អាត្មានិយ​ម​មែន​…ករណីបំផ្ទុះគ្រាប់អត្តឃាត​ស្លាប់​ប្តី-​ប្រពន្ធ​


ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បាន​បន្ត​ឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២២ សីហា នេះ​ថា ក្រោយ​កើត​មាន​ករណី​បុរស​ម្នាក់​សម្រេច​បញ្ចប់ជីវិត​ខ្លួន​និង​ប្រពន្ធ ដោយ​បំផ្ទុះ​គ្រាប់​ធ្វើ​អត្តឃាត​នោះ​ទាំង​២​នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​នោះ គឺ​បាន​បន្សល់​ទុក​កូនកំព្រា​ប្រុស​-​ស្រី រហូត​ដល់​៤​នាក់​រស់​តែលតោល រក​ទីពឹង​គ្មាន ។

បើ​តាម​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការ​រង​នគរបាល​ខេត្ត​ឱ្យ​ដឹង​ដែរ​ថា ចំពោះ​មូលហេតុ​ទាំងអស់ គឺ​បណ្តាល​មក​ពី​ភ្លើង​ប្រចណ្ឌ ។ គួរ​រំលឹក​ថា ស្ថិត​ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា វេលា​ម៉ោង​០២
និង ៥០​នាទី​រសៀល​ថ្ងៃ​ទី​២១ សីហា មាន​ករណី​បំផ្ទុះ​គ្រាប់រំសេវ​ធ្វើ​អត្តឃាត​ខ្លួនឯង ដោយ​បង្ក​ដោយ​បុរស​ជា​ប្តី​ឈ្មោះ​ស៊ឹ​ម ធី​ម អាយុ​៣៧​ឆ្នាំ ជា​កម្មករ និង​ជា​អ្នក​ដើរ​រើស​អេ​ត​ចាយ​រណ្តៅ​រ៉ែ​មាស (​រើស​កម្ទេចមាស​) មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ។ រីឯ​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ​នឿ​ន ឡែ​ន អាយុ​៣២​ឆ្នាំ មានស្រុក​កំណើត​ខេត្តកំពង់ចាម ។

លោកស្នងការ​រង​បន្ត​ថា បុរស​ជា​ប្តី​បាន​ប្រើ​រំសេវ​ផ្ទុះ​កែ​ច្នៃ​ដាក់​គីប​បំផ្ទុះ​សម្លាប់​ខ្លួនឯង​និង​ប្រពន្ធ ។ តាម​ការ​ស្រាវជ្រាវ​ជុំវិញ​នៅ​កន្លែង​កើតហេតុ​ថា ជន​ធ្វើ​អត្តឃាត​ជា​មនុស្ស​ប្រចណ្ឌ​ប្រពន្ធ​យ៉ាង​ខ្លាំង ដែល​កន្លង​មក ធ្លាប់​ប៉ុនប៉ង​ធ្វើ​អត្តឃាត​៣​លើក​មក​ហើយ ។ លើក​ទី​១-​ផឹក​អាស៊ីត លើក​ទី​២-​ផឹកថ្នាំ​សម្លាប់សត្វ​កណ្តៀរ និង​លើក​ទី​៣​ចង​.​ក តែ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល ។ ស្រាប់តែ​លើក​នេះ បាន​ប្រើប្រាស់​រំសេវ​កែ​ច្នៃ​បំផ្ទុះ​សម្លាប់​ទាំង​ប្រពន្ធ​ទៀត​ផង ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ