ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​ជិត​២​ពាន់​នាក់​អវត្តមាន​ប្រលង​បាក់​ឌុ​ប​ឆ្នាំ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ដំណើរការ​ប្រឡង​សញ្ញាបត្រ​បាក់​ឌុ​ប​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២០-២១ ខែសីហា ឆ្នាំ​២០១៨ មាន​បេក្ខជន​អវត្តមាន​ចំនួន​១៨៩៩​នាក់ ស្រី​៧៤៤​នាក់ ត្រូវជា​១.៦៥% នៃ​ចំនួន​សិស្ស​ចុះ​ឈ្មោះ​ប្រឡង​សរុប​១១៥២៦៨​នាក់…

រាជធានី​ភ្នំពេញ ៖ ក្នុង​ដំណើរការ​ប្រឡង​សញ្ញាបត្រ​បាក់​ឌុ​ប​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២០-២១ ខែសីហា ឆ្នាំ​២០១៨ មាន​បេក្ខជន​អវត្តមាន​ចំនួន​១៨៩៩​នាក់ ស្រី​៧៤៤​នាក់ ត្រូវជា​១.៦៥% នៃ​ចំនួន​សិស្ស​ចុះ​ឈ្មោះ​ប្រឡង​សរុប​១១៥២៦៨​នាក់ ស្រី​៥៨១៥៨​នាក់ ។

នេះ​បើ​តាម​ប្រកាស​របស់​ក្រសួង​អប់រំ​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែសីហា ដែល​អ្នក​សារព័ត៌មាន​ទទួល​បាន ។​ មុខ​វិជ្ជា​ប្រឡង​មាន​ចំនួន​៧ ចែក​ចេញ​ជា​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម ។

ទោះបី​យ៉ាងណា​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​អះអាង​ថា ដំណើរការ​ប្រឡង​ឆ្នាំ​នេះ​ដំណើរការ​បាន​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ ។ ដំណើរការ​សំ​ណេ​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​បាន​ប្រ​ព្រឹ​ត្រ​ទៅ​ពីរ​ថ្ងៃ​គឺ​ថ្ងៃ​ទី​២០-២១ ខែសីហា ឆ្នាំ​២០១៨ មាន​បេ​ក្ជ​ជន​ចុះ​ឈ្មោះ​សរុប​១១៥២៦៨​នាក់ ស្រី​៥៨១៦៨​នាក់ និង​មាន​មណ្ឌល​ប្រឡង​១៩៦​មណ្ឌល ក្នុង​នោះ​មណ្ឌល​វិទ្យាសាស្ត្រ​៩៩ និង​វិទ្យាសាស្ត្រ​សង្គម​៩៧ ត្រូវជា​៤៦៥៥​បន្ទប់ ។ ការ​ប្រកាស​លទ្ធផល​ប្រឡង​នឹង​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១-១២ ខែកញ្ញា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ៕

កែសម្រួលដោយ