វិបត្តិ​នយោបាយ​​​រដ្ឋមន្ត្រី​១០​រូប​សុំ​លាលែង


ប្រទេស​អូស្ត្រាលី ៖ បើ​តាម​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​បាន​​រាយការណ៍​​នា​ថ្ងៃ​ទី​២២​ ខែសីហា​ថា រដ្ឋមន្ត្រី​អូស្ត្រាលី​យ៉ាងតិច​១០​រូប​បាន​សុំ​លាលែង​ពី​តំណែង ដែល​នោះ​ជា​គំនាប​ថ្មី​សម្រាប់​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក​ MALCOLM TURNBULL​ដែល​អាច​ប្រឈម​​មុខ​នឹង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ថ្មី​មួយ ក្នុង​ផ្ទៃ​គណបក្ស​របស់​លោក​។

ប្រមុខ​រដ្ឋាភិបាល​អូស្ត្រាលី​រូប​នេះ កាលពី​ថ្ងៃ​ទី​២១ ​សីហា​ គេច​ផុត​ដោយ​ប្រផិតប្រផើយ ពី​​ការ​បាត់បង់​តំណែង​នា​ឱកាស​នៃ​ការ​បោះ​ឆ្នោត​ផ្ទៃក្នុង​គណបក្ស​សេរីនិយម ដែល​តាម​ការ​ស្ទាបស្ទង់​មតិ​នានា​ថា អាច​ចាញ់ឆ្នោត​គណបក្សប្រឆាំង​ គឺ​គណបក្ស​ការងារ ខណៈ​សល់​​ពេល​១​ឆ្នាំ​ទៀត​ដល់​ការ​បោះ​ឆ្នោត​សភា​។​ ទោះបី​យ៉ាងនេះ​ក្ដី​តំណែង​របស់​លោក​នៅ​តែ​ផុយ​ស្រួយ​។

លោក​ MALCOLM TURNBULL ​ក្នុង​ការ​បោះ​ឆ្នោត​ផ្ទៃក្នុង​គណបក្ស​ទទួល​បាន​សំឡេង​គាំទ្រ​៤៨​ទល់​នឹង​៣៥​សំឡេង​សម្រាប់​រដ្ឋមន្ត្រី​មហាផ្ទៃ​លោក​ PETER DUTTON ​ដែល​បាន​​សុំ​លាលែង​។

​នាយក​រដ្ឋមន្ត្រី​ដោយសារ​ពុំ​ទទួល​បានការ​គាំទ្រ​ក្នុង​ផ្ទៃ​គណបក្ស កាលពី​ថ្ងៃ​ទី​២០ ​សីហា​បាន​បង្ខំចិត្ត​បោះបង់​ចោល គម្រោង​របស់​លោ​កប​ញ្ជូ​ល​ក្នុង​ច្បាប់​ទិស​ដៅ​របស់​អូស្ត្រាលី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។​ សញ្ញា​នៃ​ជំហរ​ផុយ​ស្រួយ​របស់​ប្រមុខ​រដ្ឋា​ភិបាល ក្រៅពី​រដ្ឋមន្ត្រី​មហាផ្ទៃ រដ្ឋមន្ត្រី​៩​រូប​ទៀត​ ក៏​ដាក់​ពាក្យសុំ​លាលែង​ដែរ តែ​លោក​ទើប​​ទទួល​យល់ព្រម​តែ​២​រូប ​គឺ​លោក​ DUTTON​ និង​រដ្ឋមន្ត្រី​អភិវឌ្ឍន៍​អន្តរជាតិ​លោក​ស្រី​ CONCETTA FIERRAVANTI WELLS៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ