ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់​! ស្លា.ប់​ម្នាក់​ទៀត​ហើយ​នៅ​កន្លែង​ភ្លាម​ៗ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​ដោយសារ រថយន្តក្រុង​បុក ខណៈ​កំពុង​បើកបរ​ម៉ូតូ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ខាងកើត​ស្ថានីយ​ដឹក​អ្នកដំណើ​អន្តរជាតិ​(​ស៊ូ​ជី​ង​)​ប្រហែល​២០​ម៉ែត្រ នៅ​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោង​ជិត​១០​យប់…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​ដោយសារ រថយន្តក្រុង​បុក ខណៈ​កំពុង​បើកបរ​ម៉ូតូ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ខាងកើត​ស្ថានីយ​ដឹក​អ្នកដំណើ​អន្តរជាតិ​(​ស៊ូ​ជី​ង​)​ប្រហែល​២០​ម៉ែត្រ នៅ​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោង​ជិត​១០​យប់ ថ្ងៃ​ទី​២២ សីហា ២០១៨ ។

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ វន សុភ​ក្ត្រា អាយុ​៣៣​ឆ្នាំ ។ ប្រភព​ថា គាត់​ជា​មេការ​ខារ៉ាអូខេ​មួយ​កន្លែង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។

នគរបាល​ជំនាញ​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា មុន​កើតហេតុ​ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​ម៉ាក​អេស​ស្លេ​ដ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ 1Q-2556 ពី​កើត​ទៅ​លិច លុះដល់​ចំណុច​កើតហេតុ មិនដឹង​ថា យ៉ាងដូចម្តេច​ក៏​បាន​បុក និង​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​វរ​ប៊ុ​ន​ថាំ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​3A- 4940 ដែល​បើកបរ​បញ្ច្រាសទិស​ពី​លិចទៅ​កើត បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង ។

សមត្ថកិច្ច​បន្ត​ថា អ្នកបើកបរ​រថយន្ត​បង្ករ​ខាងលើ​ក្រោយ​កើតហេតុ​បាន​ចុះ​រត់គេច​ខ្លួន​បាត់ ។ ក្រោយ​វាស់វែង និង​ធ្វើ​កំណត់ហេតុ​សព​ត្រូវ​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​នាំ​យក​ទៅ​តម្កល់​នៅ​បរិវេណ​វត្ត​ហៅ​វត្ត​ត្រាច ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​រថយន្ត​បង្ក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​និមិត្ត ឯ​ម៉ូតូ​ជន​រង​គ្រោះ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ