វ័យ​ជាង​៨០​ឆ្នាំ​ព្រឹទ្ធាចារ្យ ស្វាយ សរ មិន​បោះបង់​អាជីព


រាជធានី​ភ្នំពេញ​៖ បើ​ទោះបីជា​បច្ចុប្បន្ន​វ័យ​កាន់តែ​ចាស់​ទៅ​ហើយ​ក្តី ព្រឹទ្ធាចារ្យ​តូរ្យតន្ត្រី​ដ៏​ល្បី​លោក​ស្វាយ សរ យកចិត្តទុកដាក់​បង្ហាត់បង្រៀន​សិស្ស​មិន​នឿយណាយ​ទេ ។ បច្ចុ​ប្បន្ន​មាន​សិស្ស​របស់​គាត់​ជា​ច្រើន​នាក់​បាន​ចេញ​ចាប់​អាជីព បន្ទាប់​ពី​ហាត់រៀន​ស្ទាត់​ជំនាញ​ជាមួយ​គាត់ ។

ក្នុង​វ័យ​៨៤​ឆ្នាំ​ព្រឹទ្ធាចារ្យ​ស្វាយ សរ បាន​និង​កំពុង​បើក​វគ្គ​បង្រៀន​ផ្នែក​តូរ្យតន្ត្រី​ដល់ ក្មេង​ៗ​នៅ​គេហដ្ឋាន​របស់​គាត់​ម្តុំ​វត្ត​វាល​ស្បូវ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ។ បច្ចុប្បន្ន​គាត់​កំពុង​បង្ហាត់បង្រៀន​សិស្ស​ថ្មី​ប្រមាណ​៣០​នាក់​លើ​ជំនាញ​ឧបករណ៍​តន្ត្រី ផ្សេង​ៗ ។ មួយ​ថ្ងៃ​បង្រៀន​២​វគ្គ គឺ​ពេល​ព្រឹក និង​ពេល​ល្ងាច ។

សិស្ស​ភាគច្រើន​របស់​ព្រឹទ្ធាចារ្យ​ស្វាយ សរ ពេល​រៀន​ចប់​បាន​ទៅ​កាន់​ការងារ​ជា​អ្នក​លេង​​ភ្លេង​តាម​វង់​តន្ត្រី​នានា និង​តាម​ឆាក​តន្ត្រី​ក្នុង​ភោជនីយដ្ឋាន រង្គសាល ផ្សេង​ៗ ។ សិស្ស​​របស់​គាត់​មួយ​ចំនួន​មានកេរ្តិ៍ឈ្មោះ​ល្បី​គ្រាន់បើ ដោយ​ពួក​គេ​ទាំងនោះ​បាន​ចូល​រួម​លេងភ្លេង​ប្រចាំ​ស្ថានីយទូរទស្សន៍​មួយ​ចំនួន ។

នា​ពេល​បច្ចុប្បន្ន​នេះ​លោក​ស្វាយ សរ បាន​បង្កើត និង​បណ្តុះបណ្តាល​វង់ភ្លេង​ផ្ទាល់ខ្លួន​ដោយ​ដាក់​ឈ្មោះ​គាត់​តែ​ម្តង ។ ក្រុម​របស់​គាត់​មាន​ទាំង​វង់​អក​កេស និង​អក​កា​ដង់ រួម​ជាមួយ​ឆាក​ដែល​បំពាក់​ភ្លើង​បំភ្លឺ​ពណ៌​ប្រណីត ។ វង់​តន្ត្រី​នេះ​ស្ថិត​ក្រោម​ការ​ដឹកនាំ​ពី​កូនប្រុស​របស់​គាត់ ដែល​បាន​ស្នង​ពី​គាត់​ក្នុង​ការ​លេង​ឧបករណ៍​អ៊័​ក ។ គាត់​មិន​អាច​ដើរ​តាម​វង់​តន្ត្រី​នេះ​ទៀត​ទេ ដោយសារ​វ័យ​កាន់តែ​ចាស់​ទៅ​ហើយ ។

បើ​ទោះបីជា​លោក​ស្វាយ សរ កាន់តែ​មាន​វ័យចាស់​ទៅ​ហើយ​ក្តី ប៉ុន្តែ​គាត់​មិន​មាន​បំណង​​បោះបង់​ចោល​អាជីព និង​ការ​បង្ហាត់បង្រៀន​សិស្ស​ទេ ។ បច្ចុប្បន្ន​គាត់​គឺជា​អ្នកលេង​ភ្លេង​មួយ​រូប​ប្រចាំ​កម្មវិធី​រាត្រី​ពណ៌​ស្វាយ​របស់​ស្ថានីយទូរទស្សន៍​បាយ័ន និង យូរ​ៗ​ម្តង​នៅ​ស្ថានីយទូរទស្សន៍​ហង្ស​មាស ។ ចំពោះ​ថ្នាក់រៀន​តូរ្យតន្ត្រី​របស់​គាត់​នៅ​តែ​ទទួល​បង្ហាត់បង្រៀន​សិស្ស ថ្មី​ៗ​ជា​បន្តបន្ទាប់ ។

ជា​កូន​អ្នក​ក្រីក្រ​ដែល​ឪពុក​ជា​អ្នក​ច្រូតស្មៅ​នៅ​ក្នុង​ព្រះ​បរមរាជវាំង លោក​ស្វាយ សរ បាន​​តស៊ូ​ក្នុង​ឆាកជីវិត​ដ៏​លំបាក​បំផុត​មួយ រហូត​បាន​ទទួល​ជំនាញ​កាន់​ឧបករណ៍​តន្ត្រី​ដ៏​ចំណាន ។ គាត់​បាន​ចាប់ផ្តើម​អាជីព​ជា​អ្នកលេង​ឧបករណ៍​តន្ត្រី​តាំងពី​អាយុ​១៥​ឆ្នាំ និង​បាន​កសាង​ស្នាដៃ​ជា​ច្រើន​នៅ​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​ជាមួយ​អធិរាជ​សំឡេង​មាស​ស៊ី​ន ស៊ី​សា​មុត មុន​ពេល​របប​ខ្មែរក្រហម​ចូល​មក​ដល់ ។

ចាត់ទុកជា​ភ័ព្វវាសនា​មួយ​ខ្ពស់​បំផុត​លោក​ស្វាយ សរ អាច​គេច​ផុត​ពី​សេចក្តីស្លាប់​ពី​របប​​ខ្មែរក្រហម និង​បាន​កសាង​ជីវិត​ថ្មី ជាមួយ​សិល្បៈ​តន្ត្រី​តាំង​ពេល​នោះ​មករ​ហូត​មក​ដល់​បច្ចុប្បន្ន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ