ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​សប្បាយ​សុខ​ៗ​ស្រាប់តែ​មក​លេង​ចឹ​ង​ៗ​អី​វិ​ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ប្រាំ​នាក់​បាន​ចូល​ទៅ​រាំ​លេង​កម្សាន្ត​នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត ហ្ស៊ូ​ក ស្រាប់តែ​មាន​សន្តិសុខ​ដែល​យាមកាម​នៅ​ក្នុង​ក្លឹ​ប​ប្រើ​អំពើ​ហិង្សា ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ក្នុង​ក្លឹ​ប​កម្សាន្ត…

រាជធានី​ភ្នំពេញ ៖ បុរស​ប្រាំ​នាក់​បាន​ចូល​ទៅ​រាំ​លេង​កម្សាន្ត​នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត ហ្ស៊ូ​ក ស្រាប់តែ​មាន​សន្តិសុខ​ដែល​យាមកាម​នៅ​ក្នុង​ក្លឹ​ប​ប្រើ​អំពើ​ហិង្សា ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ក្នុង​ក្លឹ​ប​កម្សាន្ត ហ្ស៊ូ​ក ក្លឹ​ប ​តាម​បណ្តោយ​ផ្លូវ​១៩៨៦ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

បើ​តាម​សម្តី​ពី​បុរស​ម្នាក់​ឈ្មោះ ងែ​ត ចំរើន អាយុ​៣២​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់ និង​ប្រពន្ធ​រួម​ទាំង​មិត្តភក្តិ​ប្រុស​ៗ​បួន​នាក់​ទៀត បាន​នាំ​គ្នា​មក​ចូល​រាំ​លេង​កម្សាន្ត​នៅ​ក្នុង​ក្លឹ​ប​កើតហេតុ​ខាងលើ យ៉ាង​សប្បាយ​រីករាយ ។ លុះដល់​វេលា​កើតហេតុ ខណៈ​ពេល​ដែល​ពួក​គាត់​កំពុង​តែ​រាំ​លេង ក៏​ស្រាប់តែ​មាន​សន្តិសុខ​ដែល​យាម​នៅ​ក្នុង​ក្លឹ​ប​ខាងលើ បួន​ទៅ​ប្រាំ​នាក់ បាន​ដើរមក​ចាប់​ក្រៀក​មិត្តភក្តិ​ប្រុស​របស់​គាត់ ចំនួន​៣​នាក់ នៅ​កន្លែង​ស្ងាត់ ដោយ​មិនដឹង​មូលហេតុ​អ្វី ។ ពេល​នោះ​ដោយ​គាត់​ឆ្ងល់ និង​សន្តិសុខ​ទាំងនោះ​ក៏​បាន​ដើរទៅ​សួរ​ថា មានរឿង​អ្វី ? ភ្លាម​ៗ​នោះ​បែរជា​ត្រូវ​សន្តិសុខ​ទាំងនោះ​ចាប់​ក្រៀក​រូប​គាត់ ហើយ​វាយ​រូប​គាត់​មួយ​ដៃ​ចំ​ទ្រូង ហើយ​គាត់​ក៏​បាន​បម្រាស់​ខ្លួន​រត់​ចេញ​មក​ខាងក្រៅ​តែ​ម្នាក់ឯង ដើម្បី​យករួចខ្លួន​សិន ។

ខណៈ​ពេល​ដែល​ចេញ​មក​ដល់​ខាងក្រៅ​គាត់​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ជួយ​អន្ត​គម​ន៍ ព្រោះ​មិត្តភក្តិ​គាត់​ចំនួន​បី​នាក់​ត្រូវ​បាន​សន្តិសុខ​យាម​ក្លឹ​ប​ខាងលើ​ចាប់​ឃាត់​ទុក​នៅ​ខាងក្នុង​មិន​ឲ្យ​ចេញ​មក​ខាងក្រៅ​នោះ​ទេ ។

មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​ចំនួន​២​នាក់ បាន​ចុះ​មក​កន្លែង​កើតហេតុ ។ ហើយ​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​វិញ​ដោយ​មិន​មាន​ចំណាត់ការ​អ្វី​នោះ​ទេ ។ ខណៈ​ពេល​នោះ​ដែរ​ក៏​មាន​ភាគី​ខាង​ក្លឹ​ប​កម្សាន្ត​ខាងលើ​បាន​ទូរស័ព្ទ​ទាក់ទង​មក​គាត់​ឲ្យ​ចូល​ទៅ​ដោះស្រាយ​គ្នា​នៅ​ខាងក្នុង​ក្លឹ​ប តែ​គាត់​មិន​ព្រម​ចូល​ទៅ​នោះ​ទេ ព្រោះ​ដោយ​គ្មាន​សមត្ថកិច្ច​មូលដ្ឋាន​ចូលរួម​ជាមួយ ។ គឺ​គាត់​បាន​ត្រឹមតែ​ឈរ​នៅ​ខាងក្រៅ​ក្លឹ​ប​ដោយ​គ្មាន​សមត្ថកិច្ច​រូបណាម​ក​អន្តរាគមន៍​នោះ​ទេ ។

ដោយឡែក​ចំពោះ​ករណី​ខាងលើ​នោះ គឺ​មិន​មាន​ដំណាង​ភាគី​ខាង​ក្លឹ​ប​កម្សាន្ត​ម្នាក់​ណា​ចេញ​មក​បញ្ជាក់​ឲ្យ​បានដឹង​ពី​រឿងហេតុ​នោះ​ទេ ។ អស់​រយៈពេល​ជាង​មួយ​ម៉ោង​ក្រោយមក​ក៏​ឃើញ​កម្លាំង​កង​រាជ​អាវុធ​ហ្ថ​ត​ខណ្ឌ​សែន​សុខ​ចុះ​មក​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​កង​រាជ​អាវុធ​ហ្ថ​ត​ក៏​បាន​នាំ​បុរស​ខាងលើ និង​មិត្តភក្តិ​ចំនួន​បី​នាក់​របស់​បុរស​ខាងលើ​ចេញពី​ក្នុង​ក្លឹ​បយក​ទៅ​សាកសួរ​នាំ​នៅ​កង​រាជ​អាវុធ​ហ្ថ​ត​ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​ជាមួយ និង​ភាគី​ខាង​ក្លឹ​ប​កម្សាន្ត ហ្ស៊ូ​ក ក្លឹ​ប​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ