ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ទឹកជំនន់​យ៉ាង​អាក្រក់​បំផុត… ស្លា.ប់​៤២០​នាក់ ​១​លាន​នាក់​ត្រូវ​ភៀសខ្លួន

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ បើ​តាម​អាជ្ញាធរ​រ​ដ្ឋ ​KERALA​ ភាគ​ខាងត្បូង​ប្រទេស​​ឥណ្ឌា​ បាន​រាយ​ការណ៍​​នា​ថ្ងៃ​ទី​២១ ខែ​​សីហា​​ នេះ​ថា មនុស្ស​ជាង​១​លាន​នាក់ ​បច្ចុប្បន្ន​​ត្រូវ​បាន​ភៀសខ្លួន​មក​កាន់​ជំរំ​នានា…

ប្រទេស​ឥណ្ឌា ៖ បើ​តាម​អាជ្ញាធរ​រ​ដ្ឋ ​KERALA​ ភាគ​ខាងត្បូង​ប្រទេស​​ឥណ្ឌា​ បាន​រាយ​ការណ៍​​នា​ថ្ងៃ​ទី​២១ ខែ​​សីហា​​ នេះ​ថា មនុស្ស​ជាង​១​លាន​នាក់ ​បច្ចុប្បន្ន​​ត្រូវ​បាន​ភៀសខ្លួន​មក​កាន់​ជំរំ​នានា ពេល​រដ្ឋ​នោះ​ជួប​ប្រទះ​នឹង​គ្រោះ​ទឹកជំនន់​យ៉ាង​អាក្រក់​បំផុត មក​ពី​ភ្លៀង​​ធ្លាក់​ខ្លាំង ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ឡើង​ដល់​៤២០​នាក់​ហើយ​។

ពេល​នេះ​ទឹក​ចាប់ផ្ដើម​ស្រក​ចុះ​វិញ​បន្តិច​ម្ដង​ៗ​ក្រោយ​ជន់​លិចយ៉ាង​​ខ្លាំង ខណៈ​ភ្លៀង​ចុះ​ថយ​​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះនេះ​។ ចំណែក​​ទំ​ហំ​នៃ​ការ​បំផ្លិចបំផ្លាញ​ក្នុង​រដ្ឋ​នេះ​ពិត​ជា​ធំធេង​ណាស់ ហើយ​​ចំនួន​មនុស្ស​ស្ថិត​​នៅ​ក្នុង​ជំរំ​មាន​​រហូត​ដល់​១.០២៨.០០០​នាក់​​ឯណោះ។ រីឯ​​ពួក​អ្នក​ជួយ​សង្គ្រោះ​នា​ថ្ងៃ​ទី​២១ ​សីហា បាន​រក​ឃើញ​សាកសព​មនុស្ស​​ថ្មី​៨​នាក់​ទៀត ធ្វើ​ឲ្យ​តុល្យការ​អ្នក​ស្លាប់​ឡើង​ដល់​៤២០​នាក់​ តាំងពី​ដើមខែ​មិថុនា​មក​។

ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ​កាលពី​ថ្ងៃ​ទី​២១​ សីហា​ បាន​សន្យា​ផ្ដល់​ជំនួយ​១០០​លាន​ដុល្លារ​។ ហើយ​​នាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋ​ KERALA​ បាន​ស្នើ​សុំ​ជំនួយ​ពីរ​ដ្ឋា​ភិ​បាន​៣៧៥​លាន​ដុល្លារ​ ដោយ​អះអាង​ថា​ ការ​ខូចខាត​មាន​ដល់​ទៅ​ប្រមាណ​ជា​៣​ពាន់​លាន​ដុល្លារ​ឯណោះ​។

ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ពេល​នេះ​ផ្ដោត​ក្នុង​បណ្ដា​តំបន់​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត ដូច​ជាទី​ក្រុង ​CHENGANNUR​ ដែល​ភ្លៀង​បន្ត​ធ្លាក់​នៅឡើយ​។​ យោង​តាម​កងទ័ព​ថា ​មនុស្ស​ច្រើន​ពាន់​នាក់​ជាប់​នៅ​ក្នុងផ្ទះ​ដែល​ទឹក​ជន់​លិច​ចាប់តាំងពី​១០​ថ្ងៃ​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ