ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​មេឃ​ខៀវ​កំពុង​ចែចូវ​អ្នកចាំទី Barca មក​ជំនួស Claudio Bravo

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា ក្លិប​មេឃ​ខៀវ Manchester City កំពុង​តែ​រក​ផ្លូវ​ដោះស្រាយ​បញ្ហា​ខ្វះ​អ្នកចាំទី​នៅ​ក្លិប​របស់​ខ្លួន ដោយ​មើលឃើញ​អ្នកចាំទី​របស់​ក្លិប​អ្នកមាន​បុណ្យ…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា ក្លិប​មេឃ​ខៀវ Manchester City កំពុង​តែ​រក​ផ្លូវ​ដោះស្រាយ​បញ្ហា​ខ្វះ​អ្នកចាំទី​នៅ​ក្លិប​របស់​ខ្លួន ដោយ​មើលឃើញ​អ្នកចាំទី​របស់​ក្លិប​អ្នកមាន​បុណ្យ Jasper Cillessen ។

អ្នកចាំទី Claudio Bravo បាន​រង​របួស​សរសៃ​កែងជើង​នៅ​ក្នុង​ការ​ហ្វឹកហាត់​ថ្ងៃ​ចន្ទ ហើយ​ត្រូវការ​សម្រាក​ក្នុង​រយៈពេល​យូរ ។ រូបគេ​បាន​ទៅ​កាន់ Barcelona នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ដើម្បី​ធ្វើការ​ពិនិត្យ​ឲ្យ​បាន​កាន់តែ​លម្អិត ។

ដោយសារ​តែ​ហេតុនេះ ទើប Man City គិតគូរ​នាំ​យក Cillessen មក​កាន់​ក្លិប​របស់​ខ្លួន​។ ស្រប​ពេល​នេះ​ដែរ កីឡាករ Cillessen បាន​សម្តែង​ការ​មិន​ពេញចិត្ត​នៅ​ក្លិប​អ្នកមាន​បុណ្យ Barcelona ដោយ​ទាមទារ​ចង់បាន​ការងារ​ប្រសើរ​ជាង​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​ជនជាតិ​ហូ​ឡង់​ដែល Man City ចង់បាន​ពេល​នេះ បាន​ឡើង​ចាំទី​ឲ្យ​ប្រទេស​របស់​ខ្លួន​៤០​ដង​ដែរ ហើយ​សុទ្ធតែ​ចាំ​បាន​ល្អ​ភាគច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ