ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ជន​ភ័យ​ជ្រួល​ច្របល់​ ពេល​ញ័រ​រង្គើ​ពេញទី​ក្រុង

5 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​មាន​កម្លាំង​ចន្លោះ​ពី​៦,៣​ទៅ​៧,៣​រី​ស្ទ័​រ កើត​​មាន​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែ​​សីហា ឆ្នាំ ២០១៨ ​នៅ​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា  បណ្ដាល​ឲ្យ​មានការ​ភ័យ​ជ្រួលច្របល់​ក្នុង​ចំណោម​ប្រជាជន ប៉ុន្តែ​សំណាងល្អ​ដោយ​នា​ដំណាក់កាល​នេះ…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​មាន​កម្លាំង​ចន្លោះ​ពី​៦,៣​ទៅ​៧,៣​រី​ស្ទ័​រ កើត​​មាន​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែ​​សីហា ឆ្នាំ ២០១៨ ​នៅ​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា  បណ្ដាល​ឲ្យ​មានការ​ភ័យ​ជ្រួលច្របល់​ក្នុង​ចំណោម​ប្រជាជន ប៉ុន្តែ​សំណាងល្អ​ដោយ​នា​ដំណាក់កាល​នេះ ពុំ​មាន​ជន​រង​គ្រោះ ឬការ​ខូចខាត​ចម្បង​ឡើយ​។

វិទ្យាស្ថាន​ភូ​គ​ម្ភ​សាស្ត្រ​អា​មេ​រិ​ ក​USGS អះអាង​ថា ការ​រញ្ជួយ​ដី​នោះ​មាន​កម្លាំង​៧,៣​រី​ស្ទ័​រ​ប៉ុន្តែ​មូលនិធិ​វេ​ណេ​ស៊ុ​យ​អេ​ឡា​សិក្សាការ​រញ្ជួយ​ដី​ថា​មាន​កម្រិត​ត្រឹម​៦,៣​រី​ស្ទ័​រ​។

ចំណុចកណ្ដាល​របស់​វា​ស្ថិត​ក្នុង​ជម្រៅ​១២៣​គីឡូម៉ែត្រ ​ក្បែរ​ឆ្នេរសមុទ្រ​នៃ​រដ្ឋ​ SUCRE​។​វា​កើត​មាន​នា​វេលា​ម៉ោង​១៧​និង​៣១​នាទី​ម៉ោង​ក្នុងស្រុក​ត្រង់​កន្លែង​មួយ​ចម្ងាយ​ប្រមាណ​​៤០០​គីឡូម៉ែត្រ​ខាងកើត​ ក្រុង​កា​រ៉ា​កាស់​។ ​ពុំ​មានការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​ឡើយ​។ ​មានការ​ញ័រ​រង្គើ​ដល់ទី​ក្រុង​កា​រ៉ា​កាស់ ពិសេស​ក្នុង​បណ្ដា​អគារ​ច្រើន​ជាន់​ដែល​មនុស្ស​ម្នា​នាំ​គ្នា​រត់​ចុះ​មក​តាម​ដង​វិ​ថី​។

រដ្ឋមន្ត្រី​មហាផ្ទៃ​វេ​ណេ​ស៊ុ​យ​អេ​ឡា​លោក​ណេ​ស្តូ​រី​វេ​រ៉ុល​ថ្លែង​ថា មានការ​ញ័រ​រង្គើ​ដល់​រដ្ឋ​ជា​ច្រើន​។​សម្រាប់​ពេល​នេះ​យើង​ពុំ​ទាន់​មាន​សេចក្ដី​រា​ការណ៍​ពី​ជន​រង​គ្រោះ ហើយ​យើង​កំពុង​វាយតម្លៃ​ពី​ការ​ខូចខាត​។

មានការ​រញ្ជួយ​ដី​ខ្លាំង​២​កើត​មាននៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា គឺ​មួយ​កាលពី​ថ្ងៃ​ទី​២៩​ កក្កដា ​ឆ្នាំ​១៩៦៧ មាន​កម្រិត​៦,៧​រី​ស្ទ័​រ​នៅ​ក្រុង​កា​រ៉ា​កាស់ ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​២០០​នាក់ ហើយ​មួយទៀត​នា​ថ្ងៃ​ទី​៩ ​កក្កដា ​ឆ្នាំ​១៩៩៧ កម្លាំង​៧​រី​ស្ទ័​រ​នៅ​ក្រុង​ការី​យ៉ា​កូរ​ដ្ឋ​ SUCRE​សម្លាប់​មនុស្ស​៧៣​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ