ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះបង្ក្រាប​ជនសង្ស័យ​​​៣នាក់នៅស្រុកបរកែវ​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​៖ កម្លាំង​អធិការ​ស្រុក​ចុះ​បង្ក្រាប​បាន​ជនសង្ស័យ​៣​នាក់​ជា​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម​ ។ ក្នុង​ករណី​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ចាប់​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​១ ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ…

ខេត្តរតនគិរី​៖ កម្លាំង​អធិការ​ស្រុក​ចុះ​បង្ក្រាប​បាន​ជនសង្ស័យ​៣​នាក់​ជា​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម​ ។ ក្នុង​ករណី​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ចាប់​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​១ ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ ។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ សារី រ៉ូ​ម៉ា​តូន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ទីលំនៅ​ភូមិ​លុង​ជ័រ ឃុំ​លំ​ជ័រ​ស្រុក អូ​រយ៉ា​ដាវ ខេត្តរតនគិរី ២-​ឈ្មោះ​ជា ចាន់​វិ​ន ភេទ ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ឡា​បាន​សៀ​ក ស្រុក​បាន​លុង ខេត្តរតនគិរី និង​៣-​ឈ្មោះ​សារី សាមី​នី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ​១ ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ ខេត្តរតនគិរី​។ ក្នុង​ការ​ចុះ​បង្ក្រាប​សមត្ថកិច្ច​ដកហូត​បាន​ម្សៅ​ក្រាម​ថ្លា​ស​ដែល​សង្ស័យ​ថា​ជា​សារធាតុ​ញៀន​ចំនួន​១​កញ្ចប់​តូច និង​សំភារៈ​ប្រើប្រាស់​សម្រាប់​សេព​គ្រឿងញៀន​មួយ​ចំនួន​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​ស្រុក​បរ​កែវ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ