ចោរឆក់​ដដែល​ៗ ទាល់តែ​សមត្ថកិច្ច​ស្គាល់​មុខ​អស់


រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ កម្រិត​ស្រាល រាជធានី​ភ្នំពេញ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២០ សីហា ២០១៨ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល ព្រែក​ប្រា នៃ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បា​អំពៅ ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស ឆក់​ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ហើយ​ឆក់​រហូត​គេ​ស្គាល់​មុខ​ទៀត​ផង​។ ជនសង្ស័យ​ទី​១.​ឈ្មោះ យឹ​ម ភា​រុន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវលំ ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​។

ជន​នេះ​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ៤០១​ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី​១៣ មិថុនា ២០១៨ ចេញ​ដោយ​លោក ថា​ន់ ឡេ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ​.​ឆក់ ហើយ​ត្រូវ​បាន​ឃាត់ខ្លួន​ថ្ងៃ​ទី​២០ សីហា ២០១៨ វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច នៅ​ចំណុច​ក្បែរ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ព្រែក​ប្រា សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ​។ ២.​ឈ្មោះ កៅ ក្វេ​ង​ហុង ហៅ ភួង សុ​វ​ណ្ណា​រ៉ូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាង​ថតរូប ស្នាក់​នៅផ្ទះ​លេខ​៥A ផ្លូវ​លេខ​៣៣៤ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ឃាត់ខ្លួន​ថ្ងៃ​ទី​២០ សីហា ២០១៨ វេលា​ម៉ោង​១០​យប់ នៅ​ចំណុច ខាងក្រោយ​រោង​ភាពយន្ត​គី​រី​រម្យ សង្កាត់​បឹង​កេងកង​២ ខណ្ឌចម្ការមន​។

និង​៣.​ឈ្មោះ ម៉​ន រតនៈ ហៅ ណា​ក់​តូច ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៩៤E២ ផ្លូវ​លេខ​១៣០ សង្កាត់​ផ្សារ​កណ្តាល​២ ខណ្ឌដូនពេញ ឃាត់ខ្លួន​ថ្ងៃ​ទី​២០ សីហា ២០១៨ វេលា​ម៉ោង​១០​យប់ នៅ​ចំណុច ក្រោយ​រោង​ភាពយន្ត​គី​រី​រម្យ សង្កាត់​បឹង​កេងកង​២ ខណ្ឌចម្ការមន​។ លោក​វរៈសេនីយ៍ឯក ប៊ុ​ន សន្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន​ជន សង្ស័យ​៣​នាក់​ឆ្លើយ​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា៖

ពួក​គេ​នៅ​ចាំ​ខ្លះ​កន្លង​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ឆក់ ចំនួន​៤​លើក លើក​ទី​១.​កាលពី​វេលា​ម៉ោង​៥ និង​៣៥​នាទី ល្ងាច​ថ្ងៃ​ទី​១៩ ឧសភា ២០១៨ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពណ៌​ផ្ទៃមេឃ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២២៩ មហាវិថី​ព្រះ​នរោត្តម សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចម្ការមន ពី​ជន​រង​គ្រោះ​ឈ្មោះ លីវ តៃ​ហ័​រ (LIU DAI HUA) ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EA ៤០៣២៩០៧ ស្នាក់​នៅផ្ទះ​លេខ​៧ ផ្លូវ​លេខ​៣២២ ភូមិ​៨ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ មុខរបរ ពាណិជ្ជករ​។ ជន​រង​គ្រោះ​បាត់បង់​កាបូបស្ពាយ ពណ៌​ផ្ទៃមេឃ​១ កូន​កាបូបដៃ​ដាក់​លុយ​ពណ៌​ខ្មៅ​១ លិខិតឆ្លងដែន​លេខ EA ៤០៣២៩០៧ ចំនួន​១​ក្បាល ប្រាក់​ដុល្លារ​ចំនួន ១០,០០០​ដុល្លារ​អា​មេ​រិ​ក កាត​ធនាគារ​ចំនួន​៧​សន្លឹក និង​អាវយឺត​កីឡា​២​ឈុត​។

លើក​ទី​២.​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៨ មេ​សា ២០១៨ ឆក់​កាបូប​ជន​រង​គ្រោះ នៅ​ចំហៀង​សណ្ឋាគារ TOKYO INN ផ្លូវ​ស​ប៊ិ​ត សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ​។ លើក​ទី​៣.​ឆក់​កាបូប​យួរដៃ​ពណ៌​ខ្មៅ នៅ​ចំណុច​ផ្លូវ​លេខ​៦៣ មុខ​សណ្ឋាគារ​សង់អា​លី​ហ្សេ សង្កាត់​បឹង​កេងកង​១ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ មិថុនា ២០១៨ វេលា​ម៉ោង​ប្រហែល​៥ និង​២០​នាទី ល្ងាច​ពី​បុរស​ជនជាតិ​ចិន​កំពុង​ដើរ​ម្នាក់ឯង​។ និង លើក​ទី​៤.​កាលពី​វេលា​ម៉ោង​៥ រសៀល​ថ្ងៃ​ទី​១៣ មេ​សា ២០១៨ ឆក់​កាបូប​ប្រជាពលរដ្ឋ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៧ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ​។

លោក ប៊ុ​ន សត្យា បន្ត​ថា ក្រោយ​ពី​កើត​មាន​អំពើ​ឆក់​ញឹកញាប់ ជន​រង​គ្រោះ​ដែល​បាន​ទៅ​ដាក់​ពាក្យបណ្តឹង នៅ​សមត្ថកិច្ច​បង្ហាញ​ឲ្យ​ឃើញ​ថា ក្រុម​ជនសង្ស័យ​មាន​ភិនភាគ​ប្រហាក់ប្រហែល​គ្នា និង​មុខ​ដដែល​ៗ ដូច្នោះ​ហើយ​បានជា​ការ​ស្រាវជ្រាវ និង​ស្វែងរក​ចាប់ខ្លួន ជន​នេះ​មិន​ពិបាក​ទេ ព្រោះ​ស្គាល់​មុខ និង អត្តសញ្ញាណ​អស់ហើយ​នោះ​។ ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ផ្លូវច្បាប់​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ