ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​! អី​ក៏​ហ៊ាន​ម្ល៉េះ ដល់​ពេល​តាម​ទាន់​ទើប​ដឹង

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ សីហា ២០១៨ នៅ​ភូមិ​ក្រាំង​វិច ឃុំ​ក្តា​ញ់ ស្រុក​ព្រៃកប្បាស់ ខេត្តតាកែវ…

ខេត្តតាកែវ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ សីហា ២០១៨ នៅ​ភូមិ​ក្រាំង​វិច ឃុំ​ក្តា​ញ់ ស្រុក​ព្រៃកប្បាស់ ខេត្តតាកែវ មាន​ករណី​លួច​ម៉ូ​ទ័​រ​បូមទឹក របស់​ប្រជាពលរដ្ឋ​សម្រាប់​បូម​ដាក់​ស្រូវ ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ចោរលួច​នោះ​យក​ម៉ូ​ទ័​រ​បូមទឹក​មក​វិញ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូ​ទ័​រ​ឈ្មោះ ម៉ី សុខា ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​វិច ឃុំ​ក្តា​ញ់ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។ ចំណែក​ជនសង្ស័យ​ចំនួន​៣ នាក់ ប៉ុន្តែ​ចាប់​បាន​២​នាក់​ទេ ម្នាក់​រត់គេច​ខ្លួន​ទៅ​ឆ្ងាយ​ហើយ ។

ជនសង្ស័យ​ដែល​ចាប់​បាន​មាន​ទី​១ – ឈ្មោះ ទិ​ត សុខ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ និង​ទី​២-​ឈ្មោះ ប៉ែន ខេន ហៅ​វ៉េ​ប ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ច្រនៀង​ខ្ពស់ ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។ ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ