ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​ចែក​ចំណែក​បុណ្យ​បាន​ទេ ?

5 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា​បាន​បញ្ជាក់​ថា អន្ន​ភារ​បុរស បុរស​ចិញ្ចឹមជីវិត​ដោយ​ការ​ច្រូតស្មៅ​ដូរ​បាយ​នឹង​សុ​មន​សេដ្ឋី អាច​និយាយ​បាន​ថា គាត់​ជា​អ្នក​ទាល់ក្រ​បំផុត​គឺ​ស្មៅ​មួយ​អ​ម្រែ​ក​ដូរ​បាន​ត្រឹមតែ​បាយ​មួយ​ចាន​ប៉ុណ្ណោះ​សម្រាប់​ជីវិត​ពីរ​នាក់​ប្តី​ប្រពន្ធ​ជា​រៀងរាល់ថ្ងៃ ។ ថ្ងៃមួយ​អន្ន​ភារៈ​បាន​យក​បាយ​ជា​ចំណែក​របស់​ខ្លួន​ទៅ​ដាក់​បាត្រ​ព្រះ​បច្ចេកពុទ្ធ​ត្រឹមតែ​ម្តង​ប៉ុណ្ណោះ អាច​ទទួល​សាធុការពរ​អំពី​ទេវតា ខ្ទរ​ដល់​សុ​មន​សេដ្ឋី លោក​សេដ្ឋី​ក៏​គិត​ថា…

នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា​បាន​បញ្ជាក់​ថា អន្ន​ភារ​បុរស បុរស​ចិញ្ចឹមជីវិត​ដោយ​ការ​ច្រូតស្មៅ​ដូរ​បាយ​នឹង​សុ​មន​សេដ្ឋី អាច​និយាយ​បាន​ថា គាត់​ជា​អ្នក​ទាល់ក្រ​បំផុត​គឺ​ស្មៅ​មួយ​អ​ម្រែ​ក​ដូរ​បាន​ត្រឹមតែ​បាយ​មួយ​ចាន​ប៉ុណ្ណោះ​សម្រាប់​ជីវិត​ពីរ​នាក់​ប្តី​ប្រពន្ធ​ជា​រៀងរាល់ថ្ងៃ ។

ថ្ងៃមួយ​អន្ន​ភារៈ​បាន​យក​បាយ​ជា​ចំណែក​របស់​ខ្លួន​ទៅ​ដាក់​បាត្រ​ព្រះ​បច្ចេកពុទ្ធ​ត្រឹមតែ​ម្តង​ប៉ុណ្ណោះ អាច​ទទួល​សាធុការពរ​អំពី​ទេវតា ខ្ទរ​ដល់​សុ​មន​សេដ្ឋី លោក​សេដ្ឋី​ក៏​គិត​ថា នេះ​ជា​ភាព​អស្ចារ្យ​ណាស់​ព្រោះ​មិន​ដែល​ឮ​ទេវតា​សាទរ​នឹង​អ្នក​ណា​ទេ គួរតែ​យើង​ធ្វើ​បិណ្ឌបាត​នោះ ឲ្យ​ជា​របស់​យើង​។ គិត​ដូច្នេះ ហើយ​ទើប​ហៅ​អន្ន​ភារៈ​មក​សួរ​ថា ម្នាល​អន្ន​ភារៈ ថ្ងៃនេះ​អ្នក​បាន​បរិច្ចាគ​អ្វី​ដល់​អ្នក​ណា ? អន្ន​ភារៈ​ឆ្លើយ​ថា បពិត្រ​លោក​សេដ្ឋី ខ្ញុំបាទ​បាន​ដាក់​បាត្រ​ចំពោះ​ព្រះ​បច្ចេកពុទ្ធ​។ ឮ​បែប​នេះ សេដ្ឋី​សុំ​ទិញ​ចំណែក​បុណ្យ​ថា ម្នាល​អន្ន​ភារៈ យើង​សុំ​ទិញ​ចំណែក​បុណ្យ ដែល​អ្នក​ធ្វើ​ហើយ​ថ្ងៃនេះ ដោយ​ប្រាក់​មួយ​ពាន់​គ​ហាប​ណៈ ដែល​ជា​ប្រាក់​មាន​តម្លៃ​បំផុត​នា​សម័យ​នោះ អន្ន​ភារៈ​បដិសេធ​ថា ខ្ញុំ​មិន​លក់​ចំណែក​បុណ្យ​ទេ ទោះជា​សុ​មន​សេដ្ឋី មាន​បំណង​សុំ​ទិញ​ចំណែក​បុណ្យ​នោះ​យ៉ាងណា​ក៏​អន្ន​ភារៈ​បដិសេធ​មិន​ព្រម​លក់​បុណ្យ​ឡើយ ។

កាល​លោក​សេដ្ឋី​ឃើញ​ថា មិន​អាច​នឹង​សុំ​ទិញ​បុណ្យ​បាន ទើប​ពោល​ថា អន្ន​ភារៈ អ្នក​មិន​លក់​ឲ្យ​ក៏​ហី​ទៅ​ចុះ តែ​អ្នក​ទទួល​ប្រាក់​មួយ​ពាន់​គ​ហប​ណៈ​នេះ​ទុក​ចុះ បើ​អ្នក​មិន​លក់ ក៏​សូម​ចែក​ចំណែក​បុណ្យ​នោះ​ឲ្យ​ខ្ញុំ​ខ្លះ​ផង​។ លោក​សេដ្ឋី​ខ្ញុំ​មិនដឹង​ថា នឹង​ចែក​ចំណែក​បុណ្យ​ឲ្យ​លោក​បាន​ឬ​មិន​បាន​ទេ ការ​ចែក​បាន​ឬ មិន​បាន ខ្ញុំ​នឹង​ទៅ​សួរ​ព្រះ​បច្ចេកពុទ្ធ​សិន ។

អន្ន​ភារៈ​ក៏​ប្រញាប់ប្រញាល់​ទៅ​ជួប​ព្រះ​បច្ចេកពុទ្ធ​ហើយ​ក៏​ទូល​សួរ​ថា បពិត្រ​លោក​ម្ចាស់ ដ៏​ចម្រើន​ខ្ញុំ​នឹង​ចែក​ចំណែក​បុណ្យ ឲ្យ​លោក​សេដ្ឋី​ដែល​មក​សុំ​បាន​ឬទេ?  ចំណែក​បុណ្យ​នោះ​អាច​ចែក​បាន​បុរស​ដ៏​ចម្រើន ព្រះ​បច្ចេកពុទ្ធ​ពោល​ដូច្នេះ​ហើយ ក៏​សម្តែង​សេចក្តី​ឧបមា​ថា មាន​ប្រទីប​មួយ​ដើម​អុជ​នៅ​ក្នុងផ្ទះ​១​ខ្នង ក្នុងភូមិ​មាន​មួយ​រយ​គ្រួសារ ហើយ​អ្នក​ភូមិ​ទាំងនោះ នាំ​គ្នា​យក​ប្រទីប​ដទៃ ៗ មក​អុជ​បន្ត​អំពី​ប្រទីប​មួយ​ដើម​នោះ ពន្លឺ​ប្រទីប​ក្នុងភូមិ​នឹង​រឹតតែ​ចម្រើន​ក្រៃ​លែង សេចក្តី​ឧបមា​នេះ​យ៉ាងណា កាល​បុគ្គល​ឲ្យ​ចំណែក​បុណ្យ​ដល់​អ្នក​ដទៃ បុណ្យ​នោះ​ក៏​រឹងរឹតតែ​ចម្រើន​ឡើង​ដូច្នោះ​ដែរ ។

អន្ន​ភារៈ​ជ្រាប​សេចក្តី​នោះ​ហើយ ក៏​ក្រាបថ្វាយបង្គំ​លា​ព្រះ​បច្ចេកពុទ្ធ ត្រឡប់​មក​រក​សុ​មន​សេដ្ឋី​ប្រាប់​ថា សូម​លោក​សេដ្ឋី​ទទួល​ប្រាក់​មួយ​ពាន់​កហាបណៈ​នេះ​វិញ​ចុះ​ខ្ញុំ​មិន​បាន​លក់​ទេ តែ​ខ្ញុំ​ជូន​ចំណែក​បុណ្យ​ដោយ​សទ្ធា តែ​លោក​សេដ្ឋី​សូម​បូជា​ចំពោះ​គុណធម៌​នូវ​ប្រាក់​ទាំងនេះ ។