់​ដែល​ជា​តំណាង​ខាង​ហាង​ម៉ាស្សា​បាន​ចេញ​មក​ដោះស្រាយ ដោយ​ព្រម​ចេញ​សំណង​ចំនួន​២០​ម៉ឺន​រៀល​ឲ្យ​ទៅ​បុរស​ជា​ភ្ញៀវ​រង​គ្រោះ​នោះ​ដើម្បី​បញ្ចប់រឿង តែ​បុរស​ជា​ភ្ញៀវ​រង​គ្រោះ​នោះ​មិន​ព្រម​នោះ​ទេ​គឺ​ចង់បាន​លុយ​គ្រប់​ចំនួន​ដែល​បាត់​ត្រឡប់​មក​វិញ​។  ដោយ​ដោះស្រាយ​គ្នា​មិន​ចេញ បុរស​ជា​ភ្ញៀវ​រង​គ្រោះ​នោះ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ឱ្យមក​ជួយ​អន្តរាគមន៍​ដោះស្រាយ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ធ្វើការ​សម្របសម្រួល​ដល់​ភាគី​ទាំង​ពីរ ហើយ​បុរស​ដែល​ជា​អ្នកតំណាង​ភាគី​ហាង​ម៉ាស្សា​បាន​យក​លុយ​ចំនួន​១០០​ដុល្លារ​ឱ្យទៅ​បុរស​ជា​ភ្ញៀវ​រង​គ្រោះ​នោះ ដោយ​បុរស​ជា​ភ្ញៀវ​រង​គ្រោះ​ខាងលើ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​ក៏​ព្រម​ទទួលយក​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ