ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ទៅ​បង់សំណាញ់​…​ជិត​១​ម៉ោង​ទើប​រក​ឃើញ​ផ្អើល​អស់អ្នក​នេសាទ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ទៅ​បង់សំណាញ់​បែរជា​សំណាញ់​ទាក់​ដៃ​ជាមួយ​ខ្សែ​សម្រាប់​ទាញ ធ្លាក់ទឹក ​ដែល​កំពុង​ហូរ​ខ្លាំង លុះ​ជិត​១​ម៉ោង​ទើប​រក​ឃើញ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកនេសាទ​ត្រី ។ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ចំណុច​អូរ​ខៃ​ដ​ន ក្នុងភូមិ​សុខសាន្ត…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ទៅ​បង់សំណាញ់​បែរជា​សំណាញ់​ទាក់​ដៃ​ជាមួយ​ខ្សែ​សម្រាប់​ទាញ ធ្លាក់ទឹក ​ដែល​កំពុង​ហូរ​ខ្លាំង លុះ​ជិត​១​ម៉ោង​ទើប​រក​ឃើញ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកនេសាទ​ត្រី ។ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ចំណុច​អូរ​ខៃ​ដ​ន ក្នុងភូមិ​សុខសាន្ត សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត នៅ​រសៀល​ថ្ងៃ​ទី​២២ សីហា ២០១៨ ។

ជន​រង​គ្រោះ​ឈ្មោះ វី អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ -​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។
លោក ម៉ា រិ​ន នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​និមិត្ត​ប្រាប់​ថា នៅ​វេលា​ម៉ោង​១៣​និង​១០​នាទី ជន​រង​គ្រោះ​បាន​ទៅ​បង់សំណាញ់​លើ​ខ្នង​ប្រឡាយ​បង្ហូរទឹក​ខាងកើត​ជាប់​អាង​អូរ​ខៃ​ដ​ន​ក្នុងភូមិ​កើតហេតុ ។

លោក​បន្ត​ថា ពេល​ជន​រង​គ្រោះ​គ្រវាត់​សំណាញ់​ទៅ​ក្នុង​ទឹក ស្រាប់តែ​ខ្សែ​សម្រាប់​ទាញ​ស្រាវ​សំណាញ់​មក​វិញ បែរជា​រមូរ ហើយ​ចៃដន្យ​សំណាញ់​ក៏​ទាក់​ដៃ​ទៀត ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ធ្លាក់​ទៅ​ក្នុង​ទឹក​ដែល​កំពុង​ហូរ​ខ្លាំង​កួច​យក​ទៅ​បាត់ ។ លោក​បន្ត​ថា ភ្លាម​ៗ​អ្នករក​ត្រី​ខ្លះ​បាន​ចុះ​ជួយ រកតែ​មិនឃើញ ទាល់តែ​គេ​បិទ​មុខទឹក​បង្ហៀរ​តិច​ៗ​ទឹក​ស្រក​ទើប​នៅ​ម៉ោង​២​និង​២០​នាទី​រសៀល ថ្ងៃ​ដដែល​រក​ឃើញ​ជន​រង​គ្រោះ​ត្រូវ​សំណាញ់​រុំ​ជាប់​ដូច​បាល់​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។

ក្រោយមក​សព​ត្រូវ​បាន​ប្រគល់​ជូន​គ្រួសារ​យក​ទៅ​លំនៅ​ដ្ឋា​ន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។ លោក​មេ​ប៉ុស្តិ៍​បញ្ជាក់​ថា ដោយ​ព្រួយបារម្ភ​ពី​ករណី​ខាងលើ ខ្លាច​កើត​មាន​ជា​ថ្មី លោក​ទទួល​បទបញ្ជា​ពី​លោក​វរសេនីយឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ចុះ​អប់រំ​ពលរដ្ឋ ពិសេស​ក្មេង​ៗ​ដែល​ចុះ​លេង​តាម​មុខទឹក​ហូរ​នានា​ជា​ច្រើន​កន្លែង ក្នុង​មូលដ្ឋាន ដើម្បី​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ