ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់ មេឃ​ខៀវ Man City ចេញ​អាវុធ​សម្ងាត់​មួយ​អាច​ដឹង​ខ្ទេច​គ្រប់​ព័ត៌មាន​ក្លិប

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ក្លិប​មេឃ​ខៀវ​បាន​ចេញ​លក់​ខ្សែដៃ​ឆ្លាត​វៃ​ដែល​អាច​ផ្តល់​ជា​ព័ត៌មាន​នៃ​ការ​ប្រកួត​របស់​ក្លិប​ទៅ​កាន់​អ្នក​ប្រើប្រាស់ ។ យើង​អាច​ហៅ​វា​បាន​ថា ជា​ខ្សែដៃ​ឆ្លាត​វៃ​ដំបូង​គេ​បំផុត​របស់​ក្លិប​បាល់ទាត់ ។ អ្នកគាំទ្រ…

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ក្លិប​មេឃ​ខៀវ​បាន​ចេញ​លក់​ខ្សែដៃ​ឆ្លាត​វៃ​ដែល​អាច​ផ្តល់​ជា​ព័ត៌មាន​នៃ​ការ​ប្រកួត​របស់​ក្លិប​ទៅ​កាន់​អ្នក​ប្រើប្រាស់ ។ យើង​អាច​ហៅ​វា​បាន​ថា ជា​ខ្សែដៃ​ឆ្លាត​វៃ​ដំបូង​គេ​បំផុត​របស់​ក្លិប​បាល់ទាត់ ។ អ្នកគាំទ្រ និង​មហាជន​មួយ​ចំនួន​ធំ​បាន​ចាត់​ទុក​ថា វា​ជា​ការ​យក​លុយ​ស្រស់​ៗ ព្រោះ​ហេតុ​អ្វី​បាន​ត្រូវ​ចំណាយ​លុយ​១០២​ដុល្លារ គ្រាន់តែ​ទទួល​ព័ត៌មាន​ពី​ក្លិប ។

ខ្សែដៃ​ឆ្លាត​វៃ​របស់​ក្លិប Man City មាន​សមត្ថភាព​អាច​ប្រាប់​ម៉ោង ព័ត៌មាន​ពី​ការ​ប្រកួត​របស់​ក្លិប របាយការណ៍​លម្អិត​ពី​ការ​ប្រកួត​របស់ Man City ព័ត៌មាន​ក្តៅ​ៗ និង​សំនួរ​ខ្លី​ៗ ដែល​អាច​ឲ្យ​អ្នក​ប្រើ​ឆ្លើយ​យក​រង្វាន់ ។

អ្នកគាំទ្រ​មួយ​ចំនួន​ពេញចិត្ត​នឹង​ការ​បង្កើត​ថ្មី​មួយ​នេះ ព្រោះ​វា​អាច​ឲ្យ​ពួក​គេ​កាន់តែ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយនឹង​ក្លិប​មេឃ​ខៀវ ហើយ​អាច​ដឹង​រឿង​មុនគេ ។ អ្នកខ្លះ​ទៀត​ថា ពួក​គេ​អាច​ដឹង​ព័ត៌មាន​ដោយ​មិនបាច់​មើល​តាម​ទូរស័ព្ទ ។

ក្រុម​មួយ​ចំនួន​ទៀត​ថា ខ្សែដៃ​ឆ្លាត​វៃ​នេះ​មានឈ្មោះ​ក្លិប​ល្បី​ធំ​ជាងគេ​ដែល​អាច​ឲ្យ​គ្រប់​គ្នា​មើល​ទៅ​កាន់តែ​ឡូយ ។ ដោយឡែក​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត​ថា វា​គ្រាន់តែ​ជា​ការ​ជះ​លុយ​ទៅ​លើ​ការ​មើល​ព័ត៌មាន​របស់​ក្លិប​ដែល​អាច​មើល​បាន​ដោយ​មិន​គិតថ្លៃ​តាម​រយៈ​ប្រភព​ផ្សេង​ៗ​ទៀត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ចេញ​លក់​ជើង​ទី​មួយ​នេះ​ត្រូវ​បាន​អស់ពី​ស្តុក​ភ្លាម​ៗ ខណៈ​ដែល​អ្នកគាំទ្រ​ស្នើ​សុំ​ឲ្យ​ចេញ​លក់​មួយ​វគ្គ​ទៀត​នៅ​លើក​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ