ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​ប្រកួត​ដំបូង​សោះ​គ្រូធំ Barcelona និយាយ​ពី Messi បែប​នេះ​ទៅ​ហើយ

5 ឆ្នាំ មុន

តាមប្រភពព័ត៌មាន Business Live បានឲ្យដឹងថា គ្រូបង្វឹករបស់ Barcelona លោក Ernesto Valverde បានសរសើរការលេងរបស់…

តាមប្រភពព័ត៌មាន Business Live បានឲ្យដឹងថា គ្រូបង្វឹករបស់ Barcelona លោក Ernesto Valverde បានសរសើរការលេងរបស់ Lionel Messi នៅពេលចាប់ផ្តើមរដូវកាល Liga ជាមួយនឹងការស៊ុតចូល២គ្រាប់ក្នុងការប្រកួតជាមួយនឹង Alaves ។​

លោក Valverde បានប្រាប់ថា ៖«ជាមួយនឹង Messi អ្នកអាចរំពឹងបានអ្វីគ្រប់យ៉ាង ។ គេអាចឃើញអ្វី ដែលអ្នកផ្សេងមិនឃើញនៅពេលប្រកួត» ។

គ្រូបង្វឹកម្នាក់នេះបានបន្តថា ៖«ពួកយើងដូចជាធ្លាប់ភ្នែកហើយដែលឃើញការលេងដ៏ល្អនេះ ។ គេលេងដូចអ្វីដែលគេលេងនៅថ្ងៃនេះ ហើយពួកយើងចង់ឲ្យរូបគេធ្វើរឿងអស្ចារ្យជារៀងរាល់ការប្រកួត ។ គេគឺជាកីឡាករអស្ចារ្យ ។ ពួកយើងមានសំណាងណាស់ដែលអាចឃើញគេលេងជារៀងរាល់ថ្ងៃ» ។

គួរបញ្ជាក់ផងដែរថា Messi កំពុងតែធ្វើការសម្រេចចិត្តទៅលើការចាកចេញពីក្រុមជម្រើស​ជាតិអាហ្សង់ទីន ក្រោយពេលធ្លាក់ចេញពីការប្រកួតបាល់ទាត់ពិភពលោក World Cup ២០១៨ ។ ខណៈនេះ Messi ត្រូវផ្តោតលើក្លិបអ្នកមានបុណ្យរបស់គេសិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ