ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ញឹកញាប់​ពេក ទើប​ស្គាល់​មុខ​ដឹង​ចាត់ការ​តែ​ម្តង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​៣​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២០ សីហា ២០១៨ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​ព្រែក​ប្រា នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បា​អំពៅ​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ…

រាជធានី​ភ្នំពេញ ៖ យុវជន​៣​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២០ សីហា ២០១៨ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​ព្រែក​ប្រា នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បា​អំពៅ​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ដែល​ឆក់​រហូត​គេ​ស្គាល់​មុខ ។

ជនសង្ស័យ​ខាងលើ​មាន​ទី​១- ឈ្មោះ យឹ​ម ភា​រុន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវលំ ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ជន​នេះ​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៤០១​ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី​១៣ មិថុនា ២០១៨ ចេញ​ដោយ​លោក ថា​ន់ ឡេ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ​ឆក់ ហើយ​ត្រូវ​បាន​ឃាត់ខ្លួន​ថ្ងៃ​ទី​២០ សីហា ២០១៨ វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច នៅ​ចំណុច​ក្បែរ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ប្រា សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។ ទី​២- ឈ្មោះ កៅ ក្វេ​ង​ហុង ហៅ​ភួង សុ​វ​ណ្ណា​រ៉ូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាង​ថតរូប ស្នាក់​នៅផ្ទះ​លេខ​៥A ផ្លូវ​លេខ​៣៣៤ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ឃាត់ខ្លួន​ថ្ងៃ​ទី​២០ សីហា ២០១៨ វេលា​ម៉ោង​១០​យប់ នៅ​ចំណុច​ខាងក្រោយ​រោង​ភាពយន្ត​គី​រី​រម្យ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន ។ និង​៣-​ឈ្មោះ ម៉​ន រតនៈ ហៅ​ណា​ក់​តូច ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៩៤E២ ផ្លូវ​លេខ​១៣០ សង្កាត់​ផ្សារ​កណ្តាល​២ ខណ្ឌដូនពេញ ឃាត់ខ្លួន​ថ្ងៃ​ទី​២០ សីហា ២០១៨ វេលា​ម៉ោង​១០​យប់ នៅ​ចំណុច​ក្រោយ​រោង ភាពយន្ត​គី​រី​រម្យ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន ។

លោក​វរសេនីយ៍ឯក ប៊ុ​ន សន្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ឆ្លើយ​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា ពួក​គេ​នៅ​ចាំ​ខ្លះ កន្លង​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ឆក់​ចំនួន​៤​លើក លើក​ទី​១ កាលពី​វេលា​ម៉ោង​៥​និង​៣៥​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ឧសភា ២០១៨ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពណ៌​ផ្ទៃមេឃ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២២៩ មហាវិថី​ព្រះ​នរោត្តម សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ពី​ជន​រង​គ្រោះ​ឈ្មោះ លីវ តៃ​ហ័​រ (LIU DAI HUA) ភេទ​ប្រុស អាយុ​៣១ ឆ្នាំ ជនជាតិ​ចិន មុខរបរ ពាណិជ្ជករ ។ ជន​រង​គ្រោះ​បាត់បង់​កាបូបស្ពាយ​ពណ៌​ផ្ទៃមេឃ​១ កូន​កាបូបដៃ​ដាក់​លុយ​ពណ៌​ខ្មៅ​១ លិខិតឆ្លងដែន ចំនួន​១​ក្បាល ប្រាក់​ដុល្លារ​ចំនួន​១០,០០០ ដុល្លារ​អា​មេ​រិ​ក កាត​ធនាគារ​ចំនួន​៧​សន្លឹក និង​អាវយឺត​កីឡា​២​ឈុត ។

លើក​ទី​២- កាលពី​វេលា​ម៉ោង​៥ ល្ងាច​ថ្ងៃ​ទី​៨ មេ​សា ២០១៨ ឆក់​កាបូប​ជន​រង​គ្រោះ នៅ​ចំហៀង​សណ្ឋាគារ​មួយ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ លើក​ទី​៣- ឆក់​កាបូប​យួរដៃ​ពណ៌​ខ្មៅ នៅ​ចំណុច​ផ្លូវ​លេខ​៦៣ មុខ​សណ្ឋាគារ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន កាលពី​ថ្ងៃ​ទី​១៧ មិថុនា ២០១៨ វេលា​ម៉ោង​ប្រហែល​៥ និង​២០​នាទី ល្ងាច​ពី​បុរស​ជនជាតិ​ចិន កំពុង​ដើរ​ម្នាក់ឯង ។ និង​លើក​ទី​៤ កាលពី​វេលា​ម៉ោង​៥ រសៀល ថ្ងៃ​ទី​១៣ មេ​សា ២០១៨ ឆក់​កាបូប​ប្រជាពលរដ្ឋ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៧ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

លោក ប៊ុ​ន សត្យា បន្ត​ថា ក្រោយ​ពី​កើត​មាន​អំពើ​ឆក់​ញឹកញាប់ ជន​រង​គ្រោះ​ដែល​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច​បង្ហាញ​ឲ្យ​ឃើញ​ថា ក្រុម​ជនសង្ស័យ​មាន​ភិនភាគ​ប្រហាក់ប្រហែល​គ្នា និង​មុខ​ដដែល​ៗ ដូច្នោះ​ហើយ បានជា​ការ​ស្រាវជ្រាវ និង​ស្វែងរក​ចាប់ខ្លួន​ជន​នេះ​មិន​ពិបាក​ទេ ព្រោះ​ស្គាល់​មុខ និង​អត្តសញ្ញាណ​អស់ហើយ​នោះ ។ ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ