ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីកា​កោះហៅ​លោក សម រ​ង្ស៊ី ចូល​បំភ្លឺ​បទ​ប្រមាថ​ព្រះមហាក្សត្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ដីកា​ចុះ​ថ្ងៃ​ទី​១៦ សីហា ២០១៨ លោក ហម ម៉េ​ង​សែ ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ដីកា​ចុះ​ថ្ងៃ​ទី​១៦ សីហា ២០១៨ លោក ហម ម៉េ​ង​សែ ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ លោក សម រ​ង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ និង​ជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ចូល​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក ពី​ករណី​បទ​”​ចោទ​ប្រមាថ​ចំពោះ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​” ដែល​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ និង​កន្លែង​ផ្សេង​ទៀត​កាល​ថ្ងៃ​ទី​៦-៧ និង​ថ្ងៃ​ទី​១០ មិថុនា បទល្មើស​ដែល​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៣៧​ស្ទួន​នៃ​ក្រមព្រហ្មទណ្ឌ​។

តុលាការ​បាន​បញ្ជាក់​ថា លោក សម រ​ង្ស៊ី អាយុ​៦៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៧៦ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​គង់​២ សង្កាត់​ចាក់​លើ ខណ្ឌមានជ័យ​។ មាន​ប្រពន្ធ​ឈ្មោះ ជូ​ឡុ​ង សូ​មូរ៉ា​។ សា​ម៉ី​ខ្លួន​ត្រូវ​យក​មក​នូវ​លិខិត​ផ្សេង​ៗ​ដែល​ទាក់ទង​នឹង​រឿង​ខាងលើ​ប្រសិនបើ​មាន​។ សូម​បញ្ជាក់​ថា លោក​សមរ​ង្ស៊ី​ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ស្ថិត​នៅ​បរទេស​ខណៈ​ដែល​លោក​មាន​សំណុំរឿង​ជា​ច្រើន នៅ​តុលាការ​កំពុង​រង់ចាំ​លោក​ចូល​មក​បំភ្លឺ និង​សវនាការ​ព្រមទាំង​ដីកាចាប់ខ្លួន​ផង​ដែរ​៕

កែសម្រួលដោយ