ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មាន​ក្តី​ស្រឡាញ់​គ្មាន​ទេ​ចិត្ត​ស្អប់

5 ឆ្នាំ មុន

ពិត​ណាស់​ខណៈ​ដែល​ចិត្ត​កំពុង​តែ​គិត​ទៅ​ក្នុង​កាម​តម្រេក​នោះ ការ​គិត​ព្យាបាទ រមែង​មិនកើត​មាន​ឡើយ តែបើ​ការ​គិត​ព្យាបាទ​កើតឡើង​ហើយ តម្រេក​ក្នុង​ផ្លូវ​កាម​ក៏​បាត់​អស់​ទៅ​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា កិលេស​តែង​គ្រប់​សង្កត់​គ្នា​ទៅ​វិញ​ទៅ​មក ពេល​ណា​មាន​ស្រឡាញ់ ពេល​នោះ​មិន​មាន​ស្អប់ មិន​មាន​ក្រោធ…

ពិត​ណាស់​ខណៈ​ដែល​ចិត្ត​កំពុង​តែ​គិត​ទៅ​ក្នុង​កាម​តម្រេក​នោះ ការ​គិត​ព្យាបាទ រមែង​មិនកើត​មាន​ឡើយ តែបើ​ការ​គិត​ព្យាបាទ​កើតឡើង​ហើយ តម្រេក​ក្នុង​ផ្លូវ​កាម​ក៏​បាត់​អស់​ទៅ​។

នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា កិលេស​តែង​គ្រប់​សង្កត់​គ្នា​ទៅ​វិញ​ទៅ​មក ពេល​ណា​មាន​ស្រឡាញ់ ពេល​នោះ​មិន​មាន​ស្អប់ មិន​មាន​ក្រោធ ដូច្នេះ​ការ​ស្រឡាញ់​និង​សេចក្តី​ក្រោធ​មិន​អាច​កើតឡើង​ព្រម​គ្នា​ឬ​ដំណាលគ្នា​បាន​ទេ​គឺ ម្ខាង​កើត ម្ខាង​ទៀត​ត្រូវ​រលត់ ។

ព្រោះថា​នៅ​ពេល​កិលេស​មួយ​ណា​កើតឡើង​គឺ​កើត​យ៉ាង​ពេញទី មិនមែន​ពាក់កណ្ដាល​ចិត្ត​ស្អប់ ពាក់កណ្ដាល​ចិត្ត​ស្រឡាញ់​នោះ​ឡើយ ។

មែន​មនុស្ស​ម្នាក់​ពេល​ខ្លះ​ស្រឡាញ់​យ៉ាង​ងប់​ង​ល់ មាន​តែ​ភាព​ផ្អែម​ល្អែ​ម ភាព​ស្រស់ស្រាយ តែ​ពេល​ខ្លះ​ស្អប់ ឬ​ខឹង​ក្រោធ​ដ៏​ជូរ​ចត់ តែ​ចិត្ត​ទាំង​ពីរ​ដូង​នេះ​មិន​បាន​កើត​ព្រម​គ្នា​ឡើយ ដូច្នេះក្នុង​ជីវិត​នេះ​មាន​តែ​ការ​ផ្លាស់​ប្ដូរ​ជា​និច្ច ។