ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ប្រពន្ធ​និង​កូន​ហាម​…​មិន​នឹក​ស្មានថា​បែប​នេះ​សោះ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ប្រមឹក​ម្នាក់​បាន​សម្រេចចិត្ត​ចងក​សម្លាប់​ខ្លួន​ចោល​ប្រពន្ធ​និង​កូន​ៗ ដោយសារ​តែ​តូចចិត្ត​នឹងប្រពន្ធ​កូន​ហាម​មិន​ឱ្យ​ផឹកស្រា ។ ហេតុការណ៍​នេះ​​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នារ​ត់ទៅ​ចោមរោម​មើល​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២០ សីហា​ ស្ថិត​នៅ​ខាងលិច​ភូមិ​អំពិល​ក្រៅ ឃុំ​អំពិល​ក្រៅ…

ខេត្តព្រៃវែង ៖ បុរស​ប្រមឹក​ម្នាក់​បាន​សម្រេចចិត្ត​ចងក​សម្លាប់​ខ្លួន​ចោល​ប្រពន្ធ​និង​កូន​ៗ ដោយសារ​តែ​តូចចិត្ត​នឹងប្រពន្ធ​កូន​ហាម​មិន​ឱ្យ​ផឹកស្រា ។ ហេតុការណ៍​នេះ​​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នារ​ត់ទៅ​ចោមរោម​មើល​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២០ សីហា​ ស្ថិត​នៅ​ខាងលិច​ភូមិ​អំពិល​ក្រៅ ឃុំ​អំពិល​ក្រៅ ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ជួន ស៊ឹង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ការ​បំភ្លឺ​របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​គឺជា​មនុស្ស​ញៀន​ស្រា​ខ្លាំង មួយ​ថ្ងៃ​ៗ​ស្រវឹង​មិន​ដែល​ស្វាង ធ្វើ​ឱ្យ​ខ្លួន​ស្គម​ស្លេកស្លាំង ដោយសារ​បារម្ភ​ខ្លាច​ជន​រងគ្រោះ​ស្លាប់​ព្រោះតែ​ផឹកស្រានោះ ទើប​ប្រពន្ធ​និង​កូន​ៗ​នាំ​គ្នា​ហាម​ជន​រង​គ្រោះ​កុំឱ្យ​ផឹកស្រា​ទៀត ប៉ុន្តែ​មិន​នឹក​ស្មានថា គ្រាន់តែ​មិន​បាន​ផឹកស្រា​សោះ បែរជា​គាត់​ខូចចិត្ត​គិត​ខ្លី​រហូត​ចងក​សម្លាប់​ខ្លួន​បែប​នេះ​សោះ​។

ដោយឡែក​ខាង​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់ទី​តាំង​កន្លែង​កើតហេតុ និង​ធ្វើការ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​លើ​ខ្លួនប្រាណ​សព​បាន​រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ពុំ​មែន​ជា​ករណី​ឃាតកម្ម ឬ​ករណី​អ្វី​ផ្សេង​នោះ​ទេ ទើប​ប្រគល់​សព​ឱ្យទៅ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ