ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ត្រូវ​ផ្លាស់​ប្តូរ​ថ្មី​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​មាន​ធ្វើ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង និង​បំពាក់​ឋាន​ន្តរសក្តិ​នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រោម​អធិបតីភាព​សន្តិ​ប​ណ្ទិ​ត ចាន់…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​មាន​ធ្វើ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង និង​បំពាក់​ឋាន​ន្តរសក្តិ​នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រោម​អធិបតីភាព​សន្តិ​ប​ណ្ទិ​ត ចាន់ អ៊ា​ន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។

លោក សុខ ខេមរិន (ឆ្វេង) និងលោក ចាន់ អ៊ាន (ស្តាំ)

កិច្ចប្រជុំ​នា​ព្រឹក​នេះ​ផ្តោត​សំខាន់​លើ​ការងារ តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរសក្តិ​ដល់​លោក​ឧត្តមសេនីយ៍ឯក​ពីរ​រូប គឺ​លោក​ឧត្តមសេនីយ៍ឯក សុខ ខេ​ម​រិ​ន អតីត​ជានា​យក នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច ទៅ​ជា​អនុប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​ក្រសួងមហាផ្ទៃ ដែល​នៅ​តែ​ទទួល​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ដដែល ។

លោក សុខ ខេមរិន (ឆ្វេង) និងលោក ង៉េង ជួ (ស្តាំ)

បំពាក់​ឋានន្តរសក្តិ​លោក ង៉េ​ង ជួ ពី​ថ្នាក់​ឧត្តមសេនីយ៍ទោ ឡើង​ថ្នាក់ឧត្តម​សេនី​ឯក និង ផ្ទេរ​ភារកិច្ច​ពី​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ឡើងជា​ប្រធាន​នាយកដ្ឋាន ជំនួស​លោក​ឧត្តមសេនីយ៍ឯក សុខ ខេ​ម​រិ​ន វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ