ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ សកម្មជន​អតីត CNRP កំពុង​ជាប់​ឃុំ​១២​នាក់អាចត្រូវដោះលែង

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​អាណត្តិ​ទី​៦ បាន​ផ្ញើ​សារ​នយោបាយ​ដ៏​សំខាន់​មួយ​ថា​មាន​អ្នក​កំពុង​ជាប់ពន្ធ​គារ​ចំនួន​១២​នាក់ ដែល​ជា​សកម្មជន​អតីត​គណបក្សប្រឆាំង​អាច​នឹង​ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ ព្រោះ​ខណៈ​ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កំពុង​តែ​ពិនិត្យ​សំណុំរឿង…

ខេត្តកណ្តាល ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​អាណត្តិ​ទី​៦ បាន​ផ្ញើ​សារ​នយោបាយ​ដ៏​សំខាន់​មួយ​ថា​មាន​អ្នក​កំពុង​ជាប់ពន្ធ​គារ​ចំនួន​១២​នាក់ ដែល​ជា​សកម្មជន​អតីត​គណបក្សប្រឆាំង​អាច​នឹង​ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ ព្រោះ​ខណៈ​ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កំពុង​តែ​ពិនិត្យ​សំណុំរឿង ដោយសារ​អ្នក​ទាំងនោះ​បាន​សរសេរ​លិខិតស្នើ​សុំ​លើកលែងទោស​ហើយ ។

យ៉ាងណាមិញ សម្តេច​តេ​ជោ​បាន​​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ចំនួន ១៧,៥០៣​នាក់ មក​ពី​រោងចក្រ សហគ្រាស​ចំនួន​១២ នៅ​ក្នុង​ខេត្តកណ្តាល ដែល​ពិធី​សំណេះសំណាល​នេះ​ធ្វើ​ឡើង​នៅ​ភូមិ​ព្រែក​ត្រែង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ការ​លើកលែងទោស និង​ដោះ​លែង​អ្នក​ជាប់​ឃុំ​មួយ​ចំនួន​កាលពី​ពេល​ថ្មី​ៗ​នេះ គឺ​ដោយសារ​តែ​ក្តី​សណ្តោស​របស់​នាយក​រដ្ឋមន្ត្រី តែ​កុំ​យល់​ច្រឡំ​ឲ្យ​សោះ ការ​ដោះ​លែង​នោះ គឺ​ដោយសារ​តែ​សម្ពាធ​ពី​បរទេស​ដោយ​សម្តេច​បញ្ជាក់​ថា​«​សុំ​កុំ​និយាយ​ថា វា​មក​ពី​សម្ពាធ​បរទេស ខ្ញុំ​ស្អប់​ណាស់​ពាក្យ​នឹង​» ។

សម្តេច​តេ​ជោ ហ៊ុន សែន​បាន​បញ្ជាក់​ថា ១២​នាក់​បន្ថែម​ទៀត​អាច​នឹង​ត្រូវ​ដោះ​លែង តែបើ​អ្នក​នៅ​ក្រៅ (​អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី​) ដែល​កំពុង​តែ​រត់គេច​ខ្លួន​នៅ​ក្រៅប្រទេស​ចោទប្រកាន់​ថា ការ​ដោះ​លែង​ថ្មី​ៗ​នេះ គឺ​ដោយសារ​តែ​សម្ពាធ​ពី​បរទេស​នោះ វាសនា​អ្នក​កំពុង​ជាប់​ឃុំ​១២​នាក់ អាច​ត្រូវ​បន្ត​រស់នៅ​ក្នុង​គុក​បន្ត​ទៀត ។ ហើយ​អាច​នឹង​តម្រូវ​ឲ្យ​អ្នក​ជាប់​ឃុំ​ត្រូវ​សរសេរ​លិខិត​សុំ​លើកលែងទោស​ជា​ថ្មី​ម្តងទៀត ហើយ​លោក សម រ​ង្ស៊ី ក៏​ត្រូវធ្វើ​លិខិតបញ្ជាក់​ផង​ដែរ​ថា ការ​ដោះ​លែង ឬ​លើកលែងទោស​មិន​ពាក់ព័ន្ធ​នឹង​សម្ពាធ​ឬ​ដោយសារ​តែ​ការ​កៀបសង្កត់​ពី​បរទេស​នោះ​ទេ ។

សម្តេច​ក៏​បាន​ផ្តាំផ្ញើ អ្នក​នៅ​ក្រៅប្រទេស​ថា អ្នក​ហាក់​មិន​សោកស្តាយ អ្នក​កំពុង​ជាប់ពន្ធ​នាគា​រថា ពួក​គេ​ធ្លាប់​រួម​ប្រព្រឹត្ត​បទល្មើស​ជាមួយ​រូប​គាត់ ដូច្នេះ​កុំ​និយាយ​ពាក្យ​ណាមួយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទាំងនោះ​ត្រូវ​បន្ត​ជាប់​ពន្ធនាគារ​អី ។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​លើកលែងទោស និង​ដោះ​លែង​ក្រៅ​ឃុំ​កន្លង​មក គឺ​មក​ពី «​អំពើ​សណ្តោស​ប្រណី​របស់ខ្ញុំ និង​ការ​អនុវត្ត​នូវ​ច្បាប់​ពន្ធនាគារ​» នៅ​កម្ពុជា ។ សម្តេច​ក៏​បាន​សើចចំអក​ទៅ​លើ​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង​ដែល​រិះគន់​ថា សម្តេច​ប្រើ​អំណាច​ក្នុង​ការ​ដោះ​លែង​មនុស្ស​មួយ​ចំនួន​ថ្មី​ៗ​នេះ ដោយ​សម្តេច​បញ្ជាក់​ថា ពិត​ណាស់ គឺ​អំណាច​មាន​តែ​សម្តេច គឺ​នៅ​លើ​ចុង​ប៊ិ​ច​របស់​នាយក​រដ្ឋមន្ត្រី ជា​អ្នក​ស្នើ​សុំ​លើកលែងទោស​ទៅ​ព្រះមហាក្សត្រ​សម្រាប់​អ្នក​ណា​ដែល​សាលក្រម​ចូល​ជា​ស្ថាពរ ហើយ​ព្រះមហាក្សត្រ​ព្រះ​អង្គ​មាន​អំណាច​ថា លើកលែងទោស​តាម​ការ​ស្នើ​សុំ​របស់​នាយក​រដ្ឋមន្ត្រី ឬ​អត់ ។ សម្តេច​ក៏​បាន​ផ្តាំផ្ញើ​ទៅ​អ្នក​ដែល​ត្រូវ​បាន​ដោះ​លែង​ផង​ដែរ​ថា កុំ​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធ​អ្នក​ដ៏​ទៃ ព្រោះ​ពួក​គេ​ក៏​អាច​ត្រូវ​ប្រឈម​មុខ​ត្រូវ​ចាប់ខ្លួន​វិញ​ផង​ដែរ ។

សូម​រម្លឹក​ថា​យ៉ាង​ហោច​ណាស់​ស្ត្រី​បឹង​កក់​៤​នាក់​ត្រូវ​បាន​ព្រះមហាក្សត្រ​លើកលែងទោស និង​ដោះ​លែង​ក្រៅ​ឃុំ​ក្នុង​នោះ​ផង​ដែរ អ្នក​អត្ថាធិប្បាយ​នយោបាយ គឹ​ម សុខ និង​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​២​រូប​ក៏​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ