ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ទឹកចិត្ត​ប្រពន្ធ​កូន​ឈរ​សម្លឹង​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​បាន​ចរន្ត​ភ្លើង​អគ្គី​ស​នី​ឆក់​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត ពេល កំពុង​ត​ខ្សែភ្លើង​ចេញពីផ្ទះ​យក​ទៅ​ឆក់​ត្រី​ក្នុង​ស្រះ តែ​មិន​ទាន់​បាន​ឆក់​ត្រី​ផង បែរជា​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់​ទៅ​វិញ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២១​សីហា នៅ​ចំណុច​ស្រះ​ទឹក​ក្រោយ​ផ្ទះ​ជន​រង​គ្រោះ…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​បាន​ចរន្ត​ភ្លើង​អគ្គី​ស​នី​ឆក់​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត ពេល កំពុង​ត​ខ្សែភ្លើង​ចេញពីផ្ទះ​យក​ទៅ​ឆក់​ត្រី​ក្នុង​ស្រះ តែ​មិន​ទាន់​បាន​ឆក់​ត្រី​ផង បែរជា​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់​ទៅ​វិញ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២១​សីហា នៅ​ចំណុច​ស្រះ​ទឹក​ក្រោយ​ផ្ទះ​ជន​រង​គ្រោះ ដែល​ស្ថិត​ក្នុងភូមិ​ចាន់ ឃុំ​ព្រៃ​កណ្តៀង ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ខា​លើ​ឈ្មោះ តូច សា​រ៉ា​ន អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​កសិករ និង​មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នោះ ជន​រង​គ្រោះ​បាន​ត​ខ្សែភ្លើង​ចេញពី​ព្រី​ភ្លើង​ក្នុងផ្ទះ អូស​យក​ទៅ​កាន់​ស្រះ​ទឹក​ខាងក្រោយ​ផ្ទះ ក្នុង​បំណង​ដើម្បី​ឆក់​ត្រី ប៉ុន្តែ​ពេល​ពង្រាយ​ខ្សែភ្លើង​ទៅ​ដល់​មាត់​ស្រះ មិន​ទាន់​ទាំង​បាន​ដាក់​ឆក់​ត្រី​ផង បែរជា​រអិល​ជើង​ដួល​ធ្លាក់​ចូល​ទឹកស្រះ ទាំង​ដៃ​កំពុង​កាន់​ខ្សែភ្លើង ធ្វើ​ឱ្យ​ចរន្ត​ភ្លើង​ឆក់​ជន​រង​គ្រោះ​រហូតបណ្តាល​ឱ្យ​ស្លាប់​ក្នុង​ស្រះ​ទឹក​នោះ​តែ​ម្តង ដោយ​គ្មាន​នរណា​ម្នាក់​បានឃើញ និង​ជួយ​សង្គ្រោះ​ទាន់​ភ្លាម​ៗ​នោះ​ទេ​។

បន្ទាប់​ពី​ពិនិត្យ​រួច សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ