ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿនម៉្លេះ​ពន្លះ​ពីក្រោយ​ស្លា.ប់​ទាំង​២​នាក់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​បុក​ពីក្រោយ​រថយន្ត​កែ​ច្នៃ បណ្តាល​ឱ្យ​ស្លាប់​ទាំង​២​នាក់​។ ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា ម៉ោង​៦​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចំណុច​ស្ពាន​អូរ​ប្រសាទ…

ខេត្តកំពង់ធំ ៖ ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​បុក​ពីក្រោយ​រថយន្ត​កែ​ច្នៃ បណ្តាល​ឱ្យ​ស្លាប់​ទាំង​២​នាក់​។ ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា ម៉ោង​៦​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចំណុច​ស្ពាន​អូរ​ប្រសាទ ក្នុងភូមិ​ជ័យ​ជំនះ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​រួម​មាន អ្នក​រួម​ដំណើរ​ឈ្មោះ លាន់ ល័ន ភេទ​ប្រុស អាយុ​១១​ឆ្នាំ រស់នៅ​ស្រុក​កំពង់ស្វាយ ត្រូវជា​ក្មួយ​អ្នកបើកបរ​ម៉ូតូ បាន​រង​របួសធ្ងន់ និង​បាន​ស្លាប់​នៅ​ពេល​ដែល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ធំ រីឯ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ឡាញ់ លុ​ច ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ស្លា​កែ​ត ឃុំ​ក្រ​វ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ម៉ូតូ​មួយ​គ្រឿង​របស់​ជន​រង​គ្រោះ​ម៉ាក​យ៉ា​ម៉ា​ហា​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ចំណែក​រថយន្ត​កែ​ច្នៃ គ្មាន​ស្លាក​លេខ មាន​ដឹក​កំណាត់ឈើ បើកបរ​ដោយ​ឈ្មោះ គៀន រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​បល្ល័ង្ក ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍ខាងលើ​ មូលហេតុ​បង្ក​ឡើង​ដោយ​រថយន្ត​កែ​ច្នៃ​ឈប់​លើ​ទ្រូងផ្លូវ​គ្មាន​ភ្លើង​បំភ្លឺ ហើយ​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​គ្នា​២​នាក់​ខាងលើ​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​បុក​ពីក្រោយ​រថយន្ត​កែ​ច្នៃ​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​រង​របួសធ្ងន់ ហើយ​ក៏​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំណែក​អ្នកបើកបរ​រថយន្ត​កែ​ច្នៃ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ។

វត្ថុ​តាង​រថយន្ត​កែ​ច្នៃ និង​ម៉ូតូ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ