ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​អ្នក​ណា​ចង់ទៅ​នរក​ទេ

5 ឆ្នាំ មុន

ការ​សង្រួម​មិន​ធ្វើបាប​តាម​ផ្លូវ​កាយ វាចា ចិត្ត ហើយ​រៀបចំ​អត្ត​ចរិត​ឲ្យ​បាន​ប្រពៃ​ថ្លៃថ្នូរ ទៅ​តាម​លំ​អាន​នៃ​អ្នកប្រាជ្ញ​ទើបបាន​នាម​ថា ជា​អ្នករក្សា​ខ្លួន​ដោយ​ប្រពៃ ។ គួរ​ចង​ចាំ​ថា រក្សា​អ្វី ស្មើនឹង​ការ​រក្សាខ្លួន​នេះ​មិន​មាន​ឡើយ…

ការ​សង្រួម​មិន​ធ្វើបាប​តាម​ផ្លូវ​កាយ វាចា ចិត្ត ហើយ​រៀបចំ​អត្ត​ចរិត​ឲ្យ​បាន​ប្រពៃ​ថ្លៃថ្នូរ ទៅ​តាម​លំ​អាន​នៃ​អ្នកប្រាជ្ញ​ទើបបាន​នាម​ថា ជា​អ្នករក្សា​ខ្លួន​ដោយ​ប្រពៃ ។

គួរ​ចង​ចាំ​ថា រក្សា​អ្វី ស្មើនឹង​ការ​រក្សាខ្លួន​នេះ​មិន​មាន​ឡើយ ហើយ​ការ​រក្សាខ្លួន​នេះ មិនមែន​ទាល់តែ​អ្នកបួស​ទើប​រក្សា​បាន​នោះ​ទេ អ្នក​មិន​បួស​ក៏​អាច​រក្សា​បាន​ដែរ ប្រៀប​ដូច​ការ​ទទួលទាន​អាហារ​អ៊ីចឹង មិនមែន​ទាល់តែ​បព្វជិត​ទើប​ឆាន់​បាន​ឯណា អ្នក​មិន​បួស​ក៏​អាច​ទទួលទាន​អាហារ​បាន​ដូច​គ្នា​ដែរ ។

ដូច្នេះ​មនុស្ស​យើង​មិនមែន​សំខាន់​នៅ​លើ​អ្នកបួស​ឬ​មិន​បួស​នោះ​ទេ អ្វី​ដែល​សំខាន់​គឺ ចេះ​រក្សា​ខ្លួនឯង​ឲ្យ​បាន​ឆ្ងាយ​ពី​រណ្តៅនរក​ទើប​ជា​រឿង​សំខាន់ តែ​បើសិនជា​អាក់​ខានមិនបាន​រក្សាខ្លួន​ហើយ គឺ​ស្មើនឹង​សម្លាប់​ខ្លួនឯង ដូច​ច្រាន​ខ្លួនឯង​ទម្លាក់​ទៅ​ក្នុង​ឋាននរក​ដូច្នោះ​ដែរ ។

ចំពោះ​ពាក្យ​ថា នរក​នេះ​ប្រហែលជា​គ្មាន​នរណា​ម្នាក់​ចង់ទៅ​នោះ​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​ចង់​រង​ទុក្ខ​ខ្លោចផ្សា​នោះ​ដែរ ។

ព្រោះហេតុនោះ​បានជា​លោក​ពោល​ថា ដើម្បី​ចៀស​ផុត​ពី​កំណើត​ក្នុង​អបាយភូមិ សត្វលោក​ត្រូវ​រក្សាខ្លួន​នេះ ឱ្យ​បាន​ល្អ​ដោយ​ការ​ខ្មាស​បាប ខ្លាច​បាប បំពេញ​ដោយ​ការ​ធ្វើ​ទាន រក្សាសីល​៥ សីល​៨​គឺ ប្រព្រឹត្ត​តែ​អំពើ​សុចរិត​ជា​ដរាប ។