ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មាន​ការ​ព្រមានដល់មន្ត្រីអគ្គិភ័យ​​ទាំង​​អស់…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា​ា​ផ្ទៃ បាន​ធ្វើការ​ព្រមាន​​ដល់​មន្ត្រី​នគរបាល​ពន្លត់​អគ្គិភ័យទាំងអស់ កុំ​ឱ្យ​​ទារ​លុយ​ពី​ប្រជាពលរដ្ឋ ដែល​ជា​ថ្នូរ​នឹង​ការ​បាញ់​ទឹក​ពន្លត់​​អគ្គិភ័យ…

រាជធានីភ្នំពេញ ៖ ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា​ា​ផ្ទៃ បាន​ធ្វើការ​ព្រមាន​​ដល់​មន្ត្រី​នគរបាល​ពន្លត់​អគ្គិភ័យទាំងអស់ កុំ​ឱ្យ​​ទារ​លុយ​ពី​ប្រជាពលរដ្ឋ ដែល​ជា​ថ្នូរ​នឹង​ការ​បាញ់​ទឹក​ពន្លត់​​អគ្គិភ័យ ពោល​គឺ​កុំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យធ្វើ​អាជីវកម្ម​ ប្រយ័ត្ន​មានទោស ។

សម្ដេច​ក្រឡាហោម​ បាន​ធ្វើការ​ព្រមាន​យ៉ាង​​ដូច្នេះ នៅ​ក្នុង​ពិធី​ប្រគល់​រថយន្ត​ពន្លត់​អគ្គិភ័យដល់​អង្គភាព​ជំនាញ និង​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត​ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ​សីហា ​នៅ​ក្រសួងមហាផ្ទៃ ។ សម្តេច​ក្រឡាហោម​ ស​ ខេ​ង ក៏​បាន​ថ្លែង​ទៀតថា នគរបាល​ពន្លត់​អគ្គិភ័យ​ត្រូវ​ប្រកាន់​វិជ្ជាជីវៈ និង​បំពេញការងារ​តាម​ជំនាញ​ដោយ​មិន​រើសមុខ ចៀសវាង​ការ​ទារ​លុយ ឬ​ទារ​នេះ​ទារ​នោះ ​ពី​ប្រជាពលរដ្ឋ​មុនសង្គ្រោះ ត្រូវ​តែ​សង្គ្រោះ​​អាយុជីវិត​ប្រជាពលរដ្ឋ​ជា​អាទិភាព មិន​ត្រូវ​ដាក់​លក្ខខណ្ឌ​ជាមួយ​ប្រជាពលរដ្ឋ​នោះ​ទេ ។

គួរបញ្ជាក់ថា រថ​យន្ត​ពន្លត់អគ្គិ​ភ័យ​ចំនួន៨៧​គ្រឿង​ ត្រូវ​បាន​សម្តេច​ក្រឡាហោម​​ ​ប្រគល់​ដល់​ស្នងការ​នគរ​បាល​រាជធានី​-​ខេត្ត​ និង​ស្រុក​មួយ​ចំនួន ដែល​ពុំ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​នោះ​នៅ​រដូវប្រាំង​ឆ្នាំ​នេះ គ្រប់​អង្គ​ភាព​​ពន្លត់​អគ្គិភ័យ​ខេត្ត-ក្រុង និងមាន​រថយន្ត​ពន្លត់​អគ្គិភ័យ សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ពេល​ជួប​គ្រោះថ្នាក់​ដោយ​អគ្គិភ័យ បាន​ទាន់​ពេលវេលា ។​

អត្ថបទសរសេរ ដោយ