ដោះ​លែង​អតីត​បុគ្គលិកវិទ្យុ​អាស៊ី​េ​សរី​2​នាក់ បន្ទាប់​ពី​ដោះ​លែង ទេព វ​ន្នី


រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​យប់​ថ្ងៃ​២០ ខែសីហា អ្នកស្រី ទេព វ​ន្នី ដែល​ជា​អ្នកដឹកនាំ​ការ​តវ៉ា​រឿង​ដីធ្លី​នៅ​តំបន់​បឹង​កក់ ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរី ភាព​វិញ ។ ការ​ដោះ​លែង​ទាំង​យប់​នេះ គឺ​ធ្វើ​ឡើង​ភ្លាម​ៗ​ក្រោយ​ពី​ព្រះ​កុរ​ណា​ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស​ដល់​អ្នកស្រី និង​សហការី​៣​នាក់​ទៀត តាម​សំណើ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហុ​៊​ន សែន ។

បន្ទាប់​ពី​ចេញពី​ពន្ធនាគារ​ភ្លាម អ្នកស្រី ទេពវ​ន្នី បាន​អំពាវនាវ​ឱ្យ​មានការ​ដោះ​លែង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​អតីត​អ្នកកាសែត​អាស៊ី​សេរី​ទាំង​២​នាក់​ឱ្យ​មាន​សេរីភាព​វិញ​ដូច​អ្នកស្រី​ដែរ ។ សូម​បញ្ជាក់​ថា ការ​ដោះ​លែង​អ្នកស្រី ទេព វ​ន្នី នេះ គឺ​៣​ថ្ងៃ​បន្ទាប់​ពី​លោក គឹ​ម សុខ ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ ក្រោយ​ពី​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​គ្រប់​១៨​ខែ ត្រឹម​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ ។

ដោយ​លើកដៃ​សំពះ​ទៅ​កាន់កា​ម៉េ​រា​អ្នកកាសែត និង​ទូរស័ព្ទ​របស់​អ្នកគាំទ្រ​ដែល​កំពុង​ថតផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​នោះ អ្នកស្រី ទេព វ​ន្នី បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ និង​ប្រទេស​មហាអំណាច ឱ្យ​ជួយ​អន្តរាគមន៍​មក​កាន់​រាជរដ្ឋាភិបាល ដើម្បី​ឱ្យ​ដោះ​លែង​សកម្មជន​អតីត​បក្ស​ប្រឆាំង​ទាំង​១៥​នាក់ និង​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ី​សេរី​២​នាក់​ផង​ដែរ ។ អ្នកស្រី ទេព វ​ន្នី និយាយ​ថា អ្នកស្រី​បាន​យល់​ច្បាស់​ពី​ទុក្ខ​លំបាក​របស់​ពួក​គេ​ទាំងនោះ​នៅ​ក្នុង​ពន្ធនាគារ​ថា តើ​មានការ​លំបាក​និង​កើតទុក្ខ​ក្នុង​ចិត្ត​បែប​ណា ។ អ្នកស្រី​ក៏​លើក​ឡើង​ដែរ​ថា ក្រុម​គ្រួសារ​របស់​ពួក​គេ​ក៏​កំពុង​រង់ចាំ​ពួក​គេ​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​ជួបជុំ​រីករាយ​ជាមួយ​ក្រុម​គ្រួសារ ។ជាមួយនឹង​ការ​អំពាវនាវ​របស់​អ្នកស្រី ទេព វ​ន្នី នេះ អតីត​បក្ស​ប្រឆាំង​និង​សង្គម​ស៊ី​វិល​ក៏​សង្ឃឹមថា សកម្មជន​អតីត​បក្ស​ប្រឆាំង​និង​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ី​សេរី ក៏​នឹង​ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ​ដែរ ។

លោក អ៊ូ ច័ន្ទ​រ័​ត្ន ដែល​ជា​អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ថា ការ​ដោះ​លែង​អ្នកស្រី​ទេព វ​ន្នី នេះ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​សកម្មជន​អតីត​បក្ស​ប្រឆាំង​ទាំង​១៥​នាក់​និង​លោក កឹ​ម សុខា ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ថា ការ​សម្រេច​ស្នើ​លើកលែងទោស​អ្នកស្រី ទេព វ​ន្នី នេះ​គឺ​បង្ហាញ​ពី​មនោសញ្ចេតនា​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​តែងតែ​សន្តោស​ប្រោសប្រណី​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ឬ​អតីត​កាលដែល​ធ្លាប់​ជេរ​ប្រមាថ​សម្តេច​នោះ​ឡើយ ។ លោក សុខ ឥ​សាន ក៏​មិន​ភ្លេច​ប្រាប់​ទៅអ្នកស្រី ទេព វ​ន្នី ថា​ត្រូវ​ចេះ​ភ្ញាក់រឭក​និង​គិតពិចារណា កុំ​ភ្លើតភ្លើន​តាម​ការ​ញុះញង់​របស់​គេ​និង​កុំ​ចង់​ក្លាយជា​វីរនារី​ដោយសារ​តែ​ការ​ញុះញង់ ។
អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​២​នាក់ ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្នអតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​២នាក់ គឺ​លោក អួន ឈិ​ន និង​លោក យាង សុធា​រិ​ន ហៅ យាង សុ​ជា​មេត្តា នៅ​ថ្ងៃ​ទី​២១ ខែសីហា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ដោះ​លែង​ពី​ពន្ធនាគារ​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ។

លោក អួន ឈិ​ន និង​លោក យាង សុធា​រិ​នហៅ យាង សុ​ជា​មេត្តា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​៨​ខែ​មក​ហើយ​ក្រោម​បទចោទប្រកាន់ «​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍ ដែល​នាំ​ឲ្យ​អន្ដរាយ​ដល់​ការ​ការពារ​ជាតិ ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០១៧ តាម​បញ្ញត្តិ​មាត្រា​៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ​»​។ នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែសីហា អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​២​នាក់ ត្រូវ​បាន​មន្ដ្រី​អនុរក្ស​ពន្ធនាគារ​ដោះ​លែង​ឲ្យ​ចេញពី​មន្ទីរ ឃុំឃាំង​ហើយ ក្រោយ​ពី​ទទួល​បាន​ដីកា​បញ្ជា​ឲ្យ​ដោះ​លែង​ពី​តុលាការ​រួច​មក ។
គួរ​បញ្ជាក់​ថា អ្នក​យក​ព័ត៌មាន​ឲ្យ​វិទ្យុ​អា​សុ​ីសេរី​ទាំង​២​នាក់​នេះ ក្រៅពី​បទចោទប្រកាន់​រឿង​ចារកម្ម​នោះ ពួក​គេ​ក៏​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​លើ​សំណុំរឿង​មួយទៀត​គឺ «​ការ​ផលិត​វី​ដេ​អូ​អាសអាភាស​» ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ