ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សិក្សា​ថ្មី​ប្រាប់​ថា ​អ្នក​គួរតែ​កាត់​បន្ថយ​ការ​ប្រើ​ស្មា​ត​ហ្វូ​ន

5 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​ៗ​ចំនួន​ពីរ​ដែល​ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​របស់​សមាគម​ចិត្តសាស្ត្រ​អា​មេ​រិ​កបាន​បង្ហាញ​ថា ការ​ប្រើប្រាស់​ទូរស័ព្ទ ទោះ​តិច​ពិតមែន​ក្តី តែ​អាច​បង្ក​ឲ្យ​មនុស្ស​ងាយ​បែក​អារម្មណ៍ ឆ្ងាយ​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន និង​ឆាប់​អស់កម្លាំង ។ ការ​សិក្សា​មួយ​បាន​ស្ទង់​មតិ​និស្សិត​ប្រមាណ​១២០​នាក់ បាន​ប្រទះ​ឃើញ​ថា ការ​ប្រើ​ប្រាស់​​ស្មា​ត​ហ្វូ​ន​ប៉ះពាល់​ដល់​ទំនាក់ទំនង​ក្នុង​សង្គម​របស់​ពួក​គេ…

ការ​ស្រាវជ្រាវ​ថ្មី​ៗ​ចំនួន​ពីរ​ដែល​ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​របស់​សមាគម​ចិត្តសាស្ត្រ​អា​មេ​រិ​កបាន​បង្ហាញ​ថា ការ​ប្រើប្រាស់​ទូរស័ព្ទ ទោះ​តិច​ពិតមែន​ក្តី តែ​អាច​បង្ក​ឲ្យ​មនុស្ស​ងាយ​បែក​អារម្មណ៍ ឆ្ងាយ​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន និង​ឆាប់​អស់កម្លាំង ។

ការ​សិក្សា​មួយ​បាន​ស្ទង់​មតិ​និស្សិត​ប្រមាណ​១២០​នាក់ បាន​ប្រទះ​ឃើញ​ថា ការ​ប្រើ​ប្រាស់​​ស្មា​ត​ហ្វូ​ន​ប៉ះពាល់​ដល់​ទំនាក់ទំនង​ក្នុង​សង្គម​របស់​ពួក​គេ ។ និស្សិត​ទាំងនោះ​ត្រូវ​បាន​សួរ​៥​ដង​ក្នុង​មួយ​ថ្ងៃ​អស់​មួ​យស​ប្តា​ហ៍​ពេញ​ថា ពួក​គេ​មាន​អារម្មណ៍​យ៉ាងណា ? តើ​ពួក​គេ​បាន​ធ្វើ​អ្វី​ក្នុង​រយៈពេល​១៥​នាទី មុន​ពេល​ឆ្លើយ​សំណួរ ។

និស្សិត​ទាំងនោះ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​បែក​អារម្មណ៍​ច្រើន​ជាង​មុន​ពេល​ប្រាស្រ័យ​ទាក់​ទង​ផ្ទាល់​មុខ បន្ទាប់​ពី​ប្រើ​ស្មា​ត​ហ្វូ​ន​ហើយ​។ លើស​ពី​នេះ ពួក​គេ​ក៏​មិន​ចង់​ឬ​ចូល​ចិត្ត​ទាក់ទង​គ្នា​ដែរ បន្ទាប់​ពី​ប្រើ​ទូរស័ព្ទ​រួច ។

ជាមួយ​គ្នា​នេះ​ដែរ ការ​សិក្សា​មួយទៀត​បាន​ប្រទះ​ឃើញ​ថា ការ​ប្រើ​ស្មា​ត​ហ្វូ​ន​អាច​កាត់​បន្ថយ​ការ​ចូលរួម និង​ការ​ចូល​ចិត្ត​ទទួលទាន​អាហារ​ពេល​យប់​ជាមួយនឹង​មិត្តភក្តិ ឬ​គ្រួសារ​។

អ្នក​ស្រាវជ្រាវ​បាន​ស្ទង់​មតិ​មនុស្ស​ពេញវ័យ​និង​និស្សិត​ច្រើន​ជាង​៣០០​នាក់ មក​ពី​ទីក្រុង Vancouver ។ ពួក​គេ​ត្រូវ​បាន​ប្រាប់​ឲ្យ​ដាក់​ទូរស័ព្ទ​លើ​តុ​ដោយ​មិន​បិទ​សំឡេង មុន​ទទួល​ទាន​អាហារ ខណៈ​អ្នកមួយ​ចំនួន​ទៀត​ត្រូវ​បាន​ប្រាប់​ឲ្យ​បិទ​សំឡេង និង​ដាក់​វា​ក្នុង​ប្រអប់​មួយ​នៅ​លើ​តុ ។

បន្ទាប់​មក អ្នកចូលរួម​ការ​សិក្សា​ត្រូវ​ឆ្លើយ​សំណួរ​ទាក់ទិន​នឹង​អារម្មណ៍​របស់​ពួក​គេ នៅ​ពេល​ប្រើ​ទូរស័ព្ទ ខណៈ​កំពុង​ទទួលទាន​អាហារ និង​ថា​តើ​ពួក​គេ​ប្រើ​ទូរស័ព្ទ​ដើម្បី​អ្វី ។
អ្នក​ដែល​មាន​ទូរស័ព្ទ​ជិត​ដៃ​ប្រើ​ស្មា​ត​ហ្វូ​ន បាន​ប្រាប់​ថា ពួក​គេ​ងាយ​បែក​អារម្មណ៍ ។ ជា​លទ្ធផល ពួក​គេ​ទទួល​បាន​ភាព​រីករាយ​ពី​ការ​ទទួលទាន​អាហារ​តិច​ជាង​អ្នក​ដែល​មិន​មាន​ស្មា​ត​ហ្វូ​ន​នៅ​ជិត​ដៃ ។

ដូច្នេះ​អ្នក​ស្រាវជ្រាវ​សរុបសេចក្តី​មក​ថា ទូរស័ព្ទ​ដៃ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បាត់បង់​ក្តី​រីករាយ​ព្រោះ​វា​មិន​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ចូលរួម​ទាំងស្រុង​នឹង​សកម្មភាព​នានា​នៅ​បច្ចុ​ប្បន្នភាព​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ