ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ចាប់ផ្តើម​ភ្ជួរ​រាស់​ដី​ព្រោះស្រូវ​សារ​ជា​ថ្មី​បន្តបន្ទាប់​ពី​ប្រមូល​ផល​ហើយ​ថ្មី​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កសិករ​ជា​ច្រើន​គ្រួសារ​រស់នៅ​ក្នុងភូមិ​ទំ​បន់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ បន្ទាប់​ពី​ប្រមូល​ផលដំណាំ​ស្រូវប្រាំង​លក់ កាលពី​ពេល​ថ្មី​ៗ​នេះ រហូត​ដល់​មក​ដល់​ឥឡូវ​បាន ចាប់ផ្តើម​ព្រោះ​សារ​ជា​ថ្មី​ឡើង​វិញ ។…

ខេត្ត​ប៉ៃលិន ៖ កសិករ​ជា​ច្រើន​គ្រួសារ​រស់នៅ​ក្នុងភូមិ​ទំ​បន់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ បន្ទាប់​ពី​ប្រមូល​ផលដំណាំ​ស្រូវប្រាំង​លក់ កាលពី​ពេល​ថ្មី​ៗ​នេះ រហូត​ដល់​មក​ដល់​ឥឡូវ​បាន ចាប់ផ្តើម​ព្រោះ​សារ​ជា​ថ្មី​ឡើង​វិញ ។

កសិករ​ម្នាក់​ឈ្មោះ ចាប ម៉ៅ ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​បាន​ព្រោះ​ពូជស្រូវ​ស្រាល​មួយ​ប្រភេទ​ឈ្មោះ ហៅ​ថា «​ស្រងែ​» ចំនួន​២​ហិ​កតា នៅ​ក្នុង​ដីចម្ការ​របស់​ខ្លួន បន្ទាប់​ពី​ជួល​ម៉ាស៊ីន​ច្រូតស្រូវ​ចូល​ប្រមូល​ផល កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ។ គាត់​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​ភាគច្រើន​រស់នៅ​ស្រុក​សាលា​ក្រៅ គេ​ដាំ​ដំណាំ​ស្រូវស្រាល​ដែល​មាន​រយៈពេល​ត្រឹមតែ​៤​ខែ​ប៉ុណ្ណោះ ហើយ​ក៏​ច្រូត​លក់ និង​ទុក​កិន​ជា​អង្ករ​ដាំបាយ​ទទួលទាន​ជួបជុំ​ក្រុម​គ្រួសារ ។

ចំពោះ​ពូជស្រូវ​ភាគច្រើន​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ទិញ​យក​មក​ពី​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តបាត់ដំបង ដោយ​១​តោន​តម្លៃ​ប្រហែល​១​ម៉ឺន​បាត​(​ប្រាក់​ថៃ​) ។ គាត់​បញ្ជាក់​ថា នៅ​ដើមឆ្នាំ​គេ​សង្កេត​ឃើញ​ស្រូវ​មានការ​ឡើងថ្លៃ​ខ្ពស់ គួរ​ឱ្យ​កត់សម្គាល់ ដោយ​១​តោន​ឈ្មួញ​ខ្មែរ​ទិញ​រហូត​ដល់​១​ម៉ឺន​បាត (​ប្រាក់​ថៃ​) លុះ​ក្រោយមក​ដល់​ពេល​ប្រមូល​ផល​កាន់តែ​ច្រើន ស្រាប់តែ​ធ្លាក់​ចុះ​នៅ​សល់​ត្រឹម​១​តោន ប្រហែល​៨០០០​បាត​ប៉ុណ្ណោះ ។

ចំណែក​កសិករ​ម្នាក់​ឈ្មោះ ធឿ​ន អាយុ​៥៤​ឆ្នាំ បានឱ្យ​ដឹង​ដែរ​ថា ការ​ព្រោះ​ពូជស្រូវ​ស្រងែ​នេះ រយ​:​ពេល​ត្រឹមតែ​៤​ខែ​ប៉ុណ្ណោះ អាច​ទទួល​បាន​ផល​បាន ដោយ​គាត់​ចាប់ផ្តើម​យក​គោ​យន្ត​កន្ត្រៃ​ភ្ជួរ​រាស់ ជីក​ជាង​ចង្អូរ​ប្រឡាយ​បង្ហូរទឹក រួច​ចាប់ផ្តើម​ព្រោះតែ​ម្តង ។ គាត់​បន្ត​ទៀត​ថា ចំពោះ​ទឹក​សម្រាប់​ធ្វើស្រែ​ប្រាំង គឺ​មាន​ហូរហៀរ​គ្រប់គ្រាន់ មិន​ខ្វះខាត​នោះ​ទេ ទោះបីជា​រដូវប្រាំង ឬ​វស្សា​ក៏​ដោយ ព្រោះ​គេ​មាន​ប្រព័ន្ធ​ស្តុ​ប​ទឹក​ទុក​សម្រាប់​ធ្វើស្រែ ខណៈ​មេឃ​ភ្លៀង​ជោគ​ជាំ​គេ​បង្ហូរទឹក​ចោល ។ តែបើ​នៅ​សល់​តិចតួច​គេ​បិទទ្វារ​ទឹក ទុក​បម្រុង​ដល់​កសិករ ដើម្បី​បូម​យក​ទៅ​ដាក់​ក្នុង​ស្រែ​របស់​ខ្លួន​យ៉ាង​ងាយស្រួល ។

គាត់​បញ្ជាក់​ទៀត​ថា ការ​ធ្វើស្រែ​ប្រាំង​នេះ​ក៏​មាន​បញ្ហា​ប្រឈម​ខ្លះ​ៗ​ដែរ ព្រោះ​បន្ទាប់​ពី​ស្រូវ​ចាប់ផ្តើម​ដុះ​ចេញ​ពន្លក​មក​មាន​សត្វ​ចង្រៃ​ដូច​ជា កណ្តុរ ចូល​ទៅ​កាន់​ស៊ី​បំផ្លាញ ដោយពេល​ខ្លះ ទោះបីជា​ដាក់​ថ្នាំ​ក៏​មិន​ងាប់​ដែរ ។ លើស​ពី​នេះ​នៅ​ពេល​ស្រូវ​បាន​ដុះ​លូតលាស់​វែង​ល្អ ស្រាប់តែ​មាន​សត្វ​ខ្យង​ចូល​ទៅ​កាត់​បំផ្លាញ ទោះបីជា​ដាក់​ថ្នាំ​កំចាត់​យ៉ាងណា​ក៏​មិន​ពាយ​ដែរ ជា​ហេតុ​ធ្វើ​ឱ្យ​មានការ​លំបាក​ដល់​ពួក​គាត់ ។ ប៉ុន្តែ​ពួក​គាត់​នៅ​ខិតខំ​ព្យាយាម​ដើរ​ចាប់​យក​ចេញ និង​ថែទាំ​ស្រូវ​របស់​ខ្លួន​រហូត​ដល់​ទទួលផល​លក់​ឱ្យ​ឈ្មួញ ។

ពួក​គាត់​ក៏​មាន​សំណូមពរ​ឱ្យ​តម្លៃ​ទីផ្សារ​ស្រូវប្រាំង​ឡើងថ្លៃ​ខ្ពស់​ជាង​នេះ​បន្តិច ព្រោះ​បើសិនជា​នៅ​តែ​ថោក​បែប​នេះ​អាច​ប្រឈម​នឹង​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ