ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​គ្រប់​គ្នា​នឹក​ស្មាន​មិន​ដល់​ក្នុង​ការ​ដោះ​លែង​អតីត​បុគ្គលិក​វិទ្យុ​អា​សេរី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​សារព័ត៌មាន​ជា​ច្រើន​ស្ទើរតែ​គ្រប់​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​ជាតិ និង​អន្តរជាតិ​ដែល​មិត្ត​រួម​អាជីព​បាន​សម្តែង​ការ​សារ​ទ ចំពោះ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី ដែល ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​ដោះ​លែង​ឲ្យ​មាន​សេរី​វិញ ។ ការ​ដោះ​លែង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ទាំង​ពីរ​នាក់​បាន​ជួបជុំ​ក្រុម​គ្រួសារ​ដែល​បាន​បែក​គ្នា​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​នោះ បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ខ្លាំង…

រាជធានី​ភ្នំពេញ ៖ អ្នក​សារព័ត៌មាន​ជា​ច្រើន​ស្ទើរតែ​គ្រប់​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​ជាតិ និង​អន្តរជាតិ​ដែល​មិត្ត​រួម​អាជីព​បាន​សម្តែង​ការ​សារ​ទ ចំពោះ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី ដែល ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​ដោះ​លែង​ឲ្យ​មាន​សេរី​វិញ ។

ការ​ដោះ​លែង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ទាំង​ពីរ​នាក់​បាន​ជួបជុំ​ក្រុម​គ្រួសារ​ដែល​បាន​បែក​គ្នា​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​នោះ បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ខ្លាំង ពិសេស​នោះ​ការ​អបអរ​សារ​ទ​ពី​មិត្ត​រួម​អាជីព​អ្នក​សារព័ត៌ មាន​តែ​ម្តង ។

បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​លោក ទិន ហ្សា​ការី​យ៉ា ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​បាន​សរសេរ​លើក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​យ៉ាង​ដូច្នេះ​ថា «​ទោះបីជា​ការ​អបអរ​របស់​ពួក​យើង​កំពុង​កំដរ​រឿង​អយុត្តិធម៌​…​ហើយ​រំភើប​នឹង​ជន​រង​គ្រោះ​ទទួល​បានការ​អនុគ្រោះ ពី​តុលាការ​អយុត្តិធម៌​ដូច្នេះ​ក្តី​ក៏​ជា​រឿង​ល្អ​ណាស់​ដែល​អ្នក​ទាំង​ពីរ​មាន​សេរីភាព​វិញ ខ្ញំ​ពិតជា​នឹក​អ្នក​ទាំង ពីរ និង​ចង់​ទទួល​ការ​អបអរ​នេះ ដោយ​ផ្ទាល់​ដូច​អ្នក​រាល់គ្នា​ដែរ សង្ឃឹមថា យើង​នឹង​បាន​ជួ ប​គ្នា​វិញ​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន​…​។

ដោយឡែក​លោក ជា រិ​ទ្ធី​អតីត​បុគ្គលិក​សារព័ត៌មាន​ថ្មី ហើយ​ក៏​ជា​ម្ចាស់​ស្នាម​មេដាយ​មួយ​ក្នុង​ចំណោម​អ្នក​សារព័ត៌មាន​ជា​ច្រើន​ដែល​ផ្តិត​មេដាយ ដើម្បី​ស្នើ​សុំ​ឲ្យ​តុលាការ​ដោះ​លែង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ទាំង​ពី​រូប​បាន​លើក​ឡើង​ថា «​រឿង​សប្បាយចិត្ត​បំផុត​របស់ខ្ញុំ​សម្រាប់​ថ្ងៃ នេះ ។ ពួក​ខ្ញំ​រំពឹង​ទុក​យូរហើយ និង​តែង​ស្នើ​សុំ​ឲ្យ​ដោះ​លែង​បង​ៗ​ទាំង​ពីរ​ឲ្យ​ជួបជុំ​កូន​ប្រពន្ធ​វិញ ។ ចូលរួម​ត្រេកអរ​ជាមួយ​បង​ទាំង​ពីរ និង​ក្រុម​គ្រួសារ ។ ជួប​បង​ទាំង​ពីរ​ឆាប់​ៗ​នេះ​» ។

ចំណែក​លោក សូ វិសាល​បុគ្គលិក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ក៏​បាន​លើក​ឡើង​ថា អតីត​អ្នក​យ ក ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​២​រូប គឺ​លោក អ៊ួ​ន ឈិ​ន និង​លោក យាង សុ​ជា មេត្តា​ត្រូវ​បាន​ដោះ លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ពី​ពន្ធនាគារ​ព្រៃ​ស​វិញ​ហើយ នៅ​យប់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨​នេះ​ផង​ដែរ ។
លោក​បញ្ជាក់​ថា «​ឃើញ​បង​ឈិ​ន និង​ប្អូន​សុ​ជា​មេត្តា ត្រូវ​គេ​ដោះ​លែង​បាន​ជួបជុំ​កូន​បែ​ជា​រំជួលចិត្ត​ចង់​ស្រក់​ទឹកភ្នែក ពីព្រោះ​តែ​ដឹង​ច្បាស់​ពី​ទំហំ​ទឹកចិត្ត​នឹករឭក​របស់​ឪពុក​ចំពោះ​កូន​…!» ។
លោក​បញ្ជាក់​បន្ថែម​ថា «​ការ​ដោះ​លែង​នេះ​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​មានការ​ដោះ​លែង​អ្នកស្រី ទេព វ​ន្នី សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់ កាលពី​ពាក់កណ្តាល​យប់​ថ្ងៃ​ទី​២០ ខែ សីហា ឆ្នាំ​២០១៨ ដែល​ការ​ដោះ​លែង​នេះ​ក៏​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ដោះ​លែង​អ្នកវិភាគ លោក គឹ​ម សុខ កាលពី​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ ។

សូម​ជម្រាប​មិន​ត្រឹមតែ​អ្នក​សារព័ត៌មាន​នោះ ដែល​អបអរសាទ​ចំពោះ​ការ​ដោះ​លែង​ឲ្យ​សេរីភាព​វិញ អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​ស​សេរី​ទាំង​ពី​រូប​នេះ​ក៏​មាន​អ្នកនយោបាយ សកម្មជន​គណ​ប ក្ស​នយោបាយ​បណ្តា​អង្គការ​សង្គម​ស៊ី​វិល​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​រូប ។

បញ្ជាក់​ថា លោក អ៊ួ​ន ឈិ​ន និង​លោក យាង សុធា​រិ​ន ហៅ​យាង សុ​ជា​មេត្តា ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ដែល​រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជាង​៨​ខែ មក​ហើយ ក្រោម​បទចោទប្រកាន់ «​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​នាំ​ឲ្យ​អន្ដរាយ​ដល់​ការ​ការពារ​ជាតិ​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០១៧ តាម​បញ្ញត្តិ មាត្រា​៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​យក​ព័ត៌មាន​ទាំង​២​រូប​នេះ ក្រៅពី​បទចោទប្រកាន់​រឿង​ចារកម្ម​នោះ ពួក​គេ​ក៏​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​នូវ​សំណុំរឿង​មួយទៀត គឺ​«​ការ​ផលិត​វី​ដេ​អូ​អាសអាភាស​» ផង​ដែរ ។ អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ទាំង​២​រូប​នេះ ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន កាលពី​យប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅផ្ទះ​សំណាក់​មួយ​ឈ្មោះ​ម៉ា​រ៉ា​ឌី ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ