ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​ឱ្យ​ឡាន លុយ​១​ហិប ធ្វើ​រឿង​មួយតែ​ចុង​ក្រោយ​… (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្រី​ស្អាត​ម្នាក់​យល់ព្រម​រៀប​ការ និង ឲ្យ​រថយន្ត​មួយ​គ្រឿង​ជាមួយនឹង​លុយ​មួយ​ហិប​ទៅ​កាន់​មិត្ត​ប្រុស​របស់​នាង ឲ្យ​តែ​រូបគេ​សុខចិត្ត​ដើរ​ឆ្លងកាត់​ស្ពាន​កញ្ចក់​។…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្រី​ស្អាត​ម្នាក់​យល់ព្រម​រៀប​ការ និង ឲ្យ​រថយន្ត​មួយ​គ្រឿង​ជាមួយនឹង​លុយ​មួយ​ហិប​ទៅ​កាន់​មិត្ត​ប្រុស​របស់​នាង ឲ្យ​តែ​រូបគេ​សុខចិត្ត​ដើរ​ឆ្លងកាត់​ស្ពាន​កញ្ចក់​។ នេះ​ក៏​ព្រោះតែ​នាង​ចង់​ឲ្យ​បុរស​ជា​មិត្ត​ប្រុស​យកឈ្នះ​លើ​ការ​ភ័យ​ខ្លាច (​ខ្លាច​ខ្ពស់​) បាន​មុន​ពេល​សម្រេចចិត្ត​រៀប​ការ​។ ទោះបីជា​អ្វី​ដែល​នាង​ផ្តល់​ឲ្យ​ច្រើន​យ៉ាងនេះ​ក៏​ដោយ ក៏​មិន​ដូច​ការ​គ្រោងទុក​របស់​នាង​ដែរ​។

Xiao Jing អាយុ​២៣​ឆ្នាំ មក​ពី​ក្រុង Xinmi ខេត្ត Henan បាន​ទូរស័ព្ទ​ហៅ​មិត្ត​ប្រុស​ស្រឡាញ់​គ្នា​បាន​៣​ឆ្នាំ មក​កាន់​ស្ពាន​កញ្ចក់ Fuxi ដែល​មាន​កម្ពស់​ផុត​ពី​បាត​ជ្រោះ​៣៦០​ម៉ែត្រ​។

ពេល​បុរស​ជា​មិត្ត​ប្រុស​បាន​មក​ដល់​ជាមួយនឹង​មិត្តភក្តិ​មួយ​ក្រុម គេ​ក៏​ឃើញ​នាង​ស្លៀក​ពាក់​ជា​កូនក្រមុំ ឈរ​ជិត​រថយន្ត​ទំនើប​មួយ​គ្រឿង និង​ប្រាក់​មួយ​ហិប​ដាក់​លើ​រថយន្ត ដែល​ទឹកប្រាក់​ចំនួន​១៤៥០០​ដុល្លារ​។ នាង​បាន​ប្រកាស​មេក្រូ​ឲ្យ​មិត្ត​ប្រុស​បានលឺ​ថា ប្រសិនបើ​សុខចិត្ត​ដើរ​ឆ្លងស្ពាន​នេះ​មក​ជួប​នាង​បាន នោះ​នាង​នឹង​ព្រម​រៀប​ការ ហើយ​ឲ្យ​ទាំង​រថយន្ត និង​លុយ​។

ដំបូង​ឡើយ បុរស​ជា​មិត្ត​ប្រុស​ត្រូវ​បង្ខំចិត្ត​ដើរទៅ ទាំង​មាន​មិត្តភក្តិ​កាន់​ដៃ​។ តែ​ដល់​ពេល​ដើរ​បាន​បន្តិច មិត្ត​ប្រុស​កំសាក​ម្នាក់​នេះ​ទ្រាំ​មិន​បាន ក៏​រត់​ចេញ​មក​កាន់​លើ​ដី​វិញ ទាំង​ដឹង​ថា ការ​ធ្វើ​ដូចនេះ​គឺ​ដូច​ជា​ការ​បញ្ចប់​ស្នេហា​របស់​ខ្លួន​ក៏​ដោយ​។ស្នេហា​ក៏​ត្រូវ​ចប់ រថយន្ត​និង​លុយ​ក៏​មិន​បាន​។

មហាជន​បាន​ចាត់​ទុក​ការ​ធ្វើ​ដូចនេះ ជា​ការ​ទាក់ទាញ​ចំណាប់អារម្មណ៍​។ តែ​សម្រាប់​ស្រី​ស្អាត​ជា​សង្សារ បាន​សម្តែង​ការ​អន់ចិត្ត​នឹង​អ្វី​ដែល​មិត្ត​ប្រុស​របស់​ខ្លួន​បាន​ធ្វើ​។ តើ​នេះ​ជា​កំហុស​របស់​នរណា? វីដេអូ​ដក​ស្រង់​ចេញពី ៖ HK Apple NextMedia

https://www.youtube.com/watch?v=YdKM-qn3JSY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ