ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់… ប្លន់ឆៅបានដោយសុវត្ថិភាព

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​អាជីវករ​លក់​សាច់ជ្រូក​ម្នាក់ បាន​ត្រូវ​ក្រុម​ចោរ​ប្រដាប់​អាវុធ​ប្លន់​យក​ម៉ូតូ ខណៈ​ជិះ​ម៉ូតូ​ទៅ​ទិញ​សាច់​ជ្រូក​ កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២១ ខែសីហា នៅ​ខាងកើត​សាលាឃុំ​ប្រមាណ​១០០​ម៉ែត្រ តាម​ផ្លូវ​លេខ២០១១ ក្នុង​សង្កាត់​ក្រាំងធ្នង់…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​អាជីវករ​លក់​សាច់ជ្រូក​ម្នាក់ បាន​ត្រូវ​ក្រុម​ចោរ​ប្រដាប់​អាវុធ​ប្លន់​យក​ម៉ូតូ ខណៈ​ជិះ​ម៉ូតូ​ទៅ​ទិញ​សាច់​ជ្រូក​ កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២១ ខែសីហា នៅ​ខាងកើត​សាលាឃុំ​ប្រមាណ​១០០​ម៉ែត្រ តាម​ផ្លូវ​លេខ២០១១ ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​ឈ្មោះ ស៊ី ណាត់ អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ក្នុង​បុរី​មហា​សែន​សុខ ស្ថិត​ក្នុង​សង្កាត់​ក្រាំងធ្នង់ ។បើ​តាម​ជន​រង​គ្រោះ​រៀបរាប់​ថា នា​វេលាទៀប​ភ្លឺ​នោះ គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្គូ​ពី ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១CC-៥០២៦ ទៅ​ទិញ​សាច់​ជ្រូក​នៅ​ផ្សារ​ដី​ហុយ​ ដើម្បី​យក​មក​លក់ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២០១១​ពី​ខាង​លិចទៅ​ខាងកើត ។ ខណៈនោះ​ស្រាប់តែ​មាន​ជន​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ​៊​យ​គី​ណិ​ច និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម មិន​ចាំ​ផ្លា​ក​លេខ ប្រដាប់​ទៅ​ដោយ​​ដាវ​សា​មូ​រ៉ៃ​ដេញ​តាម​ពីក្រោយ ។

លុះ​ទៅ​ដល់​ចំណុច​ខាងលើ​ ដែល​មាន​ភ្លើង​ភ្លឺ​នៅ​តាម​មុខ​ផ្ទះ ដោយ​ដឹង​ថា ​មាន​ក្រុម​ចោរ​កំពុង​ជិះ​ដេញ​តាម គាត់​ក៏​ឈប់​ម៉ូតូ​ព្រោះ​គិត​ថា មាន​មនុស្ស​អាច​ពឹងពាក់​បាន ប៉ុន្តែ​បែរជា​គ្មាន​មនុស្ស​នៅ​ទៅ​វិញ ។ ពេល​នោះ​ក្រុម​ចោរ​បាន​មក​កាក់​ម៉ូតូ​គាត់ ហើយដោយ​ភ័យ​ខ្លាំង​ពេក​គាត់​ក៏​ចុះ​ពីលើ​ម៉ូតូ​ប្រគល់​ឱ្យ​តាម​សម្រួល ឯ​ក្រុម​ចោរ​ក៏​យក​ម៉ូតូ​ឡើង​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

នៅ​ក្រោម​កែបម៉ូតូ​ដែល​ត្រូវ​ចោរប្លន់​យក​ទៅ​នោះ​មាន ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង និង​លុយ​២០០​ដុល្លារ ។
ក្រោយ​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ហៅ​ប្តីឱ្យមក​ដឹក​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំងធ្នង់ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ម៉ូតូ​របស់​ខ្លួន​មក​វិញ ៕

អត្ថបទសរសេរ ដោយ