ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះហើយលទ្ធផលជួលឃាតករ​១ពាន់ដុល្លារទៅ​សម្លា.ប់ប្តី…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​២១ ​សីហា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទា​ទោស​​ស្ត្រី​ម្នាក់ ​ដែល​ជួល​ឃាតករ​ឱ្យ​សម្លាប់​ប្ដី​របស់​ខ្លួន និង​ជន​ដៃដល់​ដាក់​ពន្ធ​នាគារ​​កំណត់​អស់​មួយ​ជីវិត ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន និង​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម…

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​២១ ​សីហា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទា​ទោស​​ស្ត្រី​ម្នាក់ ​ដែល​ជួល​ឃាតករ​ឱ្យ​សម្លាប់​ប្ដី​របស់​ខ្លួន និង​ជន​ដៃដល់​ដាក់​ពន្ធ​នាគារ​​កំណត់​អស់​មួយ​ជីវិត ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន និង​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម យោង​តាម​មាត្រា​២៨ និងមាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ​មាន​២​នាក់ ដែល​ម្នាក់​ឈ្មោះ សូ ផា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ជន​ដៃដល់ និង​ជា​កូនធម៌​ជន​រង​គ្រោះ និង​ម្នាក់​ទៀត​ឈ្មោះ សៅ សំ​អឿ​ន ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ជា​ប្រពន្ធ​ជន​រង​គ្រោះ ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ កៅ ផា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​អ្នក​រត់​តាក់ស៊ី ត្រូវ​បាន​ក្រុម​ឃាតករ​រួមគំនិត​គ្នា​សម្លាប់ កាលពី​យប់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦ ។

គួរ​រំឭក​ថា កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ២០១៦ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវ​ជ្រាវ​និង​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្រពន្ធ​និង​កូនធម៌​ជន​រង​គ្រោះ បន្ទាប់​ពី​ពលរដ្ឋ​បាន​ប្រទះ​ឃើញ​សពជន​រង​គ្រោះ​ត្រូវ​គេ​ចង​ផ្អោប​នឹង​ដុំ​ថ្ម យក​ទៅ​ទម្លាក់​ក្នុង​ប្រឡាយ​ទឹក​ស្អុយ នៅ​តាម​ផ្លូវលំ ខាង​ក្រោយ​សួន​កា​ណា​ឌី​យ៉ា ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ។

នៅ​ពេល​ចាប់ខ្លួនជនជាប់ចោទ​ឈ្មោះ សូ ផា សារភាព​ថា ខ្លួន​ពិតជា​បាន​សម្លាប់​ជន​រង​គ្រោះ​មែន ហើយ​ការ​សម្លាប់​នោះ​ដោយសារ​ឈ្មោះ សៅ សំ​អឿ​ន ជា​ប្រពន្ធ​ជន​រង​គ្រោះ​ ជួល​ខ្លួន​ក្នុង​តម្លៃ​១​ពាន់​ដុល្លារ​អា​មេ​រិ​ក ។ ឯ​ជនជាប់ចោទ​ឈ្មោះ សៅ សំ​អឿ​ន ជា​ប្រពន្ធសារភាព​ថា ខ្លួន​ពិតជា​បាន​ជួល​កូនធម៌​ឱ្យ​សម្លាប់​ប្តី​មែន​ព្រោះ​​ខឹង​យក​លុយ​កូន ដែល​ខំធ្វើការ​នៅ​ប្រទេស​កូរ៉េ​ចំនួន​១២.០០០​ដុល្លារ ទិញ​រថយន្ត​ឲ្យ​រត់​តាក់​សុ​ី​ទៅ​ចិញ្ចឹម​ស្រី​ស្នេហ៍ ហើយ​ថែម​ទាំង​ចុះ​ចោល​ប្រពន្ធ​កូន​ទៀត ៕

អត្ថបទសរសេរ ដោយ