ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹង​បន្ថែម​ទៀត​លើ​វិស័យ​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ដើម្បី​ពង្រឹង​បន្ថែម​ទៀត​លើ​វិស័យ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​រវាង​កងទ័ព​ការពារ​ព្រំដែន​ខេត្ត​ច័ន្ទ​បូ​រី ត្រា​ត​ប្រទេស​ថៃ បាន​អញ្ជើញ​ប្រតិភូ​កងទ័ព​យោធភូមិ​ភាគ​ទី​៥ ក្នុង​ខេត្តបាត់ដំបង ចូលរួម​សំណេះសំណាល និង​ធ្វើ​ទស្សនៈកិច្ច​សិក្សា​ក្នុង​ប្រទេស​ថៃ ចំនួន​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២១…

ខេត្តបាត់ដំបង ៖ ដើម្បី​ពង្រឹង​បន្ថែម​ទៀត​លើ​វិស័យ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​រវាង​កងទ័ព​ការពារ​ព្រំដែន​ខេត្ត​ច័ន្ទ​បូ​រី ត្រា​ត​ប្រទេស​ថៃ បាន​អញ្ជើញ​ប្រតិភូ​កងទ័ព​យោធភូមិ​ភាគ​ទី​៥ ក្នុង​ខេត្តបាត់ដំបង ចូលរួម​សំណេះសំណាល និង​ធ្វើ​ទស្សនៈកិច្ច​សិក្សា​ក្នុង​ប្រទេស​ថៃ ចំនួន​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​២៣ ខែសីហា ឆ្នាំ​២០១៨ ។

ដើម្បី​រៀបចំ​បង្កើត​គណៈកម្មការ​ព្រំដែន​រួម​គ្នា​បន្ថែម​ទៀត ពង្រឹង​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ទាំង​សងខាង និង​ទប់ស្កាត់​រាល់​បទល្មើស​នានា​ដែល​តែងតែ​កើត​មាននៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​នៃ​ប្រទេស​យើង​ទាំង​ពីរ ។ ប្រតិភូ​កងទ័ព​កម្ពុជា​ចំនួន​៤៤​នាក់ ដែល​មាន​មេបញ្ជាការ​ពាក់ព័ន្ធ​តាម​ព្រំដែន​ក្នុង​ខេត្តបាត់ដំបង ប៉ៃលិន និង​ពោធិសាត់ ​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ​ឯក សំ​អូន មេបញ្ជាការ​រង នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​លោក ឧត្តមនាវីត្រី បាំ​រ៉ុ​ង​រ៉ា​ក់ សា​ឡាក់​ខា​ណុ​ន មេបញ្ជាការ​រង​ការពារ​ព្រំដែន​ខេត្ត​ច័ន្ទ​បូ​រី ត្រា​ត នៅ​ក្នុង​ទីបញ្ជាការ​ប្រទេស​ថៃ ដោយ​បាន​បញ្ជាក់​ថា វា​ជា​កិត្តិយស​សម្រាប់​កងទ័ព​ថៃ ដែល​បាន​អនុវត្តន៍​តាម​គោលនយោបាយ នៃ​រាជរដ្ឋាភិបាល​ប្រទេស​ថៃ តាម​រយៈ​ក្រសួងការពារជាតិ​ឲ្យ​បន្ត​ពង្រឹង​បន្ថែម​ទៀត លើ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា ដើម្បី​រក្សាសុខ​សន្តិភាព ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​រកស៊ី​ជាមួយ​គ្នា​នៅ​តាម​ខ្សែបន្ទាត់ព្រំដែន​ទទួល​បាន​ក្តី​សុខ​ដូច​ៗ​គ្នា ។ ​

លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន ភាគី​កម្ពុជា​បាន​ឆ្លើយ​តប​វិញ​ថា យើង​បាន​ឯកភាព​គ្នា​ជា​បន្ត​ទៅ​ទៀត ដោយ​បង្កើត​ការ​រួម​ប្រជុំ​រវាង​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​យើង​ទាំង​ពីរ ដោយ​ត្រូវ​ជួប​ប្រជុំ ។ រួម​ជាមួយ​គ្នា​ក្នុង​១​ឆ្នាំ​ម្តង​ទៅ​វិញ​ទៅ​មក​ជា​រៀង​រាល់​ឆ្នាំ ។

បន្ទាប់​ប្រតិភូ​កងទ័ព​ទាំង​សងខាង​បាន​រួម​ដំណើរ​ធ្វើ​ទស្សនៈកិច្ច​សិក្សា​ស្វែង​យល់​ជា​បន្ត​ទៅ​ទៀត តាម​ចំណុច​ខ្លះ​ដែល​មានការ​រីក​ចម្រើន​សម្រាប់​ជា​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​សង្គម​នៃ​ប្រទេស​យើង​ទាំង​ពីរ​ជំរុញ​អនុវត្តន៍​បន្ត ដោយ​ផ្តោត​សំខាន់ រក្សាសុខ​សន្តិភាព និង​ជំរុញ​វិស័យសេដ្ឋកិច្ច សុខមាលភាព​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ