ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូស៊េរីទំនើបរួមមាន PCX៤គ្រឿង,ZOOmerX១គ្រឿង,Clic៤គ្រឿង,Scoopy១គ្រឿង ត្រូវបានមន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើររត់ពន្ធតំបន់៥ គយក្រសួងប្រចាំខេត្តបន្ទាយមានជ័យ សហការណ៍ជាមួយសមត្ថកិច្ចពាក់ព័ន្ធ។ ដឹកនាំដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តចុះបង្ក្រាបនៅទីតាំងស្តុកមួយនៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែតរ នាសៀលថ្ងៃទី២២ សីហា ២០១៨នេះ។
ម៉ូតូទាំងអស់ខាងលើជារបស់ឈ្មោះ ផន ថាវរៈ ភេទប្រុស អាយុ៣៣ឆ្នាំ ជាអ្នកទិញលក់ម៉ូតូនៅក្នុងភូមិកើតហេតុ។ ម្ចាស់ម៉ូតូនិយាយថា ម៉ូតូទាំងនេះទិញពីគេគឺយកឲ្យដល់ផ្ទះ។ ករណីនេះលោក អាត អឿន អនុប្រធានការិយាល័យស្រាវជ្រាវបង្ក្រាបអំពើររត់ពន្ធតំបន់៥ គយក្រសួងប្រចាំខេត្តបន្ទាយមានជ័យប្រាប់ថា ម៉ូតូបង្ក្រាបទាំងនេះជារបស់គេចពន្ធលោកថា៖
ក្រោយបង្ក្រាប និងយកទៅរក្សាទុកនៅការិយាល័យរបស់លោកដើម្បីធ្វើកំណត់ហេតុបញ្ជូនទៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករចាត់ការតាមផ្លូវច្បាប់ (ឲ្យម្ចាស់ចូលទៅបំពេញកាតព្វកិច្ចពន្ធ និងទទួលការផាកពិន័យ)។ ដោយឡែកលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ប្រាប់កោះសន្តិភាពថា លោកគ្រាន់តែសហការដើម្បីឲ្យមន្ត្រីជំនាញឆែកឆេរទីតាំងស្តុកម៉ូតូអត់ពន្ធតែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ