ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កំពុង​តែហោះ​អណ្ដាតភ្លើង​ជះ​ចេញ​… ម្នាក់ៗ​ព្រលឹង​ចុងសក់ (មាន​វីដេអូ)

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ យន្តហោះ​មួយ​គ្រឿង​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ RED WINGS ដែល​​បាន​ហោះ​​​ចាក​ចេញពី​ទីក្រុង​អ៊ូ​ហ្វា ​ទៅ​កាន់​ក្រុង​សូត​ជី​ ហើយ​ដឹក​អ្នកដំណើរ​​ជាង​២០០​នាក់ ត្រូវ​​ចុះ​ចត​បន្ទាន់ ​កាលពី​យប់​ថ្ងៃ​ទី​២១​…

ប្រទេស​រុ​ស្ស៊ី ៖ យន្តហោះ​មួយ​គ្រឿង​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ RED WINGS ដែល​​បាន​ហោះ​​​ចាក​ចេញពី​ទីក្រុង​អ៊ូ​ហ្វា ​ទៅ​កាន់​ក្រុង​សូត​ជី​ ហើយ​ដឹក​អ្នកដំណើរ​​ជាង​២០០​នាក់ ត្រូវ​​ចុះ​ចត​បន្ទាន់ ​កាលពី​យប់​ថ្ងៃ​ទី​២១​ មក​២២​ ខែ​សីហា ឆ្នាំ​២០១៨ ក្រោយ​ពី​មាន​​ភ្លើង​ឆាបឆេះ​ម៉ា​ស៊ី​ន​មួយ​របស់​វា​​យ៉ាង​សន្ធោ​សន្ធៅ។

សេចក្ដី​ប្រកាស​មួយ​របស់​ព្រ​លាន​យន្តហោះ​អ៊ូ​ហ្វា​ បាន​និយាយ​ឱ្យ​ដឹង​ថា នា​វេលា​ម៉ោង​៥​​និង​៦​នាទី​ម៉ោង​ក្នុងស្រុក ដោយសារ​មាន​ភ្លើង​ឆាបឆេះ​ម៉ា​ស៊ីនខា​ង​ធ្វេ​ង​នៃ​យន្តហោះ​ដឹក​​អ្នកដំណើរ​ធុន​ TU-204 ​របស់​ក្រុមហ៊ុន​ RED WINGS​ ដែល​បាន​​ហោះហើរ​រវាង​ក្រុង​អ៊ូ​ហ្វា​ និង​ក្រុង​សូត​ជី ហើយ​បាន​ចុះ​ចត​បន្ទាន់​នៅ​ព្រ​លាន​យន្តហោះ​អ៊ូ​ហ្វា​ ជាមួយ​​នឹង​អ្នក​ដំណើរ​២០២​អ្នក ប៉ុន្តែ​​ពុំ​បណ្ដាល​ឲ្យ​មាននរណា​ម្នាក់​​​រង​គ្រោះ​នោះ ឡើយ​។

​អ្នកដំណើរ​​ម្នាក់​អាច​ថត​ជា​វី​ដេ​អូ​មួយ​បង្ហាញ​ម៉ា​ស៊ី​​ន​យន្តហោះ​ ខណៈ​ពេល​កំពុង​ឆេះ​។​ ហើយ​តាម​រូបភាព​គេ​ឃើញ​ម៉ា​ស៊ីន​មួយ​មាន​អណ្ដាតភ្លើង​ជះ​ចេញ ពេល​យន្តហោះ​កំពុង​ហោះហើរ​។​ ប៉ុន្តែ​យន្តហោះ​អាច​ចុះ​ចត​ដោយ​ជោគជ័យ ក្រោយ​មក​​ភ្លើង​ត្រូវ​បាន​ពន្លត់​​ទាន់​ពេល​វេលា​ ចំណែក​​អ្នកដំណើរ​ម្នាក់​ៗ​ភ័យ​ព្រលឹង​ចុង​សក់​គ្រប់​ៗគ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ