ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​គណបក្ស​នយោបាយ​គាំទ្រ​ការ​បង្កើត​«​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​» នឹង​មានឱកាស​ធំ​ដល់​ម្លឹ​ង​!

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី ២៣ សីហា​នេះ​ថា បណ្តា​មេដឹកនាំ​គណបក្ស​នយោបាយ​ដែល​បាន​គាំទ្រ​នូវ​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​ដើម្បី​បង្កើត​«​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​»…

ខេត្តកណ្តាល ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី ២៣ សីហា​នេះ​ថា បណ្តា​មេដឹកនាំ​គណបក្ស​នយោបាយ​ដែល​បាន​គាំទ្រ​នូវ​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​ដើម្បី​បង្កើត​«​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​» នឹង​ទទួល​បាន​ឱកាស​ចូលរួម​ផ្តល់​មតិយោបល់​លើ​សេចក្តីព្រាងច្បាប់​ដ៏​សំខាន់​មួយ​នា​ពេល​ខ្លី​ខាង​មុខ​នេះ ។

សម្តេច​តេ​ជោ​ថ្លែង​នា ឱកាស​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​ចំនួន​១៧,៥០៣​នាក់ មក​ពី​រោងចក្រ​សហគ្រាស​ចំនួន​១២ នៅ​ក្នុង​ខេត្តកណ្តាល បាន​បញ្ជាក់​ជូន​ចំពោះ​លោក ប៊ិ​ន ឈិ​ន រដ្ឋមន្ត្រី​ស្តីទី​នៃ​គណៈរដ្ឋមន្ត្រី​ថា បើ​ទោះបីជា​ឧត្តម​ក្រុមប្រឹក្សា​នេះ​កើតឡើង​ទាន់ ឬ​មិន​ទាន់​ក៏​ប៉ុន្តែ​ច្បាប់​មួយ​ដែល​ក្រុមប្រឹក្សា​នេះ​ត្រូវធ្វើ​មុនគេ​ដែល​អាច​ចូលរួម​ប្រជុំ និង​ផ្តល់​មតិ​មុនគេ គឺ​ច្បាប់​ថវិកា​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៩ គឺ​ច្បាប់​ថវិកា​តែ​ម្តង ។ 

សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ពន្យល់​ថា ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា គឺ​អញ្ជើញ​មេ​បក្សនយោបាយ​ឲ្យ​ផ្តល់​យោបល់​លើ​សេចក្តីព្រាងច្បាប់​ដែល​សង្ឃឹមថា បើ​ទោះបីជា​ព្រះរាជក្រឹត្យ​ទាន់ ឬ​មិន​ទាន់​ក៏​នៅ​តែ​អញ្ជើញ​ប្រធាន​បក្ស​ន​យោ​យ​បាយ​មក​ផ្តល់​មតិ មុន​សេចក្តីព្រាងច្បាប់​ចូល​ទៅ​ដល់​គណៈរដ្ឋមន្ត្រី ព្រោះ​ច្បាប់​ថវិកា​ជា​ទំនាស់​នយោបាយ​ជា​ទំនាស់​សេដ្ឋកិច្ច​ធំ​ណាស់ «​អ​ញ្ចឹ​ង​យើង​បើកទ្វារ​ចំហរ​ការ​ចូលរួម​ផ្តល់​មតិ សម្រាប់​ច្បាប់​ថវិកា បើ​ទោះបីជា​ឯកឧត្តម​លោក​ជំទាវ​មិន​ទាន់​មានបទពិសោធន៍​ក៏​ដោយ​» ។

យោង​ទៅ​លើ​ប្រតិទិន​នៃ​ច្បាប់​ថវិកា​ចុងខែ​តុលា​នេះ គណៈរដ្ឋមន្ត្រី​នឹង​ធ្វើការ​អនុម័ត អ​ញ្ចឹ​ង​ក្នុង​រង្វង់​ខែតុលា នូវ​សេចក្តីព្រាងច្បាប់​ថវិកា​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៩ ដូច្នេះ​ប្រធាន​បក្សនយោបាយ​ត្រូវ​ចូលរួម​ប្រជុំ​ផ្តល់​មតិ​លើ​សេចក្តីព្រាងច្បាប់ ។

សូម​រម្លឹក​ថា សម្តេច​តេ​ជោ​បាន​ជួប​ពិភាក្សា​ជាមួយ​បក្សនយោបាយ​ចំនួន​១៦ កាលពី​ព្រឹក​ថ្ងៃ​ទី ២១ សីហា​កន្លង​ទៅ​ថ្មី​ៗ​នេះ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​កិច្ចប្រជុំ​ដ៏​កម្រ​មួយ​ព្រោះ ការ​ប្រជុំ​នោះ​បាន​សម្រេច​បង្កើត​«​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​» ដោយ​អនុញ្ញាត​ឱ្យ​គណបក្ស​ដែល​មិន​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​ចូលរួម​ផ្តល់​យោបល់​ដល់​រដ្ឋាភិបាល​ថ្មី អាណត្តិ​ទី ៦​នេះ ។ សម្តេច​ក៏​បាន​ពន្យល់​អំពី​ការ​ទិតៀន​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​អាស​ន្នៈ​ទាំងអស់​១២៥​អាស​ន្នៈ​នៅ​រដ្ឋសភា​ថា គឺជា​ស្ថានភាព​ដែល​ចេញពី​ការ​ប្រកួតប្រជែង​យ៉ាង​ខ្លាំងក្លា​ចំនួន​២០​គណបក្ស​នយោបាយ ។

សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​ថា «​ស្ថានភាព​នៃ​ការ​ប្រកួតប្រជែង​មាន​២០​គណបក្ស​ចូលរួម​មិនមែន​ជា​រឿង​ធម្មតា​ទេ​» សម្រាប់​អាណត្តិ​នេះ​ដែល​មាន​តែ​គណបក្ស​១​នៅ​ក្នុង​រដ្ឋសភា ទោះបីជា​មាន​គណបក្ស​ច្រើន​ជាង​១ ក៏​ប៉ុន្តែ​វា​មិន​អាច​ទៅ​ដល់​២០​គណបក្ស​ទេ អ​ញ្ចឹ​ង​ហើយ​ទើប​សម្តេច​មាន​គំ​និ​ច​ផ្តួចផ្តើម​បើក​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​មេដឹកនាំ​គណបក្ស​នយោបាយ​ទាំង​២០ ដើម្បី​បង្កើត​ជា​ឧត្តម​ក្រុមប្រឹក្សា​មិនមែន​អង្គុយ​ទិតៀន​ក្នុង​សភា និង​ក្រៅ​សភា​ទេ តែ​តួនាទី​នេះ​អាច​ចូលរួម​ចំណែក​កសាង​ប្រទេស​យើង​ផង​ដែរ ។ សម្តេច​ក៏​យក​ឱកាស​នោះ​ដើម្បី​ជា​ការ​បំភ្លឺ​ចំពោះ​សាធារណៈ​មតិ​ខ្លះ​ដែល​បាន​និយាយ​ថា​«​ឥឡូវ​កម្ពុជា​បាន​ឈាន​ចូល​ទៅ​ក្នុង​ស្ថានភាព​ឯក​បក្ស​ហើយ​» ។

សម្តេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បញ្ជាក់​ថា «​ហើយ​ខ្ញុំ​សុំ​យក​ឱកាស​នេះ បញ្ជាក់​ជូន​ជនរួមជាតិ​ក៏​ដូច​ជា អង្គការក្រៅរដ្ឋាភិបាល​ក៏​ដូច​ជា បណ្តា​គណបក្ស​នយោបាយ​ថា ស្ថានភាព​ឯក​បក្ស​ក្នុង​រដ្ឋសភា ប៉ុន្តែ​បាន​ចាប់ផ្តើម​ពី​ស្ថានភាព​ពហុបក្ស​នៃ​ការ​បោះ​ឆ្នោត​ដែល​ឆន្ទៈ​ប្រជាពលរដ្ឋ​បាន​ប្រគល់​ទាំងស្រុង ឲ្យ​គណបក្ស​ប្រជាជន ។ យើង​មិន​អាច​ទាត់​ចោល​នោះ​ទេ​» ។ សម្តេច​តេ​ជោ​ក៏​បាន​ថ្លែង​ពី​ក្រុម​លោក សម រ​ង្ស៊ី និង​បក្សពួក​របស់​អតីត​មេដឹកនាំ​គណបក្សប្រឆាំង គឺជា​ចោរលួច​ហ្វេ​ស​ប៊ុ​ក​របស់​ពូ បាន​ប្រកាស​ថា គណបក្ស​ប្រជាជន​នឹង​ចែក​កៅអី​ឲ្យ​គណបក្ស​នេះ​ប៉ុណ្ណេះ គណបក្ស​នោះ​ប៉ុណ្ណោះ អានេះ​ពិតជា​មេចោរ​មែន​» ធ្វើ​អី​ពូ​មិន​បាន បែរជា​មក​លួច​ហ្វេ​ស​ប៊ុ​ក​របស់​គេ ដែល​នេះ​ជា «​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា​ដែល​ត្រូវ​ទទួលខុសត្រូវ​នៅ​ពេល​ខាង​មុខ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ