ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ស្តីទី​បក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​បញ្ចប់​សមាជិកភាព មន្ត្រីជាន់ខ្ពស់​4​រូប​ចេញពី​បក្ស​ក្រោយ​ការ​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​ស្តីទី​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​ព្រះ​អង្គ​ម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍកាលពី​ថ្ងៃ​ទី​២០ ខែសីហា​កន្លង​មកនេះ បាន​សម្រេច​បណ្តេញ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​សំខាន់​ៗរបស់​គណបក្ស​ចំនួន​៤​រូប​ចេញពី​បក្ស ។ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចំនួន​៤​រូប ដែល​ដើរ​តាម​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​អស់​រយៈកាល​យូរ​មក​ហើយ​នោះ នៅ​ពេល​នេះ​ត្រូវ​បាន​ប្រធាន​ស្តីទី​គណបក្ស…

រាជធានី​ភ្នំពេញ ៖ ប្រធាន​ស្តីទី​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​ព្រះ​អង្គ​ម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍកាលពី​ថ្ងៃ​ទី​២០ ខែសីហា​កន្លង​មកនេះ បាន​សម្រេច​បណ្តេញ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​សំខាន់​ៗរបស់​គណបក្ស​ចំនួន​៤​រូប​ចេញពី​បក្ស ។ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចំនួន​៤​រូប ដែល​ដើរ​តាម​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​អស់​រយៈកាល​យូរ​មក​ហើយ​នោះ នៅ​ពេល​នេះ​ត្រូវ​បាន​ប្រធាន​ស្តីទី​គណបក្ស គឺ​ព្រះ​អង្គ​ម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ សម្រេច​បណ្ដេញ​ចេញពី​គណបក្ស ដោយ​បញ្ចប់​សមាជិកភាព​ព្រមទាំង​តួនាទី​តែ​ម្ដង ។

នេះបើ​តាម​សេចក្តីសម្រេច​ស្តី​ពី​ការ​បញ្ចប់​សមាជិកភាព​ពី​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច ដែល​ចុះហត្ថលេខា​ដោយ​ព្រះ​អង្គ​ម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ កាលពី​ថ្ងៃ​ទី​២០ ខែសីហា ហើយ​ទើបតែ​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២១ ខែសីហា ។យោងសេចក្តី​សម្រេច​ដែល​ចេញផ្សាយ​ដាច់ដោយឡែក​ពី​គ្នា​បានឱ្យ​ដឹង​ថា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទាំង​៤​រូប ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ស្ម័គ្រស្មោះ និង​ដើរ​តាម​សម្ដេចក្រុមព្រះ នរោត្តម រណ
ឫ​ទិ្ធ ក្នុង​ឆាកនយោបាយ​កម្ពុជា​រយៈពេល​ជា​យូរឆ្នាំ​មក​ហើយ​នោះ​រួម​មាន លោក យូ ហុ​ក​គ្រី អនុ
ប្រធាន​គណបក្ស លោក ញ៉េ​ប ប៊ុ​ន​ជិន អនុប្រធានគណបក្ស និង​ជា​អ្នកនាំពាក្យ លោក ប៉ោ ប៊ុ​ន​ស្រុ​ឺ អនុប្រធាន​គណបក្ស និង​លោក វ៉ា​ន់ សុ​ផា​ន់​ណា អគ្គលេខាធិការ​រង​គណបក្ស ។

តាម​ការ​កត់សម្គាល់ ក្នុង​រយៈពេល​ចុង​ក្រោយនេះ​ផ្ទៃក្នុង​របស់​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច ហាក់​មានការ​រង្គោះរង្គើ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ព្រះ​អង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ដែល​ជា​បុត្រា​ច្បងរបស់​សម្តេចក្រុមព្រះ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ស្ដីទី​គណបក្ស ខណៈ​សម្ដេចក្រុមព្រះ ន​រោត្តម រណឫទ្ធិ កំពុង​សម្រាក​ព្យាបាល​ព្រះ​សុខភាពនៅ​ប្រទេស​ថៃ ។ អតីត​អនុប្រធាន​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច លោក ញ៉េ​ប ប៊ុ​ន​ជិន ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក​ដកស្រង់​សម្តី ដោយ​សម្ដែង​ការ​សោកស្ដាយ​ចំពោះការ​បញ្ចប់​មុខ​តំណែង​របស់​លោក និង​មន្ត្រី​កំ
ពូ​ល​ៗ៣​រូប​ទៀត ។ លោក​អះអាង​ថា ពួក​លោក​សុទ្ធតែ​មាន​ភក្ដីភាព​ជាមួយ​គណបក្ស និង​បាន​ដង្ហែ​តាម​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ ។ ជា​ពិសេស នៅ​ពេល​ទ្រង់​អ​វត្តមាន​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​នេះ ដោយសារគ្រោះថ្នាក់​ចរាចរណ៍ ។លោក​បន្ត​ថា ពួក​លោក​បាន​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​ជួយ​ជ្រោង​គណបក្ស​ឱ្យ​ទទួល​បានការ​គាំទ្រ​ពី​ពលរដ្ឋ ក៏​ប៉ុន្តែ​ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​ដែល​គណបក្ស​មិន​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា ។ លោក​យល់​ថា ទំនង​ដោយសារ​រឿង​មិន​ជាប់​ឆ្នោត​នេះ​ហើយ ទើប​សម្ដេចក្រុមព្រះ​សម្រេច​ដកហូត​តួនាទី​របស់​ពួក​លោក​ដែល​ជា​រឿង​នឹក​ស្មាន​មិន​ដល់ ។

លោក​បញ្ជាក់​ថា «​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំយើង​បាន​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ។ ទាំង​ថ្នាក់ដឹកនាំ អ្នកគាំទ្រ និង​សមាជិក​សមាជិកា រួម​ទាំង​ប្រជាពលរដ្ឋ​ដែល​គោរព​ស្រឡាញ់​រាជា​និយម​បាន​បោះ​ឆ្នោត​គាំទ្រ​ដែរ ប៉ុន្តែ​ធ្វើយ៉ាងម៉េច​បើ​លទ្ធផល​ចេញ​មក​វា​បែប​ហ្នឹង ។ អុ​ី​ចឹ​ង​ការ​បញ្ចប់​មុខ​តំណែង​យើងខ្ញុំ​៤​នាក់​នេះ មិនដឹង​ថា​ព្រះ​អង្គ​អន់​ព្រះ​ទ័យ​រឿង​អ្វី​នោះ​ទេ ខ្ញុំ​មិនដឹង​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ