ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​ប្រើប្រាស់​លើស​កម្រិត​ទើប​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​បែប​នេះ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ម្ចាស់​បន្ទប់​ជួល​ឈ្មោះ ពេ​ជ ស៊ីនួន ភេទ​ប្រុស…

ខេត្តកំពត ៖ កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ម្ចាស់​បន្ទប់​ជួល​ឈ្មោះ ពេ​ជ ស៊ីនួន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ថា​មាន​ជនបរទេស​ស្លាប់​នៅ​បន្ទប់​ជួល​របស់​ខ្លួន ស្ថិត​នៅ​ភូមិ ១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត ។

តាម​ការ​បំភ្លឺ​របស់​ម្ចាស់​បន្ទប់​ជួល​ថា សព​មានឈ្មោះ Den ភេទ​ប្រុស អាយុ​ប្រហែល​៣២​ឆ្នាំ សញ្ជាតិ​អង់គ្លេស រក​មិន​ទាន់​ឃើញ​លិខិតឆ្លងដែន​នៅឡើយ ។

តាម​ការ​ពិនិត្យ​របស់​នគរបាល​បច្ចេកទេស និង​គ្រូពេទ្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​អាច​ប្រើ​ថ្នាំ​លើស​កម្រិត​គួប​ផ្សំ​នឹង​ការ​ទទួលទាន​គ្រឿង​ស្រវឹង និង​កញ្ឆា​ផង​ទើប​បណ្តាល​ឱ្យ​ស្លាប់ ។

នៅ​បន្ទប់​កើតហេតុ​ឃើញ​មាន កញ្ឆា​ក្រៀម​ខ្លះ មាន​សំបក​ថ្នាំពេទ្យ​ច្រើន​សំបក កំប៉ុង​ស្រា​បៀ រីឯ​ដៃស្តាំ និង​ភ្លៅ​ឆ្វេង​មាន​របួស (​គ្រោះថ្នាក់​ចរាចរ​១០​ថ្ងៃមុន​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ