ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​សម្រេច​ផ្តល់​អគ្គិសនី​ដល់​អ្នកស្រុក​កំពង់លែង​វិញ តែ​ត្រូវ​ប្រយ័ត្ន

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​អាជ្ញាធរ​អគ្គិសនី​បាន​ផ្អាក​ការ​ផ្តល់​ចរន្តអគ្គិសនី​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​កំពង់លែង រយៈពេល​២​ថ្ងៃ​កន្លង​ទៅ​នេះ​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែសីហា បាន​បើក​ឲ្យ​ដំណើរការ​វិញ​ហើយ ក្រោយ​ពី​កិច្ចប្រជុំ​ផ្លាស់​ប្តូរ​យោបល់​គ្នា​រវាង​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រី​ជំនាញ និង​អាជ្ញាធរ​អគ្គិសនី ។…

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​អាជ្ញាធរ​អគ្គិសនី​បាន​ផ្អាក​ការ​ផ្តល់​ចរន្តអគ្គិសនី​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​កំពង់លែង រយៈពេល​២​ថ្ងៃ​កន្លង​ទៅ​នេះ​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែសីហា បាន​បើក​ឲ្យ​ដំណើរការ​វិញ​ហើយ ក្រោយ​ពី​កិច្ចប្រជុំ​ផ្លាស់​ប្តូរ​យោបល់​គ្នា​រវាង​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រី​ជំនាញ និង​អាជ្ញាធរ​អគ្គិសនី ។

ការ​ផ្ដាច់​ចរន្តអគ្គិសនី​ដែល​មាន​តង់ស្យុង​ខ្ពស់​ទៅ​ស្រុក​កំពង់លែង​នេះ​ដែរ គឺ​បន្ទាប់​ពី​មាន​ករណី​គ្រោះថ្នាក់​ដោយសារ​ឆក់​ខ្សែភ្លើង​លើ​អាជីវករ​ទិញ​លក់​ត្រី​ម្នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា​កន្លង​ទៅ នៅ​ចំណុច​ទំនប់​បារាំង ស្ថិត​នៅ​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈ​ដែល​ទឹកទន្លេ​ឡើង​ខ្ពស់​ដូច​ធ្វើ​ឲ្យ​ខ្សែកាប​អគ្គិសនី​ធ្លាក់​មក​នៅ​ទាប ។

លោក បេ សា​រុំ អភិបាលរង​ក្រុង​កំពង់ឆ្នាំង​មាន​ប្រសាសន៍​ថា កា​រត​ភ្ជាប់​ចរន្តអគ្គិសនី​នេះ​ឡើង​វិញ គឺ​បន្ទាប់​ពី​មានការ​ប្រជុំ​ពិភាក្សា​ដោះស្រាយ​ពេញ​មួយ​ព្រឹក​ទើប​សម្រេច​ឲ្យ​ដំណើរការ​ឡើង​វិញ ព្រោះ​យល់​ថា​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់លែង​មិន​អាច​អត់​អគ្គិសនី​ប្រើប្រាស់​បាន​ទេ ហើយ​ក៏​សម្រេច​ភ្ជាប់​ចរន្តអគ្គិសនី​នោះ​ឡើង​វិញ ដោយ​មានការ​ឯកភាព​ពី​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល និង​មន្ត្រី​នៃ​អគ្គិសនី​កម្ពុជា​ផង​ដែរ ។

លោក​អភិបាលរង​ក្រុង​បាន​បញ្ជាក់​ថា គណៈកម្មការ​បាន​សម្រេច​បែប​នេះ គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់លែង​បាន​ចរន្តអគ្គិសនី​ប្រើប្រាស់​ឡើង​វិញ ។ ប៉ុន្តែ​ការ​ចរាចរណ៍​ផ្លូវទឹក​នៅ​ចំណុច​ទំនប់​បារាំង​ដែល​ជា​កន្លែង​គ្រោះថ្នាក់​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ចរាចរណ៍ សម្រាប់​កាណូត​ធំ​ៗ​ដែល​មាន​កម្ពស់​ចាប់ពី​ជាង​១​ម៉ែត្រ​ឡើង ព្រោះ​កម្ពស់​ខ្សែកាប​អគ្គិសនី​នៅ​ចំណុច​នោះ មាន​កម្ពស់​តែ​ប្រមាណ​៣​ម៉ែត្រ ពីលើ​ផ្ទៃ​ទឹកតែ​ប៉ុណ្ណោះ ។

ជាមួយ​គ្នា​នេះ​អាជ្ញាធរ​ខេត្ត​ក៏​បាន​ដាក់​កម្លាំង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្ត​ឲ្យ​ដាក់​ប៉ុស្តិ៍​យាម​នៅ​ចំណុច​នោះ​ប្រចាំ​២៤​ម៉ោង និង​បាន​ដាក់​ខ្សែ​ចង​ខ្វាត់ខ្វែង​ជាមួយនឹង​ការុង ពណ៌​ស ធ្វើ​ជា​សញ្ញា​មិន​ឱ្យ​ឆ្លងកាត់ ហើយ​នៅ​ពេល​យប់​ក៏​មាន​ដាក់​អំ​ពូ​ល​ភ្លើង និង​ដាក់​ភ្លើង​សញ្ញា​មិន​ឲ្យ​ឆ្លងកាត់​ផង​ដែរ ។ ការ​ធ្វើ​បែប​នេះ​នឹង​ត្រូវ​បន្ត​រហូត​ដល់​ពេល​អាជ្ញាធរ​អគ្គិសនី រក​វិធី​ថ្មី​បាន ឬ អាច​ដល់​ទឹកទន្លេ​ស្រក ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​អាច​នឹង​បិទ​ផ្តាច់​អគ្គិសនី​ទាំងស្រុង​នៅ​ពេល​ទឹកទន្លេ​បន្ត​ឡើង​ខ្ពស់​ជាង​នេះ ។

យ៉ាងនេះ​ក្តី​លោក​នៅ​តែ​មានការ​ព្រួយបារម្ភ​ខ្លាចក្រែង​មានការ​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​កើតឡើង ហេតុនេះ​សូម​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​ឆ្លងកាត់​ចំណុច​ទំនប់​បារាំង សូម​ប្រុង​ប្រយ័ត្ន និង​ត្រូវ​បើកផ្លូវ​វាង ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់ ។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ចរន្តអគ្គិសនី​ដែល​មាន​តង់ស្យុង​ខ្ពស់ នៅ​ចំណុច​នោះ​បាន​ឆក់​ឆេះ​ខ្លួន​បុរស​អ្នក​រកស៊ី​ទិញ​ត្រី​ម្នាក់​បាន​រង​របួសធ្ងន់ បន្ទាប់​ពី​ជិះ​លើដំបូល​កាណូត​ឆ្លងកាត់​ទីនោះ ហើយ​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ