ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​កាំភ្លើង​ឪពុក​បា.ញ់​សម្លា.ប់​ខ្លួន សង្ស័យ​ជំងឺសរសៃប្រសាទ​ធ្វើទុក្ខ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យុវជន​ឈាម​ក្តៅ​មួយម្នាក់​បាន​លួច​យក​កាំភ្លើង​ឪពុក​របស់​ខ្លួន​បាញ់​សម្លាប់​ខ្លួនឯង ខណៈ​ឪពុក​កំពុង​អង្គុយ​លេង​ក្រៅ​ផ្ទះ​។ ករណី​នេះ​សមត្ថ​កិ​ច​បាន​ដាក់​កា​រស​ន្និ​ដា្ឋ​ន​ថា ជន​រង​គ្រោះ​អាច​ជំងឺ សរសៃប្រសាទ​ធ្វើទុក្ខ​ព្រោះ​កន្ក​ង​មក​តាម​សេចក្តីរាយការណ៍​ពី​ឪពុក​សព​គឺ​ជន​រង​គ្រោះ​ធ្លាប់​ប៉ុនប៉ង​សម្លាប់​ខ្លួន​ដោយ​ចងក​ជា​ច្រើន​លើក​មក​ហើយ​។ ករណី​បាញ់​សម្លាប់​ខ្លួន​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល នៅ​ចំណុច​ភូមិ​អង្គ​សិរី សង្កាត់​រកា​ធំ…

ខេត្តកំពង់ស្ពឺ ៖ យុវជន​ឈាម​ក្តៅ​មួយម្នាក់​បាន​លួច​យក​កាំភ្លើង​ឪពុក​របស់​ខ្លួន​បាញ់​សម្លាប់​ខ្លួនឯង ខណៈ​ឪពុក​កំពុង​អង្គុយ​លេង​ក្រៅ​ផ្ទះ​។ ករណី​នេះ​សមត្ថ​កិ​ច​បាន​ដាក់​កា​រស​ន្និ​ដា្ឋ​ន​ថា ជន​រង​គ្រោះ​អាច​ជំងឺ សរសៃប្រសាទ​ធ្វើទុក្ខ​ព្រោះ​កន្ក​ង​មក​តាម​សេចក្តីរាយការណ៍​ពី​ឪពុក​សព​គឺ​ជន​រង​គ្រោះ​ធ្លាប់​ប៉ុនប៉ង​សម្លាប់​ខ្លួន​ដោយ​ចងក​ជា​ច្រើន​លើក​មក​ហើយ​។ ករណី​បាញ់​សម្លាប់​ខ្លួន​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល នៅ​ចំណុច​ភូមិ​អង្គ​សិរី សង្កាត់​រកា​ធំ ក្រុង​ច្បារមន​។

ជន​រង​គ្រោះ​ឈ្មោះ ឆិល តុលា អាយុ​២១​ឆ្នាំ មាន​ឪពុក​ឈ្មោះ ឯម សុខុម ជា​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត រស់នៅ​កន្លែង​កើតហេតុ​។ ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា តាម​សេចក្តីរាយការណ៍​ពី​ក្រុម​គ្រួសារ​សព​គឺ​ខណៈ​ដែល​ឪពុក​កំពុង​អង្គុយ​លេង​នៅ​ក្រៅ​ផ្ទះ ស្រាប់តែ​ជន​រង​គ្រោះ​ដែល​បាត់​ពី​ផ្ទះ​១​ថ្ងៃ​មក​ហើយ​នោះ​បាន​ចូល​មក​ដល់​ហើយ​ដើរ​សំដៅ​ទៅ​ក្នុងផ្ទះ​បាត់​ទៅ​។ ការ​ដែល​ជន​រង​គ្រោះ​ចូល​មកនេះ​ឪពុក​ក៏​មិន​បាន​ចាប់អារម្មណ៍​ដែរ គិត​ស្មានថា កូន​មក​ពី​ដើរ​លេង​ដូច​សព្វដង តែ​មិន​នឹក​ស្មានថា​រូបគេ​ចូល​ទៅ​ក្នុង​បន្ទប់​ហើយ​យក​កាំភ្លើង​បាញ់​សម្លាប់​ខ្លួន​បែប​នេះ​សោះ​។

ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ លោក​ឧត្តមសេនីយ៍ទោ សម សា​មួន បាន​ប្រាប់​ថា ជន​រង​គ្រោះជា​មនុស្ស​មាន​ជំងឺសរសៃប្រសាទ​ជាប់​ខ្លួន​។ កន្លង​មក​តាម​សេចក្តីរាយការណ៍​ពី​ឪពុក​ជន​រង​គ្រោះ គឺ​រូបគេ​ធ្លាប់​ប៉ុនប៉ង​ចងក​សម្លាប់​ខ្លួន​ច្រើន​លើក​មក​ហើយ តែ​មិន​បាន​សម្រេច​ដោយ​ឪពុក​ឃើញ​ទាន់ លើក​ចុង​ក្រោយ​នេះ​ក៏​ធ្វើ​អត្តឃាត​បាន​សម្រេច​តែ​ម្តង​។ លោក ឯម សុខុម បាន​ប្រាប់​ផង​ដែរ​ថា អាវុធ​របស់​លោក​ដែល​កូន​យក​ទៅ​បាញ់​សម្លាប់​ខ្លួន​នេះ​ម៉ាក K៥៤ ជា​អាវុធ​របស់​លោក​កាន់កាប់​ប្រើប្រាស់ ដោយ​មានការ​ទទួលស្គាល់​ពី​ប្រធាន​អង្គភាព​ត្រឹមត្រូវ​ហើយ​ចំពោះ​អាវុធ​នេះ​គឺ​លោក​លាក់​ទុក​ក្រោម​ពូក​ដេក​របស់​លោក តែ​មិ​នឹក​ស្មានថា កូន​វា​រក​ឃើញ​ហើយ​យក​មក​បាញ់​សម្លាប់​ខ្កួ​ន​បែប​នេះ​សោះ​។

លោក ឯម សុខុម បន្ត​ថា កូន​នេះ​គឺ​លោក​ស្រលាញ់​ជាងគេ ហើយ​រាល់​ថ្ងៃនេះ​ទៀត​សោះ​កំពុង​សង់រោង​៣​ខ្នង​អស់​លុយរាប់​ម៉ឺន​ដុល្លារ ទុក​ឲ្យ​គេ​ចិញ្ចឹម​ជ្រូក តែ​មិន​នឹក​ស្មានថា​កូន​គិត​ខ្លី​ដល់​ថ្នាក់​ហ្នឹង​សោះ​។ បើ​តាម​សាច់ញាតិ​ជិតខាង​ផ្ទះ​កើតហេតុ បង្ហើប​ប្រាប់​គឺ​ជន​រង​គ្រោះជា​មនុស្ស​ញៀន​ថ្នាំ​បើ​ទោះជា​ឪពុក​អប់រំ​ប្រដៅ និង​ណែនាំ​យ៉ាងណា​ក៏​ជន​រង​គ្រោះ​មិន​ស្តាប់​តាម​ការ​ណែនាំ​ដែរ​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ពិនិត្យ ឃើញ​ថា ជន​រង​គ្រោះ​ពិត​បានជា​បាន​យក​កាំភ្លើង​របស់​ឪពុក​គេ​បាញ់​សម្លាប់​ខ្លួន​ប្រាកដ​មែន​។ សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសា​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ