ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លះ​ក្បាល​សក់ស្កូវ​ខ្លះ​ទំពែក​អស់ហើយ នៅ​ដើរ​សេព​គ្រឿងញៀ.ន​ជាមួយ​ក្មេង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​៥​នាក់ ខ្លះ​ក្បាលទំពែក ខ្លះ​សក់ស្កូវ នៅ​ដើរ​សេព​គ្រឿងញៀន​ជាមួយ​ក្មេង​ៗ កាលពី​វេលា​ម៉ោង​១១ និង ៤៥​នាទី ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ ៖ បុរស​៥​នាក់ ខ្លះ​ក្បាលទំពែក ខ្លះ​សក់ស្កូវ នៅ​ដើរ​សេព​គ្រឿងញៀន​ជាមួយ​ក្មេង​ៗ កាលពី​វេលា​ម៉ោង​១១ និង ៤៥​នាទី ថ្ងៃ​ទី​២០ សីហា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀន រាជធានី​ភ្នំពេញ បង្ក្រាប និង​ធ្វើការ​ឃាត់ខ្លួន​ករណី​នៅ​ចំណុច​បន្ទប់​ជួល ផ្ទះ​លេខ​៥៣៥ ផ្លូវលំ ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ​។

ជន​ដែល​ត្រូវ​ឃាត់ខ្លួន ១.​ឈ្មោះ សក់ វិច្ឆិកា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ២.​ឈ្មោះ វ៉ា​ន់ សា​លៀប ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ៣.​ឈ្មោះ ហូ សាន់​រ៉ូ​ហ្វី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ៤.​ឈ្មោះ ថុ​ង សា​លឿន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​៥.​ឈ្មោះ អ៊ុ​ក ធា​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​។ មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ៖

នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​៥ នាក់​ខាងលើ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង ១.​ថ្នាំ​ញៀន​ប្រភេទ​(ICE)​ចំនួន​១​កូន​កញ្ចប់​ធំ​ល្មម ២.​ទូរស័ព្ទ​១​គ្រឿង ៣.​ដប​ជក់​គ្រឿងញៀន​ចំនួន​២, ៤.​ដែកកេះ​សម្រាប់​ជក់​ថ្នាំ​ញៀន​៨ និង ៥.​ដែក​កាច់ក​ម៉ូតូ​១​។ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥ នាក់ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង រាជធានី​ភ្នំពេញ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដោយ​ខុសច្បាប់​៕


https://youtu.be/WX5HXIMNKzY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ