ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ! បើម៉្លឹងនោះៗ…ដុតកម្ទេចចោល

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីសាខាកាំកុងត្រូលបានដុតកម្ទេចផលិតផលម្ហូបខូចគុណភាពដែលដកហូតតាមទីផ្សារបាន១៨លើក មានទម្ងន់១.០៣៣គីឡូក្រាម ដែលត្រូវដុតកម្ទេចចោល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅសង្កាត់-ក្រុងប៉ោយប៉ែត ។…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីសាខាកាំកុងត្រូលបានដុតកម្ទេចផលិតផលម្ហូបខូចគុណភាពដែលដកហូតតាមទីផ្សារបាន១៨លើក មានទម្ងន់១.០៣៣គីឡូក្រាម ដែលត្រូវដុតកម្ទេចចោល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅសង្កាត់-ក្រុងប៉ោយប៉ែត ។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានប្រាប់ថា មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានសហការជាមួយមន្ត្រីមន្ទីពាណិជ្ជកម្មខេត្តបានចុះពិនិត្យទំនិញតាមទីផ្សារក្នុងខេត្តបន្ទាយមានជ័យបានរកឃើញទំនិញមានផលិតផលម្ហូបអាហារខូចគុណភាព ដែលដកហូតរយៈពេល៧ក្នុងឆ្នាំ២០១៨ បាន១៨លើក មានទម្ងន់១.០៣៣គីឡូក្រាម ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍កោតសសើរ ចំពោះមន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងមន្ត្រីមន្ទីពាណិជ្ជកខេត្តបានយកចិត្តទុកដាក់ចំពោះសុខមាលភាពបងប្អូនប្រជាពលរដ្ឋបានចុះពិនិត្យតាមទីផ្សារ និងដកហូតទំនិញខូចគុណភាព បានជាង១តោន ត្រូវបានដុតកម្ទេចចោល ។

លោក ស៊ុ ណារុង អគ្គនាយករងនៃអគ្គនាយកដ្ឋានកាំកុងត្រូលបានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីសាខាកាំកុងត្រូលត្រូវចេះសហការគ្នាជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តធ្វើយ៉ាងណាត្រូវធ្វើការត្រួតចុះពិនិត្យ តាមទីផ្សារក្នុងខេត្តជាប្រចាំ ដើម្បីពិនិត្យរកទំនិញដែលខូចគុណភាពដែលអាជីវករលក់ដូរក្នុងផ្សារធ្វើឲ្យប្រជាពលរដ្ឋទិញបរិភោគប៉ះពាល់សុខភាព ។

លោកបានដាក់វិធានការដល់មន្ត្រីជំនាញត្រូវរឹតបណ្តឹងទំនិញចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីទប់ស្កាត់ឲ្យបានរាល់ទំនិញដែលលួចនាំចូលជាទំនិញខូចគុណភាព និងទំនិញហាមឃាត់ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

សំណូមពរដល់កម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែនដែលត្រូវចូលរួមទប់ស្កាត់រាល់ទំនិញដែលខូចគុណភាពដែលឈ្មួញលួចនាំចូលតាមច្រករបៀងខុសច្បាប់ បើសិនជាមានត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញត្រូវទប់ស្កាត់ឲ្យបានរាល់ទំនិញហាមឃាត់ និងខូចគុណភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ