ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ផ្សែង​ហ៊ុយ​ខ្លាំង​មិន​បង្អង់​យូរ​រត់​ទៅ​ហៅ​សមត្ថកិច្ច​ឱ្យ​ជួយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ឃ្លាំង​រោងចក្រ​ជា​រោងចក្រ​ផលិត​ឆត្រ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ដែល​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨ នៅ​ក្នុង​រោងចក្រ​យីហោ…

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ឃ្លាំង​រោងចក្រ​ជា​រោងចក្រ​ផលិត​ឆត្រ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ដែល​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨ នៅ​ក្នុង​រោងចក្រ​យីហោ អ៊ី​យី​ង ខេ​ម​បូ​ឌា អ៊ិ​ន​ដាស​ស្ទ្រៀ​ល ឯ​.​ក ចំណុច​ឃ្លាំង លេខ​៥ មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ភូមិ​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ។

ប្រភព​ព័ត៌មាន​ពី​ខាង​តំណាង​រោងចក្រ​បាន​ប្រាប់​អោយ​ដឹង​ថា អគ្គី​ភ័យ​នេះ​បាន​កើតឡើង​បន្ទាប់​ពី​កម្មករ​-​កម្មការិនី​បាន​សម្រាក និង​ចេញពី​ធ្វើការ​អស់ ហើយ​នៅ​វេលា​ម៉ោង​៦​ល្ងាច ហើយ​ក៏​បិទទ្វារ​ឃ្លាំង​ដូច​រាល់ថ្ងៃ ដែល​ឃ្លាំង​នោះ​សង់​អំពី​ថ្ម ប្រក់​ស័ង្កសី​ជា​ឃ្លាំង​ពិនិត្យ​វេច​ខ្ចប់​ឥ​វ៉ា​ន់ ។ រហូត​រំលង​បានជា​២០​នាទី​ក្រោយ ស្រាប់តែ​ឃើញ​មាន​ផ្សែង​ហ៊ុយ​ចេញពី​ក្នុង​ឃ្លាំង​មក​ក្រៅ​ទើប​ភ្ញាក់ផ្អើល​ថា​មាន​អគ្គី​ភ័យ​កើតឡើង ។

ចំពោះ​អគ្គី​ភ័យ​នេះ​ខាងលើ​នេះ​ខាង​រោងចក្រ​ដាក់​ការ​សន្និដ្ឋាន​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ធ្លាក់​កំទេច​ភ្លើង​មក​ក្រោម​ត្រូវ​ក្រណាត់ និង​ក្រដាស​ឡាំង​ទើប​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​រាលដាល​ពេញ​នៅ​ក្នុង​ឃ្លាំង​តែ​ម្តង ភ្លាម​ៗ​នោះ​ដែរ​ខាង​បុគ្គលិក​រោងចក្រ​ជា​ជនជាតិ​ចិន​បាន​ព្យាយាម​ពន្លត់​ដោយ​ប្រើប្រាស់​ទុយោ​ទឹក​ពន្លត់អគ្គីភ័យ​របស់​រោងចក្រ​ភ្លាម​ៗ​ដែរ តែ​ដោយសារ​ភ្លើង​រាលដាល​ខ្លាំង​ពេក​ក៏​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​សុំ​ជំនួយ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​អន្តរា​គម​ន៏​ជា​បន្ទាន់​ភ្លាម​ៗ​ដែរ ។

តាម​ប្រភព​ព​ត៌​មាន​ពី​លោក ព្រហ្ម យ៉​ត ប្រធាន​ការិយាល័យ​ពន្លត់ និង​បង្ការ​អគ្គី​ភ័យ​រាជធានី​ភ្នំពេញ និង​លោក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ រួម​សហការ​ជាមួយ​កង​រាជ​អាវុធ ព្រមទាំង​ប្រជា​ការពារ​ខណ្ឌ បាន​បញ្ជាក់​អោយ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​នេះ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​អន្តរា​គម​ន៏​ទាំងអស់​ចំនួន​១១​គ្រឿង និង​បាន​សហការ​គ្នា​យ៉ាង​ញាប់ដៃ​ញាប់​ជើង​ធ្វើការ​បាញ់​ពន្លត់​អស់​ទឹក​ចំនួន​៥​គ្រឿង ប្រើ​រយៈពេល​៣០​នាទី​ភ្លើង​ក៏​រលត់​ទៅ​វិញ​១០០​ភាគរយ ។

ក្រោយ​កើតហេតុ​ខាង​ដំណាង​រោងចក្រ​បាន​ប្រាប់​អោយ​ដឹង​ថា ចំពោះ​ទំហំ​នៃ​ការ​ខូចខាត​គឺ​ខាង​រោងចក្រ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ព្រោះ​ខាង​រោងចក្រ​រង់ចាំ​ខាង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មក​វាយតំលៃ​អំពី​ទំហំ​នៃ​ការ​ខូចខាត តែ​ជាក់ស្តែង​នៅ​ពេល​នេះ​គ្រាន់តែ​តែ​ដឹង​ថា អគ្គី​ភ័យ​នេះ​បាន​ឆេះ​សម្ភារ និង​ឥ​វ៉ា​ន់​មួយ​ចំនួន​នៅ​ក្នុង​ឃ្លាំង​ស្ទើរតែ​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ