ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញគេធ្វើ​ទំនង ពេល​សុំគេសាកម្តង​ស្រាប់តែ​…

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​លង់ទឹក​ស្លាប់​បាន​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨ ស្ថ​ត​នៅ​ក្នុងភូមិ​បាឡត ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​លង់ទឹក​ស្លាប់​បាន​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨ ស្ថ​ត​នៅ​ក្នុងភូមិ​បាឡត ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ ម៉​ន មែន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ជី​មាស ឃុំ​ម្សា​ក្រង ស្រុក​ស្ទោង ។​

 តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ផា​ន់ ជា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​បាឡត ឃុំ​ពាម​បាង បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រហែលជា​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២១ សីហា ជន​រង​គ្រោះ​បាន​ទៅ​ដាក់​លប​ជាមួយនឹង​ឈ្មោះ អ៊ា​ន អ៊ុ​ច ភេទ​ប្រុស នៅ​ចំណុច​មាត់ទន្លេ​ក្នុងភូមិ​បាឡត ពេល​ដាក់​លប​នោះ​ជន​រង​គ្រោះ​នៅ​លើ​ទូក ចំណែក​ឈ្មោះ អ៊ា​ន អ៊ុ​ច ជា​អ្នក​ពាក់​បំពង់​អ៊ុ​ក​ស៊ី​ហ្សែ​ន​ចុះ​ក្នុង​ទឹក​ដើម្បី​ដាក់​លប ពីព្រោះ​គេ​មាន​ជំនាញ​ខាង​ហ្នឹង​ លុះ​ពេល​ដាក់​លប​រួច ឈ្មោះ អ៊ា​ន អ៊ុ​ច ក៏​បាន​ឡើង​ពី​ទឹក​មក​លើ​ទូក​វិញ ពេល​នោះ​ជន​រង​គ្រោះ​ក៏​សុំ​ឈ្មោះ អ៊ា​ន អ៊ុ​ច ដើម្បី​​ពាក់​បំពង់​អ៊ុ​ក​ស៊ី​ហ្សែ​ន​ចុះ​មុជទឹក​ម្តង​សាកមើល (​ជន​រង​គ្រោះ​មិន​ធ្លាប់​ពាក់​បំពង់​អ៊ុ​ក​ស៊ី​ហ្សែន​មុជទឹក​នោះ​ទេ​) ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ឈ្មោះ អ៊ា​ន អ៊ុ​ច ក៏​ឱ្យ​​ជនរងគ្រោះ​សាក​ពាក់​បំពង់​អ៊ុ​ក​ស៊ី​ហ្សែ​ន​ចុះ​មុជទឹក ក្រោយ​ពី​ជន​រង​គ្រោះ​ចុះ​ទៅ​ក្នុង​ទឹកបាន​មួយសន្ទុះ មិនឃើញ​មាន​ពពុះទឹក​ពីក្រោម​ទឹក​មក ឈ្មោះ អ៊ា​ន អ៊ុ​ច ក៏​ចុះ​មុជ​ទៅ​តាម​និង​ទាញ​ជន​រង​គ្រោះ​ចេញពី​ក្នុង​ទឹក ពេល​នោះ​ជន​រង​គ្រោះ​បាន​សន្លប់​បាត់ស្មារតី​ទៅ​ហើយ តែ​នៅ​មាន​ដង្ហើម​នៅឡើយ ក៏​ដឹក​ជន​រង​គ្រោះ​មក​ផ្ទះ​នៅ​ភូមិ​បាឡត​ដើម្បី​ជួយ​សង្គ្រោះ​ដែរ តែ​ជន​រង​គ្រោះ​នៅ​តែ​និយាយ​មិនកើត មិន​ទាន់​ដឹងខ្លួន​ដដែល ក៏​បាន​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹកយក​​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ដែរ តែ​ពេល​រថយន្ត​សង្គ្រោះ​មក​ដល់​មិន​ទាន់​បាន​លើកដាក់​លើ​រថយន្ត​ផង ស្រាប់តែ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​តែ​ម្តង​។

ពេល​ទទួល​បាន​ព​ត៌​មាន​ភ្លាម សមត្ថកិច្ច គ្រូពេទ្យ និង​អាជ្ញាធរ ភូមិ ឃុំ ចុះ​ទៅ​ដល់ ផ្ទះ​ជន​រង​គ្រោះ​ដើម្បី​ធ្វើការ​ពិនិត្យ​សព រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ពុំ​មាន​ស្លាកស្នាម​អ្វី​ផ្សេង​នោះ​ទេ ក៏​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ