ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​អា​ហ្ស​ង់​ទី​ន​ថា​មិនដឹង​ច្បាស់​ពី​រឿង​ចាកចេញ​របស់ Messi ដែរ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Guardian បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​បណ្តោះអាសន្ន​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន លោក Lionel Scaloni ប្រកែក​មិន​និយាយ​ឲ្យ​ច្បាស់​ពី​អនាគត​របស់ Lionel…

តាម​ប្រភព​ព័ត៌មាន The Guardian បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​បណ្តោះអាសន្ន​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន លោក Lionel Scaloni ប្រកែក​មិន​និយាយ​ឲ្យ​ច្បាស់​ពី​អនាគត​របស់ Lionel Messi ។

ក្រោយ​ពី​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​នៅ World Cup កីឡាករ​ជើង​ខ្លាំង Messi បាន​សម្រេចចិត្ត​មិន​ឡើង​ប្រកួត​មិត្តភាព​ឲ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ជាមួយនឹង​ក្រុម Guatemala និង Colombia ទេ ។ នេះ​ប្រហែល​អាច​នឹង​មិន​លេង​ទាំងស្រុង​នៅ​ឆ្នាំ​២០១៨​នេះ ។

នៅ​ថ្ងៃ​អង្គារ លោក Scaloni បាន​ប្រាប់​ថា លោក​មិនដឹង​ទេ​ថា Messi នឹង​នៅ​អា​ហ្ស​ង់​ទី​ន​ទៀត​ឬ​អត់ ។ លោក​ថា Messi ពិតជា​តំណាង​ឲ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ពិតមែន តែ​ពេល​នេះ​លោក​មិនដឹង​ពី​អនាគត​របស់​កីឡាករ​រូប​នេះ​ឡើយ ។

គ្រូបង្វឹក​បណ្តោះអាសន្ន​រូប​នេះ ក៏​បាន​បន្ត​ថា មាន​កីឡាករ​ជា​ច្រើន​ចង់​ចូល​មក​លេង​នៅ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ។ ពួក​គេ​សុទ្ធតែ​ជា​កីឡាករ​ល្អ​ៗ ។ នេះ​អាច​ជា​ពេល​ដែល​ក្រុម​អា​ហ្ស​ង់​ទី​ន ត្រូវ​ជ្រើសរើស​កីឡាករ​ថ្មី​ៗ​មក​ចូល​លេង​ហើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Scaloni ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន ក្រោយ​ការ​ចាកចេញ​របស់​លោក Jorge Sampaoli នៅ​ពេល​ចាញ់​មាន់គក​បារាំង​ក្នុង​ការ​ប្រកួត World Cup៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ